បរទេស៖ អ្នកបង្កើតគោលនយោបាយ របស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធបានបរាជ័យ ក្នុងការព្រមព្រៀងគ្នា លើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹង រដ្ឋាភិបាលទីក្រុងមូស្គូ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី ខណៈដែលការហាមឃាត់ការនាំចូលធ្យូងថ្មប្រឈមមុខនឹង ការប្រឆាំងក្នុងចំណោមរដ្ឋសមាជិកទាំង ២៧, នេះបើតាមរបាយការណ៍ របស់សារព័ត៌មាន Reuters ដែលដកស្រង់ប្រភពរបស់ខ្លួន។ ជុំចុងក្រោយនៃ ការរឹតបន្តឹងសេដ្ឋកិច្ច គឺត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុប កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦...
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរ របស់ប្រទេសបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងកាត់បន្ថយសមត្ថភាព ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងចំនួននៃចំណុចកណ្តាល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់នៅក្នុង កិច្ចពិភាក្សានៅទីក្រុងវីយែន។ លោក Mohammad Eslami ប្រធានថាមពលបរមាណូបានឲ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) អ៊ីរ៉ង់មានដែនកំណត់លើចំនួន ដែលនឹងត្រូវបានអនុវត្ត ប្រសិនបើកិច្ចព្រមព្រៀង ត្រូវបានឈានដល់នៅទីក្រុងវីយែន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា អ៊ីរ៉ង់នៅតែបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយអំពាវនាវសហគមន៍អន្តរជាតិឱ្យមាន “ផែនការ B” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Gantz បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយទៅកាន់ឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន ៨០ថា “យើងកំពុងប្រកួតប្រជែងនឹងពេលវេលា” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញ ក្នុងនាមរូបលោកផ្ទាល់។ លោកបានបន្ថែមថា តាំងពីខែសីហាមក អ៊ីរ៉ង់បានប្រែក្លាយពី ១០...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ប្រឈមមុខនឹងការចង់បាន របស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ ហើយបោះបង់ផ្នត់គំនិតសង្គ្រាមត្រជាក់ និងល្បែងសូន្យ បំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ ដោយស្មោះត្រង់ និងធ្វើកិច្ចការជាច្រើនទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានថ្លែងថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល រួមមាន ៖ វិនិយោគលើវិស័យធនធានមនុស្ស, ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល, ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ...
តេអេរ៉ង់ ៖ ប្រធាននុយក្លេអ៊ែររ បស់ប្រទេសបាន និយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឯកសារ ចាំបាច់ដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ជុំវិញសំណួរអំពីសកម្មភាពនុយក្លេអ៊ែរ កន្លងមករបស់ខ្លួន ។ លោក Mohammad Eslami ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានលើកឡើងថា “យើងបានផ្ញើឯកសារ នៅថ្ងៃទី២០ ខែមីនា...
ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាល ជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ នៅខេត្តបាត់ដំបង, ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ។ លោកឧត្តមសេនីយ៍...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧នាក់ទៀត ខណៈជាសះស្បើយចំនួន៦៨នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៨៦១នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៥១៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៥នាក់៕
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ការពិភាក្សារវាងអ៊ុយក្រែន និងរុស្ស៊ីនឹងបន្ត ទោះបីជាមានភស្តុតាងនៃ “អំពើឃោរឃៅធ្វើឡើង ដោយយោធារុស្ស៊ី” ។ លោក Zelensky ត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Haberturk របស់ប្រទេសតួកគីថា...
គៀវ ៖ សេវាកម្មសារព័ត៌មាន របស់ប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានណែនាំរដ្ឋាភិបាលឱ្យធ្វើជាផ្លូវការ នូវការបញ្ឈប់ពាណិជ្ជកម្ម របស់អ៊ុយក្រែន ជាមួយប្រទេសរុស្ស៊ី ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា តាមពិត ប្រតិបត្តិការនាំចូល និងនាំចេញរវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានបញ្ចប់ទាំងស្រុង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ...