ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង ៩:៣០ នាទីព្រឹក នឹងរៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ត ខេត្តព្រះសីហនុ នាទីស្តីការ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជួយថែរក្សារការពារ ផ្ទៃដី បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ។ លោកអភិបាលខេត្ត បានថ្លែងដូច្នេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យមើលទីតាំងដីសាធារណៈរបស់រដ្ឋ ក្នុងតំបន់ទំនប់តាសេក...
ភ្នំពេញ ៖ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១)...
CNA បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែមករានេះថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានព្រមានថា ក្រុមបាតុករដែលត្រូវបានបំពាក់ដោយអាវុធ អាចនឹងចេញធ្វើបាតុកម្មនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និងនៅទីក្រុងនានាក្នុងរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក នៅថ្ងៃស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ។ប្រភពដដែលបានបន្តថា លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមាននឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានបំរើ ផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដលសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀប រយសង្គមឡើយ។ ការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាននិងជនឱកាសនិយមមួយចំនួនតូចបាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្នែការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់...
ភ្នំពេញ ៖ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប ពុំដែលយកភាគីពាក់ព័ន្ធណាមួយ ធ្វើជាសត្រូវឡើយ ហើយ គ.ជ.ប តែងតែបង្ហាញជូនភាគីពាក់ព័ន្ធ អំពីការពិត កើតមានក្នុងដំណើរការបោះឆ្នោត ដើម្បីចៀសវាងឲ្យបានដាច់ខាត នូវការប្រកួតប្រជែងគ្នាដោយមិនស្មោះត្រង់។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងសន្និសីទសារព័ត៌មានរបស់...
សារលិខិតសម្តេចតេជោ ហ៊ុនសែនក្នុងពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥
ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា ចំនួន១៨២,០៣៥ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្ត «គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម ឆ្នាំទី២»។ សូមជម្រាបថា គម្រោងអង្គការ PHJ មានគោលបំណង កាត់បន្ថយអត្រាមរណភាព នៃកុមារអាយុក្រោម...
ភ្នំពេញ ៖ ក្រុមការងារចម្រុះ រាជធានី -ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ ក្រោមជាតិ នឹងចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះតទៅ។ តាមសេចក្ដីជូនដំណឹងរបស់ខ្លួន...