ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៩ដល់១៧ខែមករាឆ្នាំ២០២១ នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៣អង្សាសេ។ យោងតាមសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពី ស្ថាន ភាពអាកាសធាតុរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា សម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ ចាប់ពីថ្ងៃ៩...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានស្វាគមន៍ការដាក់ ពង្រាយកងនាវាចរ ដែលបានគ្រោងទុកនៅឆ្នាំនេះ ដោយបណ្តាប្រទេសអ៊ឺរ៉ុបសំខាន់ៗ ទៅកាន់ដែនទឹកឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសារតែការធ្វើទំនើបកម្មយោធា យ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងមហិច្ឆតាដែនសមុទ្រ និងដែនដីជំរុញឱ្យមានការកើនឡើង។ ដោយទីក្រុងប៉េកាំង បង្ហាញនូវភាពខ្លាំងក្លាបន្ថែមទៀត នៅសមុទ្រចិនខាងកើត និងនៅតាមព្រំដែនឥណ្ឌា – ចិន ចក្រភពអង់គ្លេស នឹងដាក់ពង្រាយនាវាផ្ទុកយន្ដហោះ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែការគំរាមកំហែង នៅមានកម្រិតខ្ពស់ ជាពិសេស បន្ទាប់ពីយើងបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ ដែលចូលមកពីប្រទេសថៃ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់សម្ដេច ទៀ បាញ់។ ក្នុងឱកាសនេះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនៅពេលថ្មីៗនេះថា លោក ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នឹងធ្វើដំណើរទស្សនកិច្ចតៃវ៉ាន់ ជាហេតុធ្វើឲ្យប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់ មានការខឹងសម្បារជាខ្លាំង។ តាមសេចក្តីរាយការណ៍ ដំណើរទស្សនកិច្ចនោះ នឹងជាទស្សនកិច្ចលំដាប់ខ្ពស់ លើកទី៣របស់អាមេរិក មកកាន់កោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ គិតចាប់តាំងពីខែសីហាមក ហើយនោះគឺជាផ្នែក នៃការបង្កើនការគាំទ្រ...
បរទេស៖ មន្រ្តីប៉ូលីសកាពីតូលអាមេរិកម្នាក់ បានស្លាប់ដោយសារព្រឹត្តិការណ៍ ដែលបណ្តាលមកពីកុបកម្ម កាលពីថ្ងៃពុធ នៅវិមានកាពីតូល។ ប្រភពចំនួន ៣ បានបញ្ជាក់ប្រាប់ CNN , ដែលក្នុងនោះក្រុមអ្នកគាំទ្រ របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត ដែលបញ្ជាក់ពីជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ហើយ មិនត្រឹមតែបំផ្លាញទេ គឺបង្កគ្រោះថ្នាក់ថែមទៀត ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៧ មករា លោក គួច ចំរើន បានសរសេរថា “ជនចង្រៃ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការគាបសង្កត់ដោយ គ្មានមូលដ្ឋានរបស់ខ្លួនទៅលើ កម្មវិធីរបស់ចិន និងការរឹតត្បិតលើការប្រើប្រាស់ ធម្មតានៃផលិតផល និងសេវាកម្មរបស់ចិន នៅក្នុងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងការឆ្លើយតប តាមអ៊ិនធឺណិត ចំពោះការស្នើសុំសារព័ត៌មានមួយ ចំពោះការអត្ថាធិប្បាយលើបទបញ្ជា ប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលថា“ យើងនឹងគាំទ្រសហគ្រាសទាំងអស់ ឱ្យការពារសិទ្ធិនិងផលប្រយោជន៍ របស់ពួកគេស្របតាមច្បាប់...
តូក្យូ៖ នាយករដ្ឋមន្រ្តីលោក Yoshihide Suga គ្រោងនឹងប្រកាសភាពអាសន្ន នៅក្នុងតំបន់ទីប្រជុំជនទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអនុញ្ញាតឱ្យមានវិធានការ រឹងមាំបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩។ សេចក្តីប្រកាសបន្ទាន់ ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលមួយខែ នឹងតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ និងអំពាវនាវឱ្យអាជីវកម្មរួមទាំងភោជនីយដ្ឋាន កន្លែងកម្សាន្ត និងហាងលក់ទំនិញឈប់បម្រើស្រានៅម៉ោង ៧ យប់ ហើយបិទត្រឹមម៉ោង ៨ យប់។ ការផ្លាស់ប្តូរនេះបានកើតឡើង...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ប្រទេសរបស់លោកក្នុងការការពារប្រជាជនរបស់ខ្លួននៅក្នុង សមាជគណបក្សដ៏កម្រមួយ។ ទោះយ៉ាងណាលោកគីម មិនបានប្រើពាក្យបង្កហេតុ ដូចជាអាវុធនុយក្លេអ៊ែរ ឬការទប់ស្កាត់សង្គ្រាម ដែលអ្នកជំនាញខ្លះយល់ថា មានចេតនាជៀសវាងភាពតានតឹងកើនឡើង ដូចដែលលោកបានរាយការណ៍ទៅសម័យប្រជុំលើកទី ២ នៃសមាជលើកទី ៨ នៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា...