ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ចំនួន៣២៩ករណី និងចាប់យកគ្រឿងញៀន ចំនួន២១៩គីឡូក្រាម ព្រមទាំង ជនសង្ស័យ ចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១៣...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព យកខេត្តមណ្ឌលគីរី ជាគោលដៅអេកូទេសចរណ៍ លំដាប់អន្តរជាតិ និង ជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការ ក្នុងប្រទេស និងទីផ្សារក្រៅប្រទេស ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុម័ត ដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី...
បរទេស ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កំពុងតែពិភាក្សាគ្នា ពីសេចក្តីថ្លែងការណ៍ព្រាង ដែលនឹងថ្កោលទោសការ វាយប្រហារពួកតាលីបង់ ទៅលើទីក្រុងនានាបង្កឲ្យមានការ រងគ្រោះស៊ីវិលខ្ពស់ និងគម្រាមដាក់ទណ្ឌកម្ម សម្រាប់រំលោភបំពានិងទង្វើ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពរបស់អាហ្វហ្គានីស្ថាន ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែង ការណ៍ផ្លូវការ...
បរទេស ៖ ឯកអគ្គរដ្ឋទូតប្រចាំ ទីក្រុងវ៉ាស៊ីនតោន ទើបតែងតាំងថ្មីៗរបស់ចិន តាមសេចក្តីរាយការណ៍ បានបង្ហាញពីសារៈសំខាន់ នៃកោះតៃវ៉ាន់ ក្នុងចំណងមិត្តភាពចិន-អាមេរិក នៅក្នុងអំឡុងជំនួបដំបូងរបស់លោក ជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប ចាប់តាំងពីឡើង កាន់តំណែងនេះមក ។ លោក Qin Gang មានវ័យ៥៥ឆ្នាំ ដែលទទួលបានកិត្តិស័ព្ទ សម្រាប់ការការពារ ជាសាធារណៈ នូវគោលជំហរប្រទេស...
ភ្នំពេញ ៖ ទីបំផុតលោក ស សុខា ត្រូវបានគណៈកម្មាធិការ ប្រតិបត្តិផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ឲ្យបន្តដឹកនាំជាប្រមុខ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ២០២១ដល់២០២៥ តាមរយៈមហាសន្និបាត តាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ។ ជាមួយនឹងការបន្តតំណែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេស ដែលប្រមូលបានពីប្រភពជាមន្ត្រីតួកគី២រូប នៅសប្តាហ៍នេះបានបញ្ជាក់ថា ប្រទេសតួកគីមកដល់ពេលនេះ នៅតែមានការតាំងចិត្តខ្លាំងដដែលចំពោះ ការជួយគាំទ្រនិងការពារទៅដល់អាកាសយាន ដ្ឋានអន្តរជាតិ ក្រុងកាប៊ុល។ ប្រភពដដែលបានបញ្ជាក់ទៀតថាជំហរបស់តួកគី គឺនៅដដែលទោះបីជាមកដល់ពេលនេះ ជាបន្តបន្ទាប់យោធាបរទេសបាននាំគ្នាដក ខ្លួនចេញស្ទើរតែទាំងអស់ទៅហើយពី អាកាសយានដ្ឋានកាប៊ុល ក្តីក៏ដូចជាការរុញច្រានកាន់តែខ្លាំងដោយក្រុមតាលីបង់ ក្តីដោយខ្លួននឹងនៅតែរងចាំបន្ត មើលស្ថានភាពនេះបន្តទៀតនៅឡើយ។ គួរឲ្យដឹងដែរថាក្រុមតាលីបង់ បានបន្តកាន់កាប់ទីក្រុងជាច្រើនបន្ថែម ទៀតនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃពុធនិងក៏ជាទីតាំងទី៨ ហើយដែលក្រុមនេះបានប្រើពេលត្រឹមតែ៦ថ្ងៃ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសចិន ចែករំលែកទិន្នន័យដើមពីករណីឆ្លងជំងឺកូវីដ-១៩ ដំបូងបំផុត ដើម្បីស្តារឡើងវិញនូវការស៊ើបអង្កេតដើមកំណើតនៃជំងឺរាតត្បាត និងបញ្ចេញព័ត៌មាន ដើម្បីដោះស្រាយបញ្ហាទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ដ៏ចម្រូងចម្រាស។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរកឃើញប្រភពដើមនៃជំងឺរាតត្បាតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្សរ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៤,៣ លាននាក់ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីមេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ នៅចំពោះមុខការរុញច្រានពីទីក្រុងប៉េកាំង ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបន្ត អនុវត្តវិធានការរដ្ឋបាល ដោយដាក់បំរាមគោចរ នៅក្នុងភូមិសាស្រ្តទូទាំង ខេត្តកណ្តាល សម្រាប់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ បន្ថែមទៀត ចាប់ពីម៉ោង១០-៣យប់នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ៕
ភ្នំពេញ៖រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨នាក់ថ្មី និងមានករណីជាសះស្បើយ ៤៧នាក់ រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ថ្មី និងមា នករណី ជាសះស្បើយចំនួន ៥៦នាក់ ។ ក្នុងនោះ ស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស ១០នាក់, ស្រុកកោះសូទិន ២នាក់, ស្រុកចំការលើ ១នាក់,...