ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ចុងឆ្នាំ២០២០ បានចេញអនុក្រឹត្យ កំណត់លក្ខណៈសម្បត្តិ និងឋានៈគ្រូនគរបាលជាតិកម្ពុជា។ អនុក្រឹត្យនេះ មានគោលបំណងលើកទឹកចិត្ត អភិវឌ្ឍន៍សមត្ថភាព គ្រូនគរបាលជាតិកម្ពុជា លើកកម្ពស់គុណភាពអប់រំ និងធានាប្រសិទ្ធភាព នៃការបង្ហាត់បង្រៀន ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏មានវិសាលភាពអនុវត្ត ចំពោះគ្រូនគរបាលជាតិ នៃរាជបណ្ឌិត្យសភានគរបាលកម្ពុជា...
ភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសថា នឹងចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រធានស្ថាប័នចំណុះក្រសួង និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំតាមការស្ម័គ្រចិត្រ នាម៉ោង២ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមការងារចុះមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវដោះស្រាយភ្លាមៗ នូវសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋានអនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិកា រដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៩...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នាថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យអភិបាល បណ្ណាធិការ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋាន ទៅបង់ពន្ធតែមប្រិ៍សារពើពន្ធ លើស្លាកអាជីវកម្មដ្ឋាន ឬផ្ទាំងផ្សាយពាណិជ្ជកម្មព្រោះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ៕
វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា សហរដ្ឋអាមេរិក បន្តប្តេជ្ញាចិត្តចំពោះសន្តិភាព និងសន្តិសុខរបស់សម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ខណៈឥទ្ធិពលចិន កំពុងកើនឡើងក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទិភ្នាក់ងារសារព័ត៌មានយុនហាប់។ ការកត់សម្គាល់នេះ កើតឡើងចំពេល ដែលមានការពិនិត្យឡើងវិញ នៃជំហរការពារជាតិសហរដ្ឋអាមេរិក ដែលមន្រ្តីមន្ទីរបញ្ចកោណ បានឲ្យដឹងថា នឹងកំណត់កន្លែង ដែលត្រូវការកងទ័ពអាមេរិក ឬតិចជាងនេះ។...
កំពង់ស្ពឺ៖ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបើកបរ យ៉ាម៉ាម៉ូតុ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានចែករំលែកបទពិសោធន៍ដ៏ពិសេសមួយជាមួយនឹង អតិថិជននិងអ្នកសារព័ត៌មាន។ ក្នុងអំឡុងត្រីមាសទី៤ឆ្នាំមុននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ចេញរថយន្តស៊េរីថ្មី Hilux Revo 2021 មកកាន់ទីផ្សារកម្ពុជាជាលើកដំបូង។ នៅថ្ងៃនេះដែរក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានអញ្ជើញអតិថិជនដែលចូលចិត្តម៉ូឌែលថ្មីបំផុតមកទទួលភាពសប្បាយរីករាយនៅទីលានប្រណាំង យ៉ាម៉ាម៉ូតុ នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃច័ន្ទម្សិលមិញនេះ បានប្រកាសបណ្តេញ អ្នកការទូតអាល់បានីម្នាក់ ចេញពីប្រទេស នៅក្នុងការសងសឹកមួយ ចំពោះការប្រឆាំងក្រុងម៉ូស្គូ ដើម្បីយកចិត្ដ បណ្ដាប្រទេសលោកខាងលិច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតអាល់បានី ត្រូវបានកោះហៅ ទៅក្រសួងការបរទេសរុស្ស៊ី ហើយត្រូវបានគេជូនដំណឹងថា លេខាធិការទីមួយ នៃស្ថានទូតអាល់បានីនៅទីក្រុងមូស្គូ គឺជាមនុស្សដែលមិនដឹងគុណ ហើយតម្រូវឲ្យចាកចេញពីប្រទេសរុស្ស៊ី...
ថ្ងៃទី៧ខែកុម្ភៈ នៅទីក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើសន្និសិទការសែតអំពីកម្មវីធី «រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២១» ។ អ្នកទទួលខុសត្រូវកម្មវិធី បានធ្វើបទបង្ហាញអំពីចំណុចពិសេស និងការប្រើបច្ចេកវិទ្យាថ្មីនៃកម្មវិធីឆ្នាំនេះ។ រាត្រីសមោសរឆ្នាំនេះនឹងផ្តោតសំខាន់ លើប្រធានបទស្តីពីប្រទេសចិនក្នុងសម័យថ្មី ពិពណ៌នាពីរឿងពិតក្នុងសង្គម និងអ្វីដែលប្រជាជនបានយកចិត្តទុកដាក់ ដែលនឹងបង្ហាញនូវកត្តាពិសេសនៃវប្បធ៌មចិន លក្ខណៈពិសេសនៃគ្រប់ជនជាតិ ភាពស្រស់ស្អាតនៃវប្បធម៌ក្នុងតំបន់ ក៏ដូចជាភាពទាក់ទាញនៃអរិយធម៌ពិភពលោក។ រាត្រីសមោសរនឹងប្រើបច្ចេកវិទ្យាវីដេអូ Cloud ដើម្បីបង្ហាញនូវសិល្បៈដ៏ឆ្នើមពិភពលោក...
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយពី សប្បុរសជនគឺ លោក អាំង ខេងសុផារ៉ាត, លោក តន កុសល និងលោកស្រី ហេង ស្រីពៅ បានឧបត្ថម្ភនូវថវិកាចំនួន ៣លានរៀល, អង្ករ ០១តោន, ទឹកស៊ីអ៊ីវ ៥០កេស, និងសប្បុរសជនម្នាក់ទៀតគឺលោក...