គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបញ្ចូលបណ្តាញ បញ្ជូនអគ្គិសនីរបស់ខ្លួន ទៅក្នុងប្រព័ន្ធថាមពលអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “អ៊ុយក្រែន បានក្លាយជាសមាជិក នៃសហភាពថាមពលអឺរ៉ុប។ ការបង្រួបបង្រួម នៃប្រព័ន្ធថាមពលអ៊ុយក្រែន...
ប៉ារីស៖ ទិន្នន័យពីទីភ្នាក់ងារសុខភាពជាតិ បានឲ្យដឹងថា ប្រទេសបារាំង បានរាយការណ៍ពីករណីថ្មី នៃជំងឺកូវីដ-១៩ ច្រើនជាង ១០៨,០០០ករណី រយៈពេល ២ថ្ងៃជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពបានឲ្យដឹងថា វាជាថ្ងៃទីពីរជាប់ៗគ្នា ដែលករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ១០ម៉ឺនករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ១១៦,៦១៨ករណី ត្រូវបានកត់ត្រាមួយថ្ងៃមុន។ យោងតាមទីភ្នាក់ងារសុខភាព...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣២នាក់ទៀត ខណៈជាសះស្បើយ ចំនួន៣៧៩នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៤ ៦២៤នាក់ អ្នកជាសះស្បើយចំនួន ១៣០ ៤០៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៤៩នាក់៕
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថាមេបញ្ជាទ័ពធំម្នាក់ទៀត របស់ប្រទេសរុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារគ្នា នៅក្បែរទៅនឹងទីក្រុង Mariupol ។ សេចក្តីប្រកាសអះអាង ដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដោយមិនបានបញ្ជាក់ពីឈ្មោះ របស់មេបញ្ជាការ យោធារូបនេះឡើយ ប៉ុន្តែទីប្រឹក្សារបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន បានអះអាងថាមេបញ្ជាការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្ស៍ BBC នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសរុស្ស៊ី បានបើកយុទ្ធនាការ ទំលាក់គ្រាប់បែកមួយ ចំទីតាំងរោងកុនមួយកន្លែង ដែលជឿជាក់ថាកំពុងជ្រកកោន ដោយពលរដ្ឋស៊ីវលជាច្រើនរយនាក់ នៅពីខាងក្នុងស្ថិតនៅក្នុងទីក្រុង Mariupol។ អភិបាលរងក្រុងលោក Sergei Orlov បានអះអាងប្រាប់ BBC ថាក្នុងគ្រាដែលគ្រាប់បែក បានទំលាក់ចំទីតាំងនេះ ពលរដ្ឋស៊ីវិល ដែលកំពុងជ្រកកោន...
ដើម្បីអបអររដូវកាល ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរចនាសំបកផលិតផលថ្មី ចំនួន៣ ក្នុងពេលតែមួយ ដែលក្នុងនោះរួមមាន សំបកកំប៉ុងស្រាបៀរ កម្ពុជា សំបកកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ព្រមទាំងកំប៉ុង និងដបទឹកក្រូចអាយស៍ IZE កូឡា។ សំបកផលិតផល រដូវកាលចូលឆ្នាំខ្មែរទាំងនេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងរៀបចំបន្តធ្វើយុទ្ធនាការ ជាតិអប់រំ ការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកបំប្លែងថ្មី អូមីក្រុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្តាល ឲ្យមានហានិភ័យដល់អ្នក និងគ្រួសារ»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការស្រាយ ទៅអ្នកវិភាគមួយចំនួន ដែលនិយាយថា ប្រធានអាស៊ាន មិនចង់ចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក គឺជាអ្នកមិនយល់ ឬចេះមិនដល់ ចំពោះកិច្ចការនេះ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង...
ភ្នំពេញ ៖ មានប្រសាសន៍ជុំវិញជនភៀសខ្លួនដែលរត់គេច ពីសង្គ្រាមរវាងជម្លោះអ៊ុយក្រែន និងរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសយកវេទិកា សម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» នៅខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ផ្តាំផ្ញើឲ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង ទៅមើលពលរដ្ឋអាណាថា អាល្លឺម៉ងមួយរូប ដែលកម្ពុជា កំពុងជួយព្យាបាល និងសម្រាកនៅមន្ទីរពេទ្រកាល់ម៉ែត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជា ស្ម័គ្រចិត្តទទួលជនភៀសខ្លួនរបស់ប្រទេសអ៊ុយក្រែន ប៉ុន្ដែមិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅអ៊ុយក្រែននោះទេ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះបន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការកងទ័ព វាយប្រហារប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលើកហេតុផលថា...