បរទេស៖ កងទ័ពអាកាសរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ប្រញាល់ ក្រោយយន្តហោះចម្បាំងចិនចំនួន ៨គ្រឿង បានហោះហើរចូលក្នុងផ្នែកនិរតី នៃតំបន់ការពារដែនអាកាសរបស់ខ្លួន ក្នុងដំណើរបង្ហាញមួយទៀត នូវសកម្មភាពយោធា នៅជុំវិញកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំងចិន J-16 ចំនួន៤គ្រឿង និងយន្តហោះចម្បាំង JH-7 ចំនួន៤គ្រឿង ក៏ដូចជាយន្តហោះសង្គ្រាម អេឡិកត្រូនិកមួយគ្រឿងផងដែរ បានហោះហើរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា កំពុងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត អំពីព្រឹត្តិការណ៍២០កុម្ភៈ ទាក់ទងករណីជំងឺកូវីដ១៩៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញនៅថ្ងៃសុក្រនេះ បានសរសេរថា ប្រទេសចិនបានធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឲ្យបានសមរម្យជា ពិសេសការដោះស្រាយ ជម្លោះរវាងគ្នាដោយការគោរពលើគោលការណ៍ទ្វេភាគី ។ អ្នកនាំពាក្យរបស់ក្រសួង ការបរទេសចិន លោក Hua Chunying បាននិយាយនៅ ពេលធ្វើអត្ថាធិប្បាយ លើរបាយការណ៍ សភាពាណិជ្ជកម្មអាមេរិកថា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់នឹងផ្អាកភ្លាម នូវសកម្មភាពនានា ក្នុងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន នៅពេលដែលទណ្ឌកម្ម សហរដ្ឋអាមេរិកដកចេញ ហើយនេះជា គឺការបញ្ជាក់ជាថ្មី ស្តីពីគោលជំហររបស់ទីក្រុងតេអេរ៉ង់ លើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ស្តារកិច្ចពិភាក្សាគ្នាឡើងវិញ។រដ្ឋបាលលោកប្រធានាធិបតី អាមេរិក ចូ បៃដិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីស្តារកិច្ចព្រមព្រៀងឆ្នាំ២០១៥...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នឹងកែប្រែគំនិត និងការរឹងទទឹងស្នើឲ្យដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ ជុំវិញការចាប់ឃុំខ្លួនមេដឹកនាំ ប្រឆាំងក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងចេញបញ្ជីឈ្មោះក្រុមហ៊ុន ដែលខ្លួនជឿថា កំពុងតែជួយកសាងបំពុងទុយយោប្រេង...
បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
បាងកក៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ mRNA ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ ត្រូវបានគេគ្រោងនឹងចូលទៅ ដំណាក់កាលដំបូងនៃការសាកល្បង លើមនុស្សក្នុងពេលឆាប់ៗ នេះបើយោងតាមមន្ត្រីសាកលវិទ្យាល័យ។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍លោក Kiat Ruxrungtham ដែលទទួលបន្ទុកគម្តោងអភិវឌ្ឍន៍វ៉ាក់សាំង របស់សាកលវិទ្យាល័យបានបញ្ជាក់ថា វ៉ាក់សាំង mRNA ChulaCov19 នឹងត្រូវសាកល្បងលើមនុស្សនៅចុងខែមេសា ឬដើមខែឧសភា បន្ទាប់ពីលទ្ធផលគួរឱ្យ...
ភ្នំពេញ៖ នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត៕
ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ – UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយ នៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង។ តាមរយៈកិច្ចសហការនេះ UFC និង TikTok នឹងធ្វើការបង្កើតនិងផ្សាយមាតិកាជាប្រចាំសប្តាហ៍ដែលស្តីអំពីសន្និសិទ្ធសារព័ត៌មាន កិច្ចសម្ភាស៍ជាមួយអត្តពលិក ទស្សនកិច្ចសង្វៀនប្រដាល់ ការហ្វឹកហាត់ និងសកម្មភាពជាច្រើនទៀត។ គ្រប់វីដអូទាំងអស់ នឹងត្រូវបានផ្សាយនៅលើTikTok...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានបញ្ជាក់ថា វេជ្ជបណ្ឌិតម្នាក់ដែលបានព្យាបាល អ្នកជំងឺដែលឆ្លងមេរោគជំងឺកូវីដ១៩ បានឆ្លងមេរោគនេះ ហើយបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុស កាចសាហាវនេះកើនដល់ ៨៣ នាក់ នៅប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ១៩ លោក...