បរទេស៖ យោងតាមការចេញផ្សាយ របស់RT.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា មេបញ្ជាការរងរុស្ស៊ី ប្រចាំនៅកងកម្លាំងនៅក្នុងសមុទ្រខ្មៅ និងជាមន្ត្រីទ័ពថ្នាក់ទី១ ដែលមានឈ្មោះថា Andrey Paliy ត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិតហើយ នៅក្បែរទីក្រុង Mariupol។ ការបញ្ជាក់អះអាងដែលត្រូវបានធ្វើឡើង ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ជាច្រើនរូបដែលមានដូចជាលោក Yekaterina Altabaeva សមាជិកសភានៃតំបន់ Crimea ព្រមទាំងលោកអភិបាលក្រុង...
បរទេស៖ ក្រុមមន្ត្រីរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន បានធ្វើការចោទប្រកាន់ទៅលើកងកម្លាំង របស់ប្រទេសរុស្ស៊ីថា បានធ្វើការវាយប្រហារ ដោយការទំលាក់គ្រាប់បែក សំដៅទៅលើសាលារៀន នៃទីក្រុង Mariupol ។ ក្រុមមន្ត្រីដដែលដែលបានបញ្ជាក់ប្រាប់ ទៅកាន់បណ្តាញសារព័ត៌មាន Telegram post ថាទីតាំងសាលារៀនមួយនេះ គឺជាកន្លែងជ្រកកោន នៃក្រុមពលរដ្ឋអ៊ុយក្រែនស៊ិវិល ដល់ទៅជាង៤០០នាក់ ដែលភាគច្រើនសុទ្ធតែជាស្ត្រី កុមារ និងមនុស្សចាស់។...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានថ្លែងថា គ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈណាមួយ មានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។ ក្នុងពិធីបើក ប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធី បើកប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។ ពិធីប្រកាសផ្សព្វផ្សាយនេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន នំនួន២៣គ្រួសារ គឺមិនត្រូវរត់ចោលអ៊ុយក្រែនទេ បើពលរដ្ឋអ៊ុយក្រែន រស់នៅយ៉ាងម៉េច រស់នៅតាមគេទៅ៕
ជនសង្ស័យម្នាក់ មានឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រ ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ...
ភ្នំពេញ៖ ខណៈវ៉ាក់សាំងកូវីដ១៩ នៅសល់ក្នុងឃ្លាំងប្រមាណជាជិត ៧លានដូសទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចិននឹងដឹកវ៉ាក់សាំងមកឲ្យកម្ពុជា៥លានដូសបន្ថែមទៀត ក្នុងគ្រាប្រទេសអ៊ីតាលីនឹងផ្តល់ ១លាន និងប៉ូឡូញ ១លានដូសមកឲ្យកម្ពុជាផងដែរ ៕
ភ្នំពេញ៖ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៦ខ្សែ ព្រមទាំងត្រួតពិនិត្យការសាងសង់ព្រលានយន្ដហោះថ្មី ក្នុងខេត្តសៀមរាប នៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២២ខាងមុខ។ បើតាមសម្តេច នៅថ្ងៃ៣ មេសា ពិនិត្យព្រលានយន្តហោះថ្មីនៅសៀមរាប និងបន្តមកថ្ងៃ៤ មេសា សម្ពោធផ្លូវ៣៦ខ្សែ ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលរៀបចំ នីតិវិធីដើម្បីឱ្យការវះកាត់ប្ដូរក្រលៀន ទៅជាការស្របច្បាប់ ខណៈកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ។
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បំណែកជាច្រើននៃប្រព័ន្ធការពារអាកាស របស់អង្គការណាតូ Patroit បានដឹកជញ្ជូនមកដល់ ប្រទេសរបស់ខ្លួនហើយ ហើយការរៀបចំតម្លើងនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រព័ន្ធការពារដែនអាកាស ដែលផលិតនៅអាមេរិកនេះត្រូវបាន គេដឹកជញ្ជូនមកដល់ស្លូវ៉ាគី ស្របតាមគោលការណ៍នៃ កិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ចំពោះផែនការពង្រឹងប្រព័ន្ធការពារជាតិ របស់បណ្តាសមាជិកអឺរ៉ុបខាងកើត...