ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកុវីដ១៩ថ្មីចំនួន៨៨៣នាក់ទៀត ជាសះស្បើយចំនួន៦០៧នាក់ និងស្លាប់ចំនួន១៦នាក់។ ក្នុងនោះឡករណីឆ្លងសហគមន៍ចំនួន៧៤៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៨៥៣២ នាក់ អ្នកជាសះស្បើយចំនួន៤២៧៦៤នាក់ និងអ្នកស្លាប់ចំនួន៥៥៦នាក់៕
បរទេស ៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតអំពីរបៀប ដែលឯកសារ ការពារជាតិ សម្ងាត់ដោយបញ្ជាក់ពីចលនានៃនាវាចម្បាំង ដែលនាំឱ្យរុស្ស៊ីបាញ់ព្រមាន នាវាចម្បាំងអង់គ្លេស នៅឆ្នេរសមុទ្រតំបន់ Crimean ដែលសារសំខាន់នោះ គឺត្រូវបានគេរកឃើញនៅចំណតឡាន ក្រុងក្នុងប្រទេសអង់គ្លេស ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ស្របពេលដែលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីក្រុមហ៊ុន ស៊ីណូវ៉ាក់របស់ចិន បានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា នឹងបង្កើនកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា ក្នុងអត្ថន័យស្នូល នៃសហគមន៍វាសនារួម...
វីដេអូស្ពតដ៏អស្ចារ្យមួយ បង្ហាញការមកដល់របស់ភេសជ្ជៈ ប៉ូវកម្លាំងថ្មី ដែលមានឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL ដែលជាភេសជ្ជៈម្យ៉ាង នាំយកនូវអារម្មណ៍ស្រស់ស្រាយ និងភាពត្រជាក់ ដូចទឹកកកមកឲ្យ ប្រជាជនកម្ពុជា។ ផ្តើមចេញពីទេសភាពភ្នំស្រស់បំព្រង នៅតំបន់ប៉ូល ពេលនោះក៏មានផ្ទាំងទឹកកក ដ៏ធំអស្ចារ្យរះឡើង ចំកណ្តាលសមុទ្រទឹកកក ហើយមួយរំពេចនោះ ក៏មានជីរអង្កាមហោះជុំវិញ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង២- ទន្លេមេគង្គក្រចេះ៣- ទន្លេមេគង្គកំពង់ចាម៤- ទន្លេបាសាក់ចតុមុខ៥- ទន្លេមេគង្គអ្នកលឿង៦- ទន្លេបាសាក់កោះខែល៧- ទន្លេសាបព្រែកក្តាម៨- ទន្លេសាបកំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន...
បរទេស ៖ នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Huons Global Co បានប្រកាសថា នឹងចាប់ផ្តើមធ្វើការផលិត វ៉ាក់សាំង របស់រុស្សី Sputnikដំបូងនៅដើមខែកញ្ញា ខាងមុខនេះហើយ ។ ផែនការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការស្នើសុំមួយ ដោយមូលនិធិវិនិយោគ ដោយផ្ទាល់ពី រុស្សីឬ RDIF ក្នុងការស្វែងរកទីផ្សារនិងការបង្កើនផលិតកម្ម នៃវ៉ាក់សាំង...
ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយអំពីមរណៈភាពដោយសារកូវីដ-១៩ ចំនួន ៣នាក់។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ ពីហានិភ័យ ដ៏កាចសាហាវ ដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន ៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។ លោកអភិបាលខេត្តបានប្រកាសដូច្នេះ ក្នុងពេលចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទចំនួន ១០០ គ្រួសារ...
ម៉ូស្គូ៖ ទីក្រុងម៉ូស្គូបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួន ហើយអាហ្វ្រិកខាងត្បូង បានរៀបចំការរឹតត្បិតឡើងវិញ សម្រាប់រយៈពេលពីរសប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងទម្រង់ថ្មី ដែលមានការរាលដាលខ្លាំង។ ប្រទេសឥណ្ឌូនេស៊ី បានឃើញការឆ្លងជាង ២១,០០០ នាក់ក្នុងមួយថ្ងៃ ដែលប្រទេសនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានពង្រីក ឬដាក់កម្រិតឡើងវិញនូវការរឹតត្បិត ដើម្បីដោះស្រាយករណីឆ្លងថ្មីៗ ដែលកំពុងកើនឡើង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ទោះបីជាមានវ៉ាក់សាំង...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនប្រគល់កំណត់ត្រា នៃសកម្មភាព នុយក្លេអ៊ែរ របស់ខ្លួន ទៅឱ្យទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) នោះទេបន្ទាប់ពីមានការយល់យោគ ជាបណ្តោះអាសន្ន ដែលបានឈានដល់ក្នុងខែមករា បានផុតកំណត់។ ទីភ្នាក់ងារសារព័ត៌មាន សភាផ្លូវការប្រឹក្សា អ៊ីស្លាម បានដកស្រង់សម្តីលោក Mohammad Baqer...