បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅប្រទេសបារ៉ែន ហើយនេះគឺជាដំណើរ ទស្សនកិច្ចផ្លូវការខ្ពស់បំផុត របស់អ៊ីស្រាអែល ទៅប្រទេសនៅតំបន់ឈូងសមុទ្រនេះ ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតចំណងមិត្ត ប្រក្រតីកាលពីឆ្នាំមិញ។ លោក ដែលធ្វើដំណើរតាមយន្តហោះចត នៅអាកាសយានដ្ឋានអន្តរជាតិ នៃប្រទេសបារាំង តាមសេចក្តីរាយការណ៍ នឹងធ្វើការសម្ភោធស្ថានទូត អ៊ីស្រាអែលនៅក្នុងទីក្រុង Manama...
បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិប្រឆាំងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត នូវថវិកា១០០លានរៀល និង មី២ម៉ឺនកេស មកប្រគល់ជូនអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ដើម្បីចែកដល់កង់កម្លាំងប្រដាប់អាវុធ...
បរទេស៖ AidData ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ នៅក្នុងកំណែចុងក្រោយរបស់ខ្លួននៃ Global Chinese Official Finance Dataset ថា បំណុលចិនដែលមានចំនួន ៣៨៥ពាន់លានដុល្លារ ដល់ប្រទេសដទៃទៀត ត្រូវបានលាក់បាំង ពីធនាគារពិភពលោក និង មូលនិធិរូបិយបណ្ឌអន្តរជាតិ ឬ IMF ដោយសារវិធីនៃការរៀបចំ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសហ្វីលីពីន បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន នាពេលថ្មីៗនេះ បានជំទាស់ចំពោះដំណើរជំរុញ ដឹកនាំដោយហ្វីលីពីន សម្រាប់ការពិចារណាឡើងវិញ នូវសន្ធិសញ្ញាការពារជាតិចំណាស់ ៧០ឆ្នាំ ដែលវាអាចទីក្រុងប៉េកាំង មើលឃើញថា ជាកិច្ចប្រឹងប្រែងទប់ទល់ ការកើនឡើងរបស់ចិន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី៣០...
ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសន្យានឹងជួយគាំទ្រកម្ពុជា ក្នុងប្រយុទ្ធប្រ ឆាំងកូវីដ-១៩ និងគាំទ្រដល់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ ខាងមុខ។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោក...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងអនីតិជនម្នាក់ ដោយរងបទចោទថា ប្រព្រឹត្តបទល្មើសឆក់តាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានថ្លែងថា ពិតជាមិនធម្មតាមែន...
បរទេស៖មន្ត្រីនំាពាក្យយោធាមីយ៉ានម៉ាមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាសេដ្ឋកិច្ចកំពុងកើតមាននៅមីយ៉ានម៉ា គឺបង្កឡើងដោយកត្តាខាងក្រៅ និងរលកពីរនៃការឆ្លងជម្ងឺកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលយោធា ទទួលខុសត្រូវទាំងស្រុង និងកំពុងប្រឹងប្រែងធ្វើការដើម្បីដោះស្រាយ។ ថ្លែងបន្ទាប់ពីរូបិយវត្ថុមីយ៉ានម៉ា ធ្លាក់ចុះដល់កម្រិតទាបថ្មី នៅក្នុងសប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រុមប្រឹក្សាយោធា លោក Zaw Min Tun បានមានប្រសាសន៍ថា ធនាគារកណ្ដាល មិនអាចបំពេញតម្រុវការក្នុងស្រុកសម្រាប់ប្រាក់ដុល្លារនោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា...
បរទេស៖សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចំពោះការពង្រីកឱកាសរបស់តៃវ៉ាន់ សម្រាប់ការចូលរួមអន្តរជាតិ នេះបើយោងតាមសម្តីមន្ត្រីការទូតជាន់ខ្ពស់អាមេរិកមួយរូប នៅក្នុងព្រឹត្តិការណ៍មួយ ជាមួយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ដែលក៏ចូលរួមដោយឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិផង។ប្រទេសចិន ដែលអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីមួយផ្នែករបស់ខ្លួននោះ តែងតែរារាំងកោះតៃវ៉ាន់មិនឲ្យចូលរួមក្នុងអង្គការពិភពលោកនានា ដូចជាអង្គការសហប្រជាជាតិជាដើម ដោយនិយាយថា វាជាខេត្តមួយរបស់ចិន គ្មានសិទ្ធិជារដ្ឋនោះទេ។ថ្លែងនៅក្នុងព្រឹត្តិការណ៍ គោលដៅអភិវឌ្ឍន៍និរន្តរភាពអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ លោក Jeremy Cornforth ជាអនុប្រធាននៃស្ថានទូតតំណាងរបស់អាមេរិក ជាវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ AIT...
កម្ពុជា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding គឺជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន Facebook នៅកម្ពុជា។ ក្រុមការងារនៅកម្ពុជារបស់ក្រុមហ៊ុន Httpool ប្តេជ្ញាចិត្តបន្តប្រឹងប្រែងធ្វើការងារ គាំទ្រ និងអប់រំដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ក្នុងប្រទេសដើម្បីជួយពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីជួយជំរុញដល់អាជីវកម្ម។ នៅថ្ងៃនេះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃកម្ពុជា បានថ្លែងពីភាពចាំបាច់ ដែលអាស៊ាន ត្រូវបន្ដពង្រឹង ស្មារតីសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយ បញ្ហាជាច្រើនទៀត ក្នុងក្របខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ។ ក្នុងពិធីប្រគល់-ទទួល...