ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ។ យោងតាមរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០២១...
បរទេស៖ ក្រៅតែពីអាវុធ ជាប្រព័ន្ធការពារ ដែនអាកាស Patroit air defense ហើយនោះរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ក៏នឹងត្រូវគេរំពឹងទុកថា ផ្តល់ឲ្យតៃវ៉ាន់ នូវការហ្វឹកហាត់ ព្រមទាំងសំភារៈ គាំទ្រមួយចំនួនទៀត ផងដែរ។ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានបើកភ្លើងខៀវ ក្នុងការអនុម័តកិច្ចព្រមព្រៀងលក់ អាវុធមួយកញ្ចប់ ទៅឲ្យកោះតៃវ៉ាន់...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា សហភាពអឺរ៉ុបហៅកាត់ (EU) នៅថ្ងៃពុធនេះបានឲ្យដឹងថា ខ្លួនកំពុងសាងសង់ឃ្លាំងស្តុកថ្នាំ និងឧបករណ៍ សង្គ្រោះបន្ទាន់ តម្លៃ៥៤០លានអឺរ៉ូ ស្មើនឹង៥៩០លានដុល្លារ ដើម្បីដោះស្រាយជាមួយនឹង ភាពអាសន្នគីមី និងនុយក្លេអ៊ែរ ខណៈដែលមានការភ័យខ្លាចកើនឡើង ចំពោះសង្គ្រាមរបស់ រុស្ស៊ីនៅអ៊ុយក្រែន...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃពុធនេះ បានរៀបចំទណ្ឌកម្មថ្មីលើទីក្រុងម៉ូស្គូ ជុំវិញការសម្លាប់ជនស៊ីវិល នៅភាគខាងជើងអ៊ុយក្រែន ដែលប្រធានាធិបតី Volodymyr Zelenskiyy ពិពណ៌នាថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ទាមទារឱ្យមានការដាក់ទណ្ឌកម្ម ឲ្យបានសមស្រប ។ ការដាក់ទណ្ឌកម្ម...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា ប្រទេសតួកគី បានឃុំខ្លួននៅថ្ងៃពុធនេះ យ៉ាងហោចណាស់ ជនសង្ស័យចំនួន៣៤នាក់ ពីបទសង្ស័យថា មានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ហៅកាត់ (IS) ។ របាយការណ៍បានដាក់ថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យ IS...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា លោក Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានលើកឡើងនៅលើបណ្តាញ Telegram នៅថ្ងៃពុធនេះថា ប្រទេសអ៊ុយក្រែន នៅថ្ងៃពុធននេះបានបង្កើតច្រករបៀងមនុស្សធម៌ចំនួន១១ច្រក ដើម្បីអនុញ្ញាតឱ្យជនស៊ីវិល ចាកចេញពីទីក្រុង ដែលរងផលប៉ះពាល់ ដោយជម្លោះ និងផ្តល់ជំនួយមនុស្សធម៌ទៀតផង ។ លោក Vereshchuk...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ចូលរៀនលើកទី៤ ថ្ងៃទី០៧ មេសា ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើក្រុមប្រឹក្សាធុរកិច្ចរបស់ អាមេរិក-អាស៊ាន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីស្ថានភាព នៃការធ្វើពាណិជ្ជកម្ម។ ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូក្រុមហ៊ុនPrudential Insurance Growth Markets ដឹកនាំដោយលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងជាប្រធានក្រុម...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្វាគមន៍នូវព័ត៌មានពិតពីគណបក្សភ្លើងទៀន អំពីការគំរាមកំហែងដល់គណបក្សខ្លួន នៅកន្លែងណា អ្នកណាអ្នកគំរាមកំហែង ដើម្បីសមត្ថកិច្ចងាយស្រួលធ្វើការដោះស្រាយ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា...