ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន...
ថ្ងៃទី ២២ ខែមេសា សិក្ខាសាលា ក្រោមប្រធានបទ “ការសិក្សានិងអនុវត្តឱ្យស៊ីជម្រៅ នូវអនុសាសន៍សំខាន់ របស់លោក Xi Jinping សកម្មភាពអំណាន សម្រាប់សមាជិក CPPCC” នៃសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន CPPCC បានបើកធ្វើនៅក្រុងប៉េកាំង អនុសាសន៍សំខាន់ របស់លោក Xi Jinping ត្រូវបានផ្សព្វផ្សាយ នៅក្នុងសិក្ខាសាលា ។ លោក Wang Yang ប្រធានCPPCCបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ។ លោក Wang Yang បានថ្លែងថា អនុសាសន៍សំខាន់ របស់លោកXi Jinping បានឆ្លើយតបយ៉ាងជ្រាលជ្រៅ នូវសំណួរសំខាន់ៗ ដូចជាហេតុអ្វីបានជាសមាជិក CPPCC គួរអាន សៀវភៅ តើសមាជិកCPPCC គួរអានសៀវភៅដោយរបៀបណា និងការអានត្រូវទទួលបាន ប្រសិទ្ធភាពអ្វីជាដើម ហើយបានចង្អុលបង្ហាញទិសដៅ យ៉ាងច្បាស់លាស់និងដាក់បញ្ចូលកម្លាំងចលចរយ៉ាងខ្លាំង ដល់ការអានរបស់សមាជិក ។ ពីរឆ្នាំកន្លងមកនេះ សភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិនបានអនុវត្ត...
នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ ខែមេសា សកម្មភាពអបអរទិវាអវកាសចិន ឆ្នាំ២០២២ បានប្រារព្ធធ្វើតាមអនឡាញ។ តាមព័ត៌មានដែលចេញផ្សាយ ដោយរដ្ឋបាលជាតិអវកាសចិនបានឱ្យដឹងថា ឆ្នាំ ២០២២ ការងារអវកាសរបស់ចិនគឺ “មមាញឹក” ដដែល ស្ថានីយ៍អវកាសចិន នឹងបញ្ចប់ការកសាងលើគន្លងតារាវិថី ភារកចិ្ចរុករកភពព្រះចន្ទ និងភារកិច្ចរុករកផ្កាយព្រះគ្រោះតូចៗនឹងចាប់ផ្តើម ពោលគឺ ការរុករកទីអវកាសរបស់ប្រទេសចិននឹងបោះជំហានថ្មីទៀត។ តាមការលើកឡើងបានដឹងថា ចិននឹងចាប់ផ្តើមជាផ្លូវការនូវដំណាក់កាលទី៤ នៃវិស្វកម្មរុករកភពព្រះចន្ទ នៅឆ្នាំនេះ អវកាសចិន នឹងបន្តឈានចូលលំដាប់ឈានមុខ លើពិភពលោក និងបំពេញតម្រូវការ យុទ្ធសាស្ត្រជាតិសំខាន់ៗ ផ្នែកអវកាស ក្រៅពីនេះនឹងបាញ់បង្ហោះ យានអវកាសរុករកភពព្រះចន្ទ Chang`e-6, Chang`e-7និងChang`e-8 ធ្វើតេស្តបច្ចេកវិទ្យាគន្លឹះ និងការកសាងស្ថានីយ៍ សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាអន្តរជាតិ លើភពព្រះចន្ទ៕
សន្និបាតអានសៀវភៅ ប្រជាជនទាំងមូលលើកទី ១ បានសម្ពោធបើកនៅក្រុងប៉េកាំងនាថ្ងៃទី ២៣ ខែមេសា ។ លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ។ លោកXi Jinping បានលើកឡើង ក្នុងសារលិខិតថា ការអានសៀវភៅគឺជាមធ្យោបាយសំខាន់ សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើនប្រាជ្ញានិងបង្កើនសីលធម៌ អាចបំផុសគំនិតមនុស្ស និងកសាងឧត្តមគតិ ។ ប្រជាជាតិចិនផ្តើមគំនិតឱ្យអានសៀវភៅ តាំងពីបុរាណកាលមក បន្តវេនស្មារតីប្រជាជាតិចិន និងបង្កើតចរិតជឿជាក់លើខ្លួនឯង ខិតខំតស៊ូរបស់ប្រជាជនចិន ។ លោកXi Jinping សង្ឃឹមសមាជិកបក្ស និងកម្មាភិបាលដ៏ច្រើនកុះករអាចនាំមុខអានសៀភៅ និងរៀនសូត្រ សង្ឃឹមកុមារៗអាចមានទំលាប់អានសៀវភៅ ដោយសប្បាយរីករាយ និងធំធាត់ឡើងដោយបរិសុទ្ធ សង្ឃឹមថាសង្គមទាំងមូលសុទ្ធតែចូលរួមអានសៀវភៅ ដោយបង្កើតជាបរិយាកាស ស្រឡាញ់ការអានសៀវភៅ អានសៀវភៅល្អ និងពូកែអានសៀវភៅ ៕
ប៉ារីស៖ កម្រងរូបភាព ការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតីបារាំង រវាងលោក ប្រធានាធិបតីការពារតំណែង ម៉ាក្រុង និងគូប្រជែងលោកស្រី ឡឺ ប៉ែន នាថ្ងៃអាទិត្យទី ២៤ ខែមេសា ឆ្នាំ២០២២។
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានឆ្ពោះទៅរកនៃការបន្ថូរបន្ថយទាំងស្រុង ឬមួយផ្នែក ចំពោះវិធានសុខាភិបាល។ តាមរយៈសារសំឡេងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
Breaking: ការបោះឆ្នោត កំពុងដំណើរការ នៅក្នុងប្រទេសបារាំង សម្រាប់ការបោះឆ្នោត ប្រធានាធិបតី រវាងប្រធានាធិបតី ការពារតំណែង លោក Macron និងគូប្រជែង លោកស្រី Le Pen, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ជប៉ុន រកឃើញមនុស្ស៩នាក់ ក្នុងគ្រោះថ្នាក់លិចទូក ដែលផ្ទុកមនុស្ស២៦នាក់ នៅឆ្នេរភាគខាងកើតប្រទេសជប៉ុន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ឆ្មាំសមុទ្រជប៉ុន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “គិតត្រឹមម៉ោង ១១ ព្រឹកម៉ោងនៅជប៉ុន យន្តហោះឆ្មាំឆ្នេរសមុទ្រ បានជួយសង្គ្រោះមនុស្ស ៤នាក់ យន្តហោះប៉ូលីសក្នុងតំបន់ បានជួយសង្គ្រោះមនុស្ស៤នាក់ និងយន្តហោះកងកម្លាំងស្វ័យការពារ...
Breaking: ជប៉ុន រកឃើញមនុស្សខ្លួន៩នាក់ ក្នុងគ្រោះថ្នាក់លិចទូក ដែលផ្ទុកមនុស្ស២៦នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយសុភា
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់រុស្ស៊ី បានបំផ្លាញស្ថានីយភស្តុភារ នៅឯអាកាសយានដ្ឋានយោធា ក្បែរទីក្រុង Odessa របស់អ៊ុយក្រែន ជាកន្លែង ដែលអាវុធបរទេសត្រូវបានរក្សាទុក។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងនៅរសៀលថ្ងៃសៅរិ៍ថា “រសៀលនេះ មីស៊ីលរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ បាញ់ដោយកងកម្លាំងអាកាសរុស្ស៊ី បានបិទស្ថានីយដឹកជញ្ជូន នៅឯអាកាសយានដ្ឋានយោធា...