ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយប្រចាំឆ្នាំដ៏ឧត្តុង្គឧត្តមជាព្រះរាជទ្រព្យផ្ទាល់ចំនួន ៥មុឺនដុល្លារ ជូនដល់មន្ទីរពេទ្យព្រះកុសមៈ ។ មន្ទីរពេទ្យនេះបង្កើតឡើងក្រោមស្នាព្រះហស្ត សម្តេចព្រះមហាក្សត្រីយានី សុីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពរបស់ មន្ទីរពេទ្យក្នុងការព្យាបាលពិនិត្យ និងព្យបាលជំងឺជូនដល់ប្រជានុរាស្រ្តកម្ពុជា៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសប្រេស៊ីលបានប្រកាសដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ ប្រទេសចិន CoronaVac ហើយដើម្បីកិច្ចការងារជា បន្ទាន់និងព្រមទាំងវ៉ាក់សាំង AstraZeneca របស់សកលវិទ្យាល័យ Oxford ផងដែរ។ សេចក្តីប្រកាសជាផ្លូវការដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសប្រេស៊ីលហើយបញ្ជាក់ទៀតថាតាមផែនការវ៉ាក់សាំង របស់ CoronaVac ប្រមាណជា៦លានដូសនឹងចាប់ផ្តើម ដំណើរការភ្លាម។ គួរឲ្យដឹងដែរគិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកប្រទេសប្រេស៊ីល បានក្លាយជាប្រទេសដែលមានចំនួនអ្នកបាត់បង់ជីវិតច្រើនបំផុតទី៣ លើលោកដល់ទៅ២០៩...
ភ្នំពេញ៖ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទង នឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាសឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។ ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក...
បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នឹងរង់ចាំសេចក្តីណែនាំពីមន្ត្រីទីប្រឹក្សាការសម្ងាត់របស់លោក ស្តីពីថាតើត្រូវចែករំលែកព័ត៌មានសម្ងាត់ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនោះ ចាកចេញពីតំណែង។ លោក Ron Klain ជាជំនួយការជាន់ខ្ពស់របស់លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នោះ ក្រោយអតីតអនុប្រធានស៊ើបការណ៍សម្ងាត់ជាតិ លោក Sue Gordon បានសរសេរវែកញែកប្រឆាំងការចែករំលែកព័ត៌មានបែបនោះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលរំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចារឯកភាព ចំពោះសំណើទាំងស្រុងរបស់ ក្រសួងកសិកម្មដូចតទៅ៖ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ការរំលោភកាន់កាប់ដីរដ្ឋដែលកើតឡើងដដែលៗទៀត ក៏ដូចជា...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ, លោកមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ពោះវៀនដុះខ្នែង...
បរទេស៖ ប្រទេសស៊ីរី នៅពេលថ្មីៗនេះ បាននិយាយថា ខ្លួននឹងនាំចូលប្រេងឆៅ ថែមទៀត ដើម្បីដោះស្រាយកង្វះខាត ដែលខ្លួននិយាយថា ដោយសារតែទណ្ឌកម្ម លោកខាងលិច ធ្វើឲ្យរំខានដល់ការដឹកជញ្ជូន ប្រេងអ៊ីរ៉ង់ តាមប្រក្រតី ដែលជាច្រើនឆ្នាំមកនេះ បានបំពេញលើការបាត់បង់ ផលិតកម្មប្រេងក្នុងស្រុក ដោយសារតែសង្គ្រាម។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Hussein Arnous មិនបានបញ្ជាក់ ពីវិធីដែលស៊ីរី...
បរទេស៖ រដ្ឋបាលលោក ត្រាំ បានធ្វើការជូនដំណឹង ដល់ក្រុមហ៊ុនផ្គត់ផ្គង់ ឲ្យក្រុមហ៊ុន Huawei ដែលរួមមានទាំងក្រុមហ៊ុន ផលិតបន្ទះឈីប Intel ផងនោះថា ខ្លួននឹងដកអាជ្ញាប័ណ្ណ ដែលឲ្យលក់ទៅឲ្យ ក្រុមហ៊ុនចិន និងមានបំណង បដិសេធពាក្យស្នើសុំ ផ្សេងទៀត ដែលសុំធ្វើការផ្គត់ផ្គង់ ឲ្យដល់ក្រុមហ៊ុន ទូរគមនាគមន៍នោះ។ តាមសេចក្តីរាយការណ៍ វិធានការ...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះបាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គួរតែប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង ដើម្បីកសាងភាព វិវត្តទៅមុខ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតឡើង ជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម...