ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ នៅឡេីយទេ ព្រោះទេីបតែបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវរង់ចាំ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំ មន្ត្រីនៃមន្ទីរអង្គភាពជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុង ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមើលឃើញថា...
បរទេស ៖ រូបថតដែលបានបង្ហោះតាមអ៊ីនធឺណិត កាលពីព្រឹកថ្ងៃចន្ទ ហាក់ដូចជាបង្ហាញ ពីនាវាចម្បាំងរបស់កង នាវាចរសមុទ្រខ្មៅ របស់រុស្ស៊ីត្រូវភ្លើងឆេះ មុនពេលលិច ។ រូបថតកម្រិតទាបចំនួនពីរ ដែលថតពីមុំផ្សេងៗគ្នា បានបង្ហាញពីកប៉ាល់ចម្បាំងដ៏ធំមួយ ដែលជាក់ស្តែងគឺ Moskva បានហុយផ្សែង និងខ្ទេចខ្ទីនៅលើលំហរទឹក ។ យោងតាមសារព័ត៌មាន The Mosco Times...
បរទេស ៖ ប្រទេសអ៊ុយក្រែន បានស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៥០ពាន់លានដុល្លារ ពីប្រទេស G7 ដើម្បីគ្របដណ្តប់ ឱនភាពថវិកា ដែលបង្កើតឡើង ដោយជម្លោះយោធាជាមួយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការអំពាវនាវនេះ បានមកពីទីប្រឹក្សាសេដ្ឋកិច្ច របស់រដ្ឋាភិបាលគឺលោក...
វេលាម៉ោង១០ នៅព្រឹកថ្ងៃទី១៦ ខែមេសា បន្ទប់វិលត្រឡប់មកវិញ នៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 របស់ចិនបានចុះចតដោយជោគជ័យ ។ អវកាសយានិកបីនាក់ បានវិលត្រឡប់មកដល់ផែនដីវិញ បន្ទាប់ពីបញ្ចប់ដំណើរ ក្នុងអវកាសអស់រយៈពេល៦ខែ ។ និយាយចំពោះប្រទេសចិន ខណៈដែលយាន អវកាសផ្ទុកមនុស្ស Shenzhou-13 វិលត្រឡប់មកដល់ផែនដី វិញនេះ គឺមានន័យថា ដំណាក់កាលពិនិត្យ បញ្ជាក់ពីបច្ចេកទេសគន្លឹះ...
ទុកប្រជាជន ក្នុងចិត្ត គិតគូរ ដល់ប្រជាជន ក្នុងគ្រប់កាលៈទេសៈ ប្រើពាក្យសាមញ្ញ និយាយជាមួយប្រជាជន និងខិតខំ ដើម្បីប្រជាជន មនោសញ្ចេតនា របស់លោក Xi Jinping ចំពោះប្រជាជន មានប្រភពមកពីបទពិសោធន៍ រីកលូតលាស់ ដ៏ពិសេសពិសាល របស់លោក ដែលប្រកបដោយភាព វេទនាជូរចត់ ។ កាលពីឆ្នាំ១៩៦៩...
នាថ្ងៃចូលឆ្នាំ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដែលបានដើរកម្សាន្តនៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប បានចូលរួមកម្មវិធីសង្ក្រាន្តកម្ពុជា Be The Glow ដើម្បីអបអរឆ្នាំថ្មី និងចូលរួមរាំលេងកម្សាន្ត ជាមួយឌីជេដ៏ស្រស់ស្អាត និងស្រស់សង្ហា ពិសេសក្រេបរសជាតិដ៏ស្រស់ឆ្ងាញ់ នៃផលិតផលថ្មីរបស់ស្រាបៀរ កម្ពុជាគឺ Cambodia Premium Draft Beer។ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី...
ឡុងដ៌៖ ក្រុមអ្នកវិភាគការពារជាតិបានឲ្យដឹងថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងនាំឱ្យអង្គការណាតូ ផ្លាស់ប្តូរយ៉ាងខ្លាំងនូវ សមត្ថភាពសន្តិសុខរយៈពេលវែងរបស់ខ្លួន នៅអឺរ៉ុបខាងកើត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកជំនាញព្យាករណ៍ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ទំនងជានឹងបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ នៅលើផ្នែកខាងកើតរបស់ខ្លួន និងជំរុញការចំណាយយ៉ាងច្រើន។ ពួកគេបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីសំខាន់នៅក្នុងតំបន់ ប៉ុន្តែសម្ពាធនឹងមានលើសមាជិកអឺរ៉ុប ក្នុងការបង្កើនការចំណាយ ដើម្បីដោះស្រាយការគំរាមកំហែង កើនឡើងពីរុស្ស៊ី។ អគ្គលេខាធិការអង្គការណាតូលោក...
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកំពូលកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន បានសង្កេតឃើញ ការបាញ់សាកល្បង ប្រកបដោយជោគជ័យ នៃអាវុធដឹកនាំ យុទ្ធសាស្ត្រប្រភេទថ្មី ។ ដោយមិននិយាយអំពី កាលបរិច្ឆេទនៃព្រឹត្តិការណ៍នេះ របាយការណ៍បានឲ្យដឹងថា ប្រព័ន្ធអាវុធដឹកនាំយុទ្ធសាស្ត្រ ប្រភេទថ្មី មានសារៈសំខាន់ សម្រាប់...
សេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធា និទាឃរដូវរួមគ្នា របស់ពួកគេនៅថ្ងៃចន្ទនេះ ចំពេលមានការតវ៉ាយ៉ាង ខ្លាំងពីកូរ៉េខាងជើង ។ យោងតាមអគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង សមយុទ្ធរយៈពេល ៩ថ្ងៃ នឹងត្រូវធ្វើឡើង ដោយប្រព័ន្ធកុំព្យូទ័រ និងមិនពាក់ព័ន្ធ នឹងការធ្វើសមយុទ្ធ នៅទីវាលនោះទេ នេះបើយោងតាមការចុះផ្សាយ...