បរទេស ៖ អាជ្ញាធរតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ត្រីដែលស្វែងរកការ ធ្វើដំណើរផ្លូវឆ្ងាយ មិនគួរត្រូវបានផ្តល់ជូនការដឹកជញ្ជូនពួកគេនោះទេ លុះត្រាតែពួកគេត្រូវអមដំណើរ ដោយសាច់ញាតិបុរសជិតស្និទ្ធ ។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីណែនាំដែលចេញដោយក្រសួងលើកកម្ពស់គុណធម៌ និងបង្ការអំពើអបាយមុខ ក៏បានអំពាវនាវដល់ម្ចាស់យានជំនិះទាំងអស់ ផ្តល់ការជិះសម្រាប់តែស្ត្រីទាំងនោះ ដែលពាក់ស្បែគ្របក្បាលជាឥស្លាមប៉ុណ្ណោះ។...
វ៉ាស៊ីនតោន៖ ការប្រកួតរវាងសហរដ្ឋអាមេរិក និងចិន មិនមែនជា “ការប្រកួតប្រដាល់បែបទំនើបនោះទេ” ហើយគួរតែជា “ការប្រកួតបែបប្រណាំង” ហើយមិនគួរត្រូវបានយល់ឃើញ ឬសន្មតថាជាការវាយអ្នកណា ម្ខាងទៀតឲ្យដួលដល់ដីឡើយ នេះបើតាមការលើកឡើង ដោយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោនលោក ឈីន ហ្គាង។ លោក ឈីន បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលបទសម្ភាសន៍ រួមគ្នានាពេលថ្មីៗនេះជាមួយ នាយកនិពន្ធ និងអ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់...
ប៉េកាំង៖ សភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ បានជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្ម និងការគាបសង្កត់ទាំងអស់ របស់ខ្លួនលើវាយនភណ្ឌ ដែលផលិតនៅតំបន់ស៊ីនជាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាពេលថ្មីៗនេះ ភាគីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយ បង្ខំជនជាតិអ៊ុយហ្គ័រ” ទៅជាច្បាប់ដែលហាមឃាត់ ការនាំចូលផលិតផល ដែលទាក់ទងនឹងវាយនភ័ណ្ឌពី តំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័ររបស់ចិន។ សភាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា...
ប៉េកាំង៖ អ្នកវិភាគបានប្រាប់ស៊ីនហួថា ការចុះហត្ថលេខារបស់ សហរដ្ឋអាមេរិកលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ” ទៅជាច្បាប់ដែលហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន គឺជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការប៉ុនប៉ងមួយទៀត ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន។ លោក Muhammad Asif Noor នាយកវិទ្យាស្ថានសិក្សាសន្តិភាព និងការទូត ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្លាម៉ាបាដ បានលើកឡើងថា ច្បាប់នេះផ្អែកលើព័ត៌មានមិនច្បាស់លាស់ និងការរើសអើងចំពោះប្រទេសចិន...
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួង បំពាក់ឧបករណ៍ វាស់ស្ទង់គុណភាព សេវានៅតាមបុរី ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាព សេវាទូរសព្ទចល័ត ព្រមទាំងសេវាអ៊ីនធឺណិត ឲ្យល្អប្រសើរ ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ ។...
ភ្នំពេញ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការអក្ខរកម្មឌីជីថល ដែលមានកម្មវិធីពិភាក្សាលើប្រព័ន្ធអ៊ិនធឺណិត និងសៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល ក្នុងបំណងជួយឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតប្រកបដោយសុវត្ថិភាព ក៏ដូចជាជួយសិស្សសានុសិស្សឱ្យចេះប្រើប្រាស់មុខងារឌីជីថលកាន់តែប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្ររបស់ពួកគេ។ https://www.facebook.com/smartforcambodia/videos/1064471054405663 https://www.facebook.com/smartforcambodia/videos/905088553480430/ កម្មវិធី «សុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិត និងការការពារក្មេងវ័យជំទង់ក្នុងយុគសម័យឌីជីថល» មានចាក់ផ្សាយភាគទីមួយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១៥នាក់ (PCR) សុទ្ធតែជាប្រភេទ មេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ហើយសុទ្ធតែជាករណីនាំចូល ពីក្រៅប្រទេសទាំងអស់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។ នៅថ្ងៃនេះផងដែរ ក៏មានករណីសះស្បើយចំនួន១៣នាក់ និងករណីស្លាប់១នាក់ ដែលជនរងគ្រោះមិនបានចាក់វ៉ាក់សាំងទេ។ គួរបញ្ជាក់ថា មកទល់ពេលនេះ...
ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅលើដែនដីខេត្តកំពត Meas Development Group (Cambodia) មានមោទនភាពក្នុងការបង្ហាញនូវគម្រោងលំនៅដ្ឋាន និងផ្ទះអាជីវកម្ម ដែលនាំមកជូន សម្រាប់ទីផ្សារវិនិយោគអចលនទ្រព្យកម្ពុជា ដោយ បុរី ហ្គ្រីន កំពត។ ជាមួយនឹងភាពជោគជ័យជាង ១៥ ឆ្នាំលើវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ ខុនដូ ផ្សារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម ក្រុមហ៊ុន Meas...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងរយៈពេល ២ថ្ងៃ ថ្ងៃទី២៥ ទី២៦ នាចុងសប្ដាហ៍នេះ ភ្ញៀវទេសចរផ្ទៃក្នុងជាង ២៥ម៉ឺននាក់ កើនឡើងប្រមាណ ២៤.៧% បានចេញដើរកម្សាន្ដ តាមរមណីដ្ឋាននានា ក្នុងប្រទេសកម្ពុជា ។ តាមរយៈគេរហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ លោក...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បេក្ខជន មានបញ្ហាសុខភាពផ្ទាល់ខ្លួន ចំនួន២៥ករណី ហើយបេក្ខជនអវត្តមាន ចំនួន ៤១៩៨ នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១...