បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា នឹងមិនមានការឈប់សម្រាកណាមួយ ចំពោះប្រតិបត្តិការយោធា របស់ខ្លួន ប្រឆាំងទៅនឹងអ៊ុយក្រែនឡើយ ប៉ុន្តែនៅតែបន្តកិច្ចពិភាក្សា ដើម្បីសន្តិភាពជាធម្មតា។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ប្រធានាធិបតីលោក Dmitry Peskov បានបន្តទៀតថា៖អ្នកបានឃើញស្រាប់ហើយ នៅក្នុងពេលដែលយើង បានសម្រេចចិត្តទទួលយក បទឈប់បាញ់ណាមួយ ក្រុមជាតិនិយម នឹងប្រើប្រាស់ឱកាសនេះ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ហើយបន្តវាយប្រហារ...
បរទេស ៖ កម្មវិធី Bing ដែលជាកម្មវិធីសម្រាប់ស្វែងរកព័ត៌មាន ដ៏ធំមួយនៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរប្រទេសនេះ បញ្ជាឲ្យផ្អាកមុខងារណែនាំ ដោយស្វ័យប្រវត្តិរយៈពេលប្រាំពីរថ្ងៃ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន Reuters ។ យោងតាមហ្វេប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២២ មីនានេះ បានឲ្យដឹងថា ការផ្អាកនេះគឺជាការផ្អាក លើកទីពីរសម្រាប់ក្រុមហ៊ុន Microsoft ចាប់តាំងពីខែធ្នូ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់គណបក្សនយោបាយទាំងអស់ កុំនិយាយបំភ្លើស ឬបង្ខូចឈ្មោះ ចំពោះបញ្ហាអ្វីដែលមិនពិត នៅកម្ពុជា ខណៈកម្ពុជាមានការរីកចម្រើន និងសុខសន្ដិភាព។ ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស...
ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងនូវ អំណះអំណាង ចំនួន៧ចំណុច ដែលរុស្ស៊ី ចិន ព្រមទាំងឥណ្ឌា នឹងរួមដៃគ្នាប្រឆាំងទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ការលើកឡើងពីសំណាក់ អ្នកតាមដានភូមិសាស្រ្តនយោបាយរូបនេះ ស្របពេលដែលភាពតានតឹង នៅក្នុងប្រទេសអ៊ុយក្រែន មិនទាន់មានសញ្ញាថមថយនៅឡើយ ដោយក្នុងនោះប្រទេសអាមេរិក ដែលជាមេដឹកនាំ...
បរទេស៖ រដ្ឋាភិបាលប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការពិចារណាក្នុងការ ដាក់បម្រាមទៅលើការផ្គត់ផ្គង់ សារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការរឹតត្បិត របស់អាមេរិក ចំពោះធនធានថាមពលរបស់ខ្លួន។ រំលឹកឡើងវិញថា កាលពីថ្ងៃទី៨ ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងដាក់បម្រាមទៅលើការ នាំចេញប្រេងហ្គាស និងធ្យូងថ្មរបស់រុស្សី ដែលនាំចេញមកកាន់ប្រទេសអាមេរិក...
បរទេស៖ យន្តហោះដឹកអ្នកដំណើរ របស់អាកាសចរណ៍ China Eastern មួយគ្រឿង ដឹកមនុស្ស ១៣២នាក់ បានធ្លាក់ចូលទៅក្នុង ភ្នំដាច់ស្រយាលមួយ នៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានធ្លាក់ចុះពី កម្ពស់រាប់ពាន់ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៣នាទី បណ្តាលឱ្យមានភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា...
ស្រាបៀរ កម្ពុជា បានបន្ថែមពាក្យឡូយប្លែកៗជាច្រើន ដែលនឹងត្រូវប្រើជំនួសពាក្យ «អរគុណ» សម្រាប់ក្រវិលកំប៉ុងគ្មានរង្វាន់ ដើម្បីញុំាងបរិយាកាសគ្រប់វិនាទី នៃការជួបជុំផឹកស៊ី ឲ្យកាន់តែប្លែកអារម្មណ៍ និងរីករាយជាងមុន មួយកម្រិតទៀត។ ពាក្យទាំងនោះរួមមាន លើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន...
ភ្នំពេញ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ដោយយល់ឃើញពីសារសំខាន់ នៃការអភិវឌ្ឍគោលនយោបាយ ភាសាបរទេស ប្រកបដោយគុណភាពនៅបឋមសិក្សា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនឹងពិភាក្សា វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងដើម្បីកំណត់ ការទទួលខុសត្រូវ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ២០២១-ឆ្នាំ២០៣០) នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Muller បាននិយាយនៅក្នុងសន្និសីទកាសែត នៅទីក្រុង Warsaw នៅថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់ប្រទេសប៉ូឡូញ កំពុងស្នើឱ្យដាក់បញ្ចូលពន្ធបន្ថែម លើក្រុមហ៊ុន ណា របស់ប្រទេសប៉ូឡូញ ដែលបន្តប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយ...