ភ្នំពេញ៖លោកអ៊ួ តារា អគ្គលេខាធិការរង និងជាអ្នកដឹកនាំផលិតបានឲ្យដឹងថា នៅទីបំផុតបទចម្រៀង ”អ្នកចម្បាំង” របស់ផលិតកម្មរាមដែកបកស្រាយដោយតារាចម្រៀង លោក បាលី និងលោក ថម បានបញ្ចេញឈុតខ្លី និងត្រៀមបង្ហាញវីដេអូទាំងមូលនៅថ្ងៃស្អែកនេះហើយ បន្ទាប់ពីមុននេះផលិតកម្មបានបង្ហាញពីឈុតខ្លីរបស់បទចម្រៀឪងនេះធ្វើឲ្យអ្នកទស្សនាកាន់តែរំភើបចិត្ត និងបានទស្សនាហើយព្រឺសប្បុរតែម្តង។ លោកបានបន្តថា ព្រឺសម្បុរ ព្រោះតែមានមោទកភាពក្នុងនាមមានឈាមជ័រជាកូនខ្មែរដែលសម្បូរដោយសម្បត្តិវប្បធម៌អរិយធម៌ដ៏សម្បូរបែប ពិសេសវីដេអូនៃការបញ្ចេញក្បាច់គុណល្បុក្កតោនោះតែម្តង។ វីដេអូខ្លី ឬTeaser របស់បទចម្រៀងខាងលើមានរយៈពេលជាង៥០វិនាទីកាន់តែធ្វើឲ្យអារម្មណ៍អ្នកគាំទ្រកាន់តែពុះកញ្ជ្រោលចង់ឃើញវីដេអូពេញព្រោះតែវីដេអូខ្លីនេះពិតជាទាក់ទាញខ្លាំង...
Ezecom ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅកម្ពុជា បានចូលរួមផ្តល់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីទាំង៥ក្រុមដែលឈ្នះក្នុង ការប្រកួតប្រជែងស្វែងរកស្នាដៃ និងគំនិតច្នៃប្រឌិតផ្នែកបរិស្ថានសម្រាប់យុទ្ធនាការផ្សព្វផ្សាយការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម២០២១ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការឧបត្ថម្ភជាមួយអង្គការ USAID ។ កម្មវិធីប្រកួតប្រជែងស្វែងរកស្នាដៃ និងគំនិតច្នៃប្រឌិតនេះបានដំណើរការរយៈពេលបីខែចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ គោលបំណងនៃការប្រកួត ប្រជែងនេះគឺដើម្បីលើកទឹកចិត្តអ្នកចូលរួមដែលជាយុវជនឲ្យបង្ហាញពីរបៀបដែលក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេទទួលខុសត្រូវចំពោះបរិស្ថាន ដើម្បីជាការផ្សព្វផ្សាយអប់រំជម្រុញអោយមានការផ្លាស់ប្តូរឥរិយាបទដល់មហាជន។...
បរទេស៖ ប្រធានគណកម្មការ សហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងលោក Josep Borrellប្រធានជាន់ខ្ពស់ ផ្នែកកិច្ចការងារគោលនយោបាយ ការបរទេសនិងសន្តិសុខ ត្រូវបានគេដឹងថា បានធ្វើដំណើរមកដល់ ទីក្រុងគៀវ ហើយ កាលពីថ្ងៃសុក្រ តាមរយៈខ្សែរថភ្លើង។ ដំណើរការទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើង ដូចទៅនឹងការគ្រោងទុក...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការសហប្រជាជាតិ (UN)នៅថ្ងៃព្រហស្បតិ បានព្យួរប្រទេសរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍នៃ “ការរំលោភបំពានជាប្រព័ន្ធ និងជាប្រព័ន្ធ និងរំលោភសិទ្ធិមនុស្ស” នៅក្នុងប្រទេសអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងម៉ូស្គូប្រកាសថា ខ្លួនបានចាកចេញ ពីស្ថាប័ននេះ ។...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា រុស្ស៊ី បានផ្តល់ការវាយតម្លៃ ដ៏គួរឲ្យសោកស្តាយបំផុត រហូតមកដល់ពេលនេះ នៃការលុកលុយអ៊ុយក្រែន របស់ខ្លួន ដោយបានពណ៌នាអំពី “សោកនាដកម្ម” នៃការខាតបង់កងទ័ពកើនឡើង និងផលប៉ះពាល់សេដ្ឋកិច្ច ពីការដាក់ទណ្ឌកម្ម ខណៈដែលប្រជាជនអ៊ុយក្រែន ត្រូវបានជម្លៀសចេញ ពីទីក្រុងភាគខាងកើត...