ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៥០នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៩២នាក់ និងកំពុងសម្រាកព្យាបាល១.៤៨៣នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៥នាក់ និងមានករណី ជាសះស្បើយ ចំនួន ៤៤នាក់ និងស្លាប់៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៩៣នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ ដល់មន្ត្រីជួរមុខនៅតាមបណ្តា ខេត្តជាប់ព្រំដែន ជាបន្ទាន់ ដោយយកសប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២១នេះ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែសីហា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាបន្ទាន់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមទទួលពលករខ្មែរមកពីប្រទេសថៃ ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កន្លងទៅនេះមាន ការបិទខ្ទប់ព្រំដែន កម្ពុជា-ថៃ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលកូវីដ-១៩...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៦ ខែ សីហានេះបានចេញសារាចរលេខ ០៥សរ ស្តីពីការរៀបចំ មណ្ឌលចត្តាឡីស័ក និងមណ្ឌល ព្យាបាល នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយក ពលករខ្មែរ ដែលវិលត្រឡប់ មកពីប្រទេសថៃតាមព្រំដែនគោក។
ភ្នំពេញ៖ តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យលោកស្រី ឱ វណ្ណឌីន រៀបចំចាត់ចែង បញ្ជូនវ៉ាក់សាំងដូសទី៣ ទៅចាក់ជូនមន្ត្រីជួរមុខ នៅតាមព្រំដែន ជាបន្ទាន់បំផុត។
ភ្នំពេញ៖ តាមរយៈសារពិសេស ផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី៦ ខែ សីហា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត ត្រៀមរៀបចំ មណ្ឌលចត្តាឡីស័ក បន្ថែមទៀត ដើម្បីទទួលយកពលករខ្មែរមកពីថៃ ខណៈសម្ដេចគ្រោងនឹងបើកច្រកព្រំដែនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ តាមដែលអាចធ្វើទៅបាន។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤២នាក់ និងមានករណី ជាសះស្បើយ ចំនួន៥នាក់ និងស្លាប់ចំនួន២នាក់។