ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៤កុម្ភៈនេះប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន ឲ្យបានជ្រាបថានៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម) ។ អាជ្ញាធរឧតុនិយមជប៉ុន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣៦២នាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៣.១៩៩នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះ ពី៤០៣នាក់ នៅក្នុងថ្ងៃមុន ដែលតួលេខបានថយចុះក្នុងរយៈពេល០៤ថ្ងៃ ដែលមានចំនួនអ្នកឆ្លងជំងឺក្រោម៤០០នាក់ ។ ចំនួនអ្នកឆ្លងជំងឺមានលើសពី១០០នាក់ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា...
ហ្សឺណែវ៖ អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ាន់ម៉ា បានទទូចដល់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ដើម្បីពិចារណាការដាក់ទណ្ឌកម្ម និងការហាមឃាត់អាវុធ ខណៈដែលអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលអំពាវនាវឱ្យមានការដោះលែង លោកស្រីអ៊ុងសាន ស៊ូជី។ សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួន របស់ខ្លួន សំដៅទៅលើយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានចូលរួមនៅ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីជម្រុញឱ្យប្រទេសជាសមាជិកអង្គការ សហប្រជាជាតិផ្សេងទៀត...
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ជាថ្ងៃនៃក្តីស្រឡាញ់ ដែលក្រុមគ្រូពេទ្យ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស បានសំដែងនូវសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនឹងខួបមួយឆ្នាំនៃនាវាវែសស្ទឺដាមដែលបានចូលសំចតនៅកម្ពុជា ខណ:ពេលដែលវ៉ាក់សាំងកូវីដ-១៩ ក៏បានមកដល់កម្ពុជានៅពេលនេះ...
ភ្នំេពញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលការវិនិយោគបន្ថែមទៀត ពីសំណាក់ក្រុមអ្នកវិនិយោគចិន និងបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត។ ក្នុងពិធីប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយ ក្រុមកីឡាវាយកូនគោលស្ថានទូតចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត»។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។ ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។សម្ដេចថា ការជួបគ្នាក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ៕
មកដល់ថ្ងៃទី ១៣ កុម្ភៈ នេះមានរយៈពេល០៣ថ្ងៃហើយ ដែលខ្ញុំបានចាក់ថ្នាំការពារជំងឺឆ្លងកូវីដ១៩។ សុខភាពខ្ញុំនៅល្អរឹងមាំធម្មតា ហើយជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំចិននេះ ខ្ញុំញាំអាហារគ្រប់យ៉ាងអត់តមអ្វីទេ រួមទាំងអាហារខ្មែរ ប៊័រ ឈីស ស្រាក្រហម និង អាហារសមុទ្រគឺពុំមានប្រតិកម្ម Allergic អ្វីដល់ខ្ញុំឡើយ។ ផ្ទុយទៅវិញខ្ញុំកាន់តែមានទំនុកចិត្តនិងជំនឿជឿជាក់យ៉ាងខ្លាំងលើវ៉ាក់សាំងនេះ។ ជាមួយគ្នានេះដែរ ក៏មានមិត្តភ័ក្តិខ្មែរនិងបរទេសជាច្រើននាក់ចង់ចាក់វ៉ាក់សាំង ប៉ុន្តែពួកគាត់ត្រូវរងចាំសិន ព្រោះចំនួនវ៉ាក់សាំងមានកំណត់។ ជាថ្មីម្តងទៀត...
កន្លងទៅថ្មីៗនេះ លោកតា រស់ រុន និង លោកយាយ ម៉េង ណាត (ប្រពន្ធ) បានមកជួបខ្ញុំពីរឿងវិវាទដីធ្លីទំហំ៦០អា ជាមួយក្រុមហ៊ុន 7NG ដែលកន្លង ទៅ បានឈូសឆាយដីអភិវឌ្ឍន៍លុបចូលលើដីគាត់(ទំហំប្រហែល ៦០អា បណ្តោយ១០០ម៉េត្រ) ដែលវិវាទនេះ បានកើតឡើងតាំងពីឆ្នាំ ២០១៨ តែនៅមិនទាន់មានដំណោះស្រាយ។ យាយតា...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មើលឃើញកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ជាបញ្ហាមួយនៃ“បញ្ហាអាទិភាពបន្ទាន់” ប៉ុន្តែនឹងមិនកំណត់ពេលវេលា សម្រាប់សកម្មភាពបន្ទាប់របស់ខ្លួនទេ។ រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីលោក ចូ បៃដិន ដែលបានឡើងស្នងតំណែងពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា បានសន្យាថានឹងអនុវត្តការពិនិត្យឡើងវិញនូវគោលនយោបាយរបស់ប្រទេសកូរ៉េខាងជើងទាំងមូល ប៉ុន្តែព័ត៌មានលម្អិតមិនទាន់លេចចេញជារូបរាងនៅឡើយទេ។ លោកបានបន្ដថា...
ហ្សឺណែវ៖ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ទោះបីជាចំនួនករណីដែលបានរាយការណ៍នៅលើពិភពលោកបានធ្លាក់ចុះនៅទូទាំងពិភពលោកសម្រាប់សប្តាហ៍ទី៤ ជាប់ៗគ្នាក៏ដោយ “ពេលនេះមិនមែនជាពេលវេលា សម្រាប់ប្រទេសណាមួយដែលត្រូវបន្ធូរបន្ថយវិធានការទប់ស្កាត់នោះទេ។ យោងតាមប្រធានអង្គការសុខភាពពិភពលោក ការធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ ហាក់ដូចជាលទ្ធផលនៃបណ្តាប្រទេស អនុវត្តវិធានការណ៍សុខភាពសាធារណៈយ៉ាងតឹងរ៉ឹង។ ដោយលោកបានលើកឡើងថា“ យើងទាំងអស់គ្នាគួរតែត្រូវបានលើកទឹកចិត្ត ប៉ុន្តែភាពពេញចិត្ត គឺមានគ្រោះថ្នាក់ដូចវីរុសខ្លួនឯងដែរ” ។ លោកបានបញ្ជាក់បន្ថែមថា“...