បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ របស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការព្រមានដល់ទីក្រុងមូស្គូថា វាអាចនឹងប្រឈម មុខទណ្ឌកម្មថ្មី ជុំវិញការឃុំខ្លួនមេដឹកនាំប្រឆាំង លោក Alexei Navalny និងពិពណ៌នារដ្ឋាភិបាល របស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ថាឃោរឃៅ ផ្តាច់ការ និងភ័យខ្លាចលទ្ធិប្រជាធិបតេយ្យ ។ លោក Josep...
បរទេស ៖ ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ នៅកូរ៉េខាងជើងថ្មី ក្រោយពេលមួយឆ្នាំ បន្ទាប់ពីការរាតត្បាត មេរោគកូរ៉ូណា បានចាប់ផ្តើមផ្ទុះឡើង ហើយទីក្រុងព្យុងយ៉ាងបិទព្រំដែន ប្រវែង៨៨០ម៉ាយ ជាប់ដៃគូដ៏សំខាន់របស់ខ្លួន ។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា លោក Wang Yajun មានវ័យ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដែលមានចំនួន ៨.៧០០នាក់ ក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.១៧៤.៧៧៩នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមចំនួន ២១៣ដល់៣១.៩៧៦នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១០.៤២៤នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ...
រ៉ង់ហ្គូន៖ ក្រុមយោធាបានវាយឆ្មក់ ទីស្នាក់ការកណ្តាលទីក្រុងរ៉ង់ហ្គូន របស់គណបក្សដែលត្រូវបានបណ្តេញចេញ ពីតំណែងមេដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីល្ងាចថ្ងៃអង្គារនៅពេល ដែលសហរដ្ឋអាមេរិក បានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករដែលទាមទារឱ្យមាន លទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការវាយប្រហារចុងក្រោយលើភាព ជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានធ្វើឱ្យមានការខឹងសម្បារចំពោះការ ធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមឧត្តមសេនីយ៍ បានជំរុញប្រជាជនរាប់សែននាក់...
ភ្នំពេញ៖ អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ ២០២១ទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីនោះ បានធ្វើកិច្ចសន្យាចំនួន៨ចំណុចចំពោះមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបញ្ចប់រឿង។ ក្រោយផ្ទុះការរិះគន់រឿងទុំទាវ២០២១ ពេញបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីកោះហៅម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីកូនប្រុសពៅ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងចំណោមបងប្អូនប្រុស៣នាក់ គឺលោកមិនទាន់អាចទទួលបាន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បាននៅឡើយទេ ។ ដើម្បីចាក់វ៉ាក់សាំងបានលុះត្រារងចាំរយៈពេល២សប្តាហ៍ទៀត ។ ការមិនទាន់អាចទទួលវ៉ាក់សាំងនេះដោយសារលោកកំពុងមានជំងឺផ្តាយសាយធំ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន ម៉ានី ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់លោក ហ៊ុន ម៉ានីថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៦៣៦នាក់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់២៣២.១៧០នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន២៣.៤៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៩.៥៤៨.០៧៩នាក់ ។ នៅភាគខាងជើងនៃរដ្ឋ អាម៉ាហ្ស៊ូន ជារដ្ឋមួយក្នុងចំណោមរដ្ឋដែលឆ្លងជំងឺរាតត្បាតខ្លាំងក្លារបស់ប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់ច្រើនបំផុត តែក្នុងរយៈពេលមួយថ្ងៃគត់...
BUENOS AIRES៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបរិស្ថាន របស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ភ្លើងឆេះព្រៃដែលបានឆេះរាលដាល អស់រយៈពេលជាង ២សប្តាហ៍មកនេះ នៅ Cuesta del Ternero ស្ថិតក្នុងតំបន់ Patagonia ប្រទេសអាហ្សង់ទីន នៅមិនទាន់អាចគ្រប់គ្រង ស្ថានការណ៍នេះបាននៅឡើយទេ ។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៧០០.៤៩៧នាក់ កិតត្រឹមថ្ងៃអង្គារនេះ ជាមួយនឹងករណីថ្មី ៣.៩៥១នាក់ ដែលបានបូកបន្ថែមចាប់តាំងពីល្ងាចថ្ងៃចន្ទ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្ររទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៥.១៩២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ បានថយចុះមកនៅត្រឹម...
ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា ផ្អែកតាមលទ្ធផលទិន្នន័យជំរឿនកសិកម្ម ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរធ្វើកសិកម្ម ជាង១,៧លានគ្រួសារ ក្នុងនោះ គ្រួសារធ្វើកសិកម្មសម្រាប់ ការប្រើប្រាស់ក្នុងគ្រួសារ ជាង៦១% និងគ្រួសារធ្វើកសិកម្មសម្រាប់លក់លើទីផ្សារ ប្រមាណ៣៩%។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ កាលពីថ្ងៃទី៩ ខែកុម្ភៈ...