ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពូជា បានសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នេះលោកឧកញ៉ាបណ្ឌិត គីមហ៊ាង ម្ចាស់បុរីខេអេសរ៉េស៊ីដេន បានបានចុះអនុសារណៈយោគយល់ (MOU) ជាមួយធនាគារ ភ្នំពេញពាណិជ្ជ PPCB ក្នុងភាពជាដៃគូរ រវាងបុរី និងធនាគារក្នុងគោលបំណងធ្វើឲ្យមានភាពងាយស្រួល ដល់អតិថិជនដែលទិញផ្ទះ នៅបុរីខេអេសរ៉េស៊ីដេន ដោយអតិថិជនបង់ប្រាក់ ជាមួយបុរីត្រឹមតែ ១០% ប៉ុណ្ណោះ ហើយទឹកប្រាក់ដែលនៅសល់៩០%ទៀតប្រើ...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ១៣,១៧៧ ករណីនៅថ្ងៃសុក្រនេះ ដែលជាចំនួនខ្ពស់បំផុតមិន២ាធ្លាប់មាន ជារៀងរាល់ថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ បានចាប់ផ្តើមកាលពីខែមករា ឆ្នាំមុនមក។ ករណីឆ្លងសរុប ដែលបានបញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ ១,៧១៣,៣០២ករណី ។ ក្រសួងសុខាភិបាលបានបន្ថែមថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៩,៨៣៨ នាក់បន្ទាប់ពីអ្នកជំងឺចំនួន ២៩៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៧នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៥២៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៩៨៦នាក់ និងកំពុងសម្រាកព្យាបាល១.៤៨៦នាក់ ស្លាប់៥៦នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៦នាក់ថ្មី និងមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៣៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.០៥០នាក់ និងកំពុងសម្រាកព្យាបាល២៦១នាក់ ស្លាប់៥៤នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចាប់ពីម៉ោង២៣និង៥៩នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២១នាក់ថ្មី និងករណីជាសះស្បើយចំនួន ៣៨នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១០៧នាក់ថ្មី និងមានករណីអ្នកជាសះស្បើយចំនួន ២១០នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោង បង្កើតរោងចក្រចំនួន ២កន្លែងទៀត ដែលមានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ សីហានេះ បានឲ្យដឹងថា ក្រុមហ៊ុនទាំង ២ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ មានដូចខាងក្រោម៖ ១-...
តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរថៃក្រោយពលករជិត ៥០០នាក់ ដែលជាប់គាំង នៅតាមព្រំដែនអស់រយៈពេល១៤ថ្ងៃ បានវិលចូលមកកម្ពុជាវិញ ក្នុងនោះសមត្ថកិច្ចឈរជើងនៅទីនោះ បានដឹកពលករទាំងអស់ទៅតាមខេត្តរៀងខ្លួនអោយធ្វើចត្តាឡីស័ក និងចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីបញ្ជៀសនៅជម្ងឺដ៏កាចសាហាវ វីរុសបំប្លែងថ្មីប្រភេទ Delta នៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ...