ម៉ាឡេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅរដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី បង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ជម្លៀសខ្លួនចេញ ។ ដោយសារតែជារដូវវស្សា ភ្លៀងបានបង្អុរធ្លាក់ចុះយ៉ាងគំហុក នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនាំឲ្យកើតមានគ្រោះទឹកជំនន់ នៅតំបន់ជាច្រើននៅតាមបណ្តារដ្ឋ នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ចាកចេញពីលំនៅដ្ឋាន ។ រដ្ឋាភិបាលម៉ាឡេស៊ី...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហភាពអារ៉ាប់រួមមួយរូប បានបង្ហាញនូវសុទិដ្ឋិនិយម ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសកាតា នៅក្នុងជំនួបកំពូលអារ៉ាប់ឈូងសមុទ្រ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែបាននិយាយថា វិធានការកសាងទំនុកចិត្ត គឺចាំបាច់ណាស់ ដើម្បីបង្កើតចំណងមិត្តភាពឡើងវិញ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Anwar Gargash បាននិយាយប្រាប់ទូរទស្សន៍ Al Arabiya យ៉ាងដូច្នេះថា “យើងចាំបាច់ត្រូវតែប្រាកដក្នុងចិត្ត...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងឧតុនិយម បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលមានកម្រិតរញ្ជួយដ៦,២រ៉ិចទ័រ បានអង្រួននៅខេត្ត Gorontalo ស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ។ ទីភ្នាក់ងារបានបញ្ជាក់ថា ការចុះផ្សាយពីដំបូង ដោយទីភ្នាក់ងារអំពីការរញ្ជួយដី...
បរទេស៖ នៅថ្ងៃពុធនេះឆ្លើយតបទៅនឹង ផែនការជួបជុំផ្នែកយោធារវាងកោះតៃវ៉ា និងអាមេរិក នោះប្រទេសចិនបាន ចេញមកឆ្លើយតបដោយនិយាយថា ខ្លួននឹងធ្វើការឆ្លើយតប ដែលចាំបាច់មួយដើម្បីប្រឆាំងទៅ នឹងព្រឹត្តិការណ៍នេះ។ សារព័ត៌មានបរទេស នៅថ្ងៃពុធនេះបានសរសេរថា ប្រទេសចិនមានភាពខឹងសម្បារយ៉ាងខ្លាំង ទៅនឹងអ្វីដែលជាជំហ៊ាន របស់អាមេរិកក្នុងការជួយគាំទ្រដល់ កោះតៃវ៉ាន់ជាពិសេស ក្រោមរដ្ឋបាលរបស់លោក Donald Trump ដែលមានរួមទាំងការលក់អាវុធថ្មីៗ និងក៏ដូចជាដំណើរទស្សនកិច្ចនៃមន្ត្រីយោធា ជាន់ខ្ពស់អាមេរិកទៅដល់ទឹកដី កោះនេះកន្លងមកផង។...
ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស៉្បាញ បានថ្លែងកាលពីយប់ថ្ងៃពុធថា គាត់មានក្តីព្រួយបារម្ភចំពោះអំពើហឹង្សាកើតឡើងនៅក្រុង Capitol សហរដ្ឋអាមេរិក ដែលជាកន្លែងធ្វើសមាជដែលបានបញ្ជាក់អំពី ការបោះឆ្នោតប្រធានាធិបតី និងជ័យជម្នះរបស់លោក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យនោះ ។ លោក Sanchez...
សេអ៊ូល៖ ប្រភពយោធាមួយ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នានៅរដូវរងារ ចំពេលមានការព្រួយបារម្ភអំពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីនេះ។ សម្ព័ន្ធមិត្តបានរៀបចំធ្វើសមយុទ្ធ ត្រឡប់មកវិញនៅដើមរដូវរងាររបស់ពួកគេ ដែលមានរហស្សនាមថា Vigilant Ace ដែលត្រូវបានចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី ១១ ខែធ្នូ ដែលពាក់ព័ន្ធនឹងយន្ដហោះប្រយុទ្ធដូចជាយន្តហោះ F-15K និង KF-16...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ៣៦ម៉ឺននាក់នៅថ្ងៃពុធ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។ ជាមួយនឹងចំនួនឆ្លងសរុប នៅទូទាំងប្រទេសឯកដែលមានចំនួនរហូតដល់ ២១,២ លាននាក់ ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦០,៤៤៣ នាក់នៅម៉ោង ៦ និង...
CNN៖ វិមានកាពីតូលអាមេរិក ត្រូវបានធានាសុវត្ថិភាពជាថ្មីម្តងទៀត ប៉ុន្តែមនុស្ស ៤ នាក់បានស្លាប់ ក្នុងនោះមានស្ត្រីម្នាក់ដែលត្រូវបានបាញ់សម្លាប់ បន្ទាប់ពីអ្នកគាំទ្ររបស់ ប្រធានាធិបតីដូណាល់ត្រាំ បានសម្រុកចូលអគារមួយ ក្នុងចំណោមអគារដ៏ល្បីល្បាញបំផុត របស់អាមេរិក ដែលបានហ៊ុមព័ទ្ធរដ្ឋធានី របស់ប្រទេសនេះទៅក្នុងភាពវឹកវរបន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួនប្រយុទ្ធ ប្រឆាំងនឹងការរាប់សន្លឹកឆ្នោតជាផ្លូវការ ដែលនឹងបញ្ជាក់ពីជ័យជម្នះរបស់លោកប្រធានាធិបតីលោក ចូបៃដិន។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ក្រសួងការពារជាតិរបស់ស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយមកលើតំបន់ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស់ កាលពីយប់ថ្ងៃពុធ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងបានលាន់ឡើងដែលជាអាវុធប្រឆំាងនឹងទ័ពអាកាសរបស់ស៊ីរី នៅក្រុងដាម៉ាស់ ។ ប្រភពពីយោធាមួយរូប ដែលបានដកស្រង់សម្តីដោយទីភ្នាក់ងារ SANA បាននិយាយថា អ៊ីស្រាអ៊ែល...
បរទេស៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនស្លុតចិត្តជាខ្លាំងចំពោះ ការចាប់ខ្លួនសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង និងបាននិយាយថា ទីក្រុងហុងកុងបានផ្លាស់ប្តូរ ពីទីក្រុងគុជ ក្លាយទៅជាទីក្រុងធ្វើវិសុទ្ធកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ បាននិយាយប្រាប់ថា ប្រសិនបើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ទីក្រុងហុងកុង នៅតែបន្តធ្លាក់ចុះ និងវាធ្វើឲ្យប៉ះពាល់ដល់កិត្តនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិទៀតនោះ វានឹងមិនផ្តល់ផលប្រយោជន៍អ្វីសោះ ដល់ចិនដីគោក។ គួរបញ្ជាក់ថា...