ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២០នាក់ និងពិន័យជាប្រាក់់ចំនួន ២,២០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២០ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសពីការបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយរន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨-១៤កញ្ញា ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនអាចប្រឈមនឹង ជំនន់ទឹកភ្លៀងផងដែរ៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មី ដែលបានបញ្ជាក់នៅថ្ងៃចន្ទ ចំនួន១២.៤៨១នាក់ ក្នុងនោះរាប់ទំាងអ្នកឆ្លងក្នុងស្រុក១២.៤៧៧នាក់ និង៤នាក់ជាអ្នកឆ្លងជំងឺនាំចូល ។ ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៥៣៦.៧៨៨នាក់...
បរទេស៖ កោះតៃវ៉ាន់នៅថ្ងៃចន្ទ បានធ្វើការអះអាងថា កងកម្លាំងទ័ពអាកាស របស់ប្រទេសចិន ក្នុងទ្រង់ទ្រាយធំមួយ បានធ្វើការហោះហើរ ដោយខុសច្បាប់ ពីលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។ ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ បានបញ្ជាក់ថាយន្តហោះចម្បាំង សរុប១៩គ្រឿង ព្រមទាំងយន្តហោះ ទម្លាក់គ្រាប់បែកមួយចំនួនផង បានធ្វើការហោះហើរ ចូលមកក្នុងតំបន់ដែន អាកាសរបស់កងកម្លាំងការពារជាតិ ឬហៅថា ADIZ ដែលជាសកម្មភាពកោះតៃវ៉ាន់...
បរទេស៖ យោងតាមការអះអាង ដោយមន្ត្រីរដ្ឋាភិបាល របស់ប្រទេសអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងមក បានឲ្យដឹងថាពលរដ្ឋ ដែលជាអ្នករស់នៅ ក្នុងតំបន់ Crimea ចំនួនជាង៥០នាក់ ត្រូវបានអាជ្ញាធរ នៃប្រទេសរុស្សី ចាប់ខ្លួនមិនទាន់ដោះលែងវិញ នៅឡើយ។ ការចាប់ខ្លួនពលរដ្ឋ ក្នុងតំបន់ Crimea ទាំងជាង៥០នាក់នេះ ធ្វើឡើងនៅក្រោយពេល ដែលពួកគេបាននាំគ្នា ទៅធ្វើការតវ៉ាប្រឆាំង ទៅនឹងអាជ្ញាធររុស្សី...
បរទេស៖ វិមានប្រធានាធិបតីហ្គីណេ បានរងការវាយប្រហារនៅថ្ងៃទី ៥ ខែសីហា ដោយកម្លាំងឧទ្ទាមរបស់ប្រទេសនេះ បានចាប់ប្រធានាធិបតីលោក Alpha Conde ក្នុងអ្វីដែលហាក់ដូចជា រដ្ឋប្រហារយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូ របស់រុស្ស៊ី បានអំពាវនាវឱ្យមានការដោះលែង ជាបន្ទាន់ប្រធានាធិបតី Alpha...
