តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសជប៉ុន បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.៦៥២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស បានកើនឡើងដល់ ៣៥២.៦៨៨នាក់ ។ យោងតាមមន្ត្រីសុខាភិបាល បានឲ្យដឹងថា ពលរដ្ឋចំនួន៩៤នាក់ បានស្លាប់នៅទូទាំងប្រទេស ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺ បានកើនឡើងដល់...
បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានសេតវិមាន លោក Jen Psaki បាននិយាយថា សហរដ្ឋអាមេរិក ព្យាយាមពង្រីកនិងពង្រឹងការទប់ស្កាត់នុយក្លេអ៊ែលើអ៊ីរ៉ង់ តាមរយៈកិច្ចការការទូត ហើយបញ្ហានោះនឹងជាផ្នែកនៃកិច្ចពិភាក្សាមុនគេរបស់លោកប្រធានាធិបតី ចូ បៃដិន ជាមួយសមភាគីបរទេសនិងសម្ពន្ធមិត្ត។ នៅក្នុងសន្និសីទកាសែតមួយ លោក Jen Psaki បាននិយាយថា “លោកប្រធានាធិបតី បានធ្វើឲ្យប្រាកដថា លោកជឿថា តាមរយៈការអនុវត្តកិច្ចការការទូត...
ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ បានផ្ញើលិខិតរំលែកទុក្ខមួយច្បាប់ ជូនលោកស្រី សុខ សោភ័ណ ដែលបានបាត់បង់សា្វមី គឺលោក ជាង សុខា អតីតនិពន្ធនាយក កាសែត ខ្មែរថាមស៍។ នៅក្នុងលិខិតរំលែកទុក្ខនោះ ស្ថានទូតចិន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធម្សិលមិញនេះ បានទាមទារឱ្យមានការដកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវ កងកម្លាំងសហរដ្ឋអាមេរិក ពីប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបានថ្កោលទោសចំពោះអ្វីដែលខ្លួនហៅថា ការអនុវត្តន៍អរិភាពរបស់កងកម្លាំង សហរដ្ឋអាមេរិក នៅភាគឦសាននៃប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់កម្លាំងសហរដ្ឋអាមេរិកពីបទ“ លួចជាប្រព័ន្ធ” នៃធនធានប្រេង និងកសិកម្មនៅភាគខាងជើងប្រទេសស៊ីរីបន្ថែមលើការនាំកម្លាំងយោធាទៅផ្នែកមួយនៃប្រទេសនេះ។ ក្រសួងបានចោទប្រកាន់ថា អតីតប្រធានាធិបតីលោក ដូណាល់...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី លោក Khurelsukh Ukhnaa បានដាក់ពាក្យលាឈប់ពីតំណែងដល់រដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយមានបាតុកម្មតវ៉ា នៅក្នុងរដ្ឋធានី Ulaanbaatar ជុំវិញរឿងការគ្រប់គ្រងរបស់រដ្ឋាភិបាល លើការរាតត្បាតនៃជម្ងឺកូវីដ១៩។នៅក្នុងសេចក្តីថ្លែងការណ៍សុំលាឈប់ពីតំណែង លោក បានមានប្រសាសន៍ថា លោកគួរតែមានទំនួលខុសត្រូវចំពោះខ្លួនលោកផ្ទាល់ និងទទួលតាមការទាមទាររបស់សាធារណជន។ ពាក្យសុំលាឈប់របស់លោក តាមសេចក្តីរាយការណ៍ ចាំបាច់ត្រូវទទួលការអនុម័តពីរដ្ឋសភា។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Montsame បាននិយាយថា បាតុកម្មតវ៉ា បានផ្ទុះឡើងកាលពីថ្ងៃពុធម្សិលមិញនេះ...
(CNN) សហរដ្ឋអាមេរិកបានកំណត់ ជាផ្លូវការថា ប្រទេសចិនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនងប្រជាជនម៉ូស្លីមអ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចនិងសាសនា ដែលរស់នៅភាគពាយព្យនៃតំបន់ស៊ីនជាំង។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ នៅថ្ងៃពេញមួយថ្ងៃចុងក្រោយនៃរដ្ឋបាល ត្រាំ ថា “អំពើប្រល័យពូជសាសន៍នេះកំពុងបន្តហើយ យើងកំពុងមើលឃើញពីការប៉ុនប៉ងជាប្រព័ន្ធដើម្បីបំផ្លាញជនជាតិអ៊ុយហ្គ័រ ដោយរដ្ឋភាគីចិន”...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងមុខតំណែងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជូនឥស្សរជន៣រូប ។ ឥស្សរជន៣រូបនោះរួមមាន៖ ១. លោក ជូ វិជិត្ត២. លោក គង់ វិបុល...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស កាលពីថ្ងៃពុធថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១.៨២០នាក់ បានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដែលជាតួលេខខ្ពស់បំផុតនៃអ្នកស្លាប់ ដែលបានរាយការណ៍ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីផ្ទុះជំងឺឡើង នៅក្នុងប្រទេស ។ ទិន្នន័យបានបង្ហាញថា សរុបអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលឥឡូវនេះចំនួន៩៣.២៩០នាក់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ប្រភពពីអង្គភាពសម្ងាត់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធាចំនួន០៤នាក់ត្រូវបានសម្លាប់ និង០៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះដ៏ខ្លាំងមួយ ដោយគ្រាប់បែកច្នៃ នៅក្នុងស្រុក Sibi ខេត្ត Balochistan ស្ថិតនៅភាគនីរតីនៃប្រទេសប៉ាគីស្ថាន ។ ប្រភពបានប្រាប់ដល់ស៊ិនហួន ដោយសុំមិនបញ្ចេញឈ្មោះថា ឧប្បត្តិហេតុនេះបានកើតឡើង កាលពីរសៀលថ្ងៃពុធ ។...