ភ្នំពេញ៖ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានាបច្ចុប្បន្ននេះ មានភាពធូរស្រាល ជាងមុនហើយ ដូច្នេះការបើកដំណើរការនូវសាលារៀនឡើងវិញ គឺជាការសម្រេចចិត្ដ មួយដ៏ល្អត្រឹមត្រូវ។ សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារសម្លេងបន្ទាន់មួយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង-ស្រុកចំនួន១០ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤៦៧នាក់...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមន៍ អ្នកសារព័ត៌មានកម្ពុជា-ចិនបានដាក់ផ្លែទៅកាន់មន្រ្តីអតីតគណបក្សប្រឆាំង ថាតើជោគជ័យរឿងអ្វី បើបក្សរបស់ខ្លួនត្រូវបាន តុលាការរំលាយ កាលពីឆ្នាំ២០១៧ជាពិសេសអតីតអ្នករួមបង្កើតបក្សកន្លងមក បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយនោះ។ ការលើកឡើង របស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពី មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ បានបើកសិក្ខាសាលារបស់ខ្លួន ស្ដីពីផែនការយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំ នៅសហរដ្ឋអាមេរិក ។ នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងនូវមូលហេតុមួយចំនួនដែលបង្ហាញពីសិក្ខាសាលា ជោគជ័យក្លែងក្លាយ របស់ក្រុមមន្រ្តីអតីតបក្សប្រឆាំងនេះ។ មូលហេតុ ទាំងនោះរួមមាន៖ ១ តើមានឈ្មោះស្អីទៀត បើតុលាការ រំលាយចោលបាត់ទៅហើយ។ បើទោះបីអ្នកមិនទទួលស្គាល់ តែអតីតអ្នកជាប់បម្រាម បានសរសេរលិខិតឆ្លងតាមរយៈ រដ្ឋមន្ត្រីមហាផ្ទៃទៅនាយករដ្ឋមន្រ្តី និង ទូលថ្វាយសុំរាជទានទោសពីព្រះមហាក្សត្យ និង ព្រះករុណាបានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាន លើកលែងទោស រួចបាត់ទៅហើយ។ ២ តើជោគជ័យរឿងស្អី? ពីអតីតសមាជិកសភា ក្លាយទៅជាអ្នករត់ចោលស្រុក និងសកម្មជនទៅហើយនោះ!។ លោក សយ សុភាព បញ្ជាក់ថា «នៅពេលនេះ អតីតអ្នករួមបង្កើតបក្សកន្លងមក បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយ តើសិក្ខាទទួលបានជោគជ័យលើចំណុចអ្វី?»។ លោកបន្ថែមថា នេះហើយមិនមើល ប្រវត្តិសាស្ត្រថ្មីៗដែលក្រុម លន់ ណល់ សិរីមតៈ និង បរិវារចាញ់បោកអាមេរិក។ លោក សយ សុភាព បានរំពឹងថា អនាគតប្រហែល អតីតសម្មជនជាន់ខ្ពស់ ខ្លះទៀតនឹងដើរចេញ ដោយពួកគាត់នឹងមិនផ្សងព្រេងល្បែង ដ៏មហាគ្រោះថ្នាក់នេះទៀតទេ។ ពាក់ព័ន្ធបច្ចុប្បន្នភាព លោក សយ សុភាព បានផ្ដាំទៅកាន់ក្រុមទាំងនោះ ឱ្យមើលប្រទេសអាហ្វហ្គានីស្ថានជាគំរូ។ លោកថា អ្នកចាញ់ពិតប្រាកដគឺ ពួកអ្នកកាន់អំណាច នៅអាហ្វហ្គានីស្ថានដែលជឿលើអាមេរិក តែអាមេរិក មិនបានស្លាប់ជាមួយទេដោយស្រូត មកបង្កើតសមរភូមិនៅ អាស៊ាន ដើម្បីទប់ចិន ដោយបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិក និងប្រកាសនៅវៀតណាម ១១ វិច្ឆិកា២០១៧៕
ភ្នំពេញ៖ ស្របពេលដែល បច្ចុប្បន្នមានភ្លៀងធ្លាក់ ស្ទើររៀងរាល់ថ្ងៃ នៅតាមបណ្ដាខេត្តនានា នៃប្រទេសកម្ពុជា ដើម្បីធានាបាននូវ គុណភាពផ្លូវជាតិលេខ២១ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បាននឹងកំពុងរួសរាន់ស្ថាបនាប្រព័ន្ធលូ រំដោះទឹកភ្លៀង ជៀសវាងមានខូចខាត ផ្លូវមួយខ្សែរនេះ។ សូមរំលឹកថា ជារឿយៗ អ្នកធ្វើដំណើរនៅតាមបណ្ដោយ ផ្លូវជាតិលេខ២១ តែងតែបានឃើញទឹកជន់លិចចិញ្ចើមផ្លូវ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ ជាហេតុនាំឱ្យផ្លូវឆាប់ខូច។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ២១...