ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន(ចេញសែកអត់លុយ) ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១...
ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋកម្ពុជា កាន់តែមានកំណើនជាប្រចាំ ហើយតម្រូវការងារ របស់ពួកគេ ក៏មានច្រើនទៅ តាមកម្រិតចំណេះជំនាញ និងសមត្ថភាពផ្សេងៗ ដើម្បីមានចំណូលផ្គត់ផ្គង់ ជីវភាពគ្រួសារ អាចរស់នៅប្រកប ដោយសុភមង្គល និងមានសេចក្តីថ្លៃថ្នូរ ក្នុងសង្គមជាតិ។តម្រូវការក្នុងជីវភាពរស់នៅ របស់ប្រជាជនទូទៅបានបង្កើត ឱ្យមានចង្វាក់ការងារទៅវិញទៅមក នៅក្នុងសង្គមជាតិ មិនថា ការងារនោះជាការងារអ្វីនោះទេ សំខាន់ឱ្យតែការងារស្របច្បាប់ និងមិនប៉ះពាល់ដល់សិទ្ធិ...
នៅតំបន់ទីប្រភព នៃទន្លេទាំងបីដែលស្ថិតនៅខេត្ត Qinghai ភាគពាយ័ព្យ នៃប្រទេសចិន ជាតំបន់ទីប្រភព នៃទន្លេយ៉ង់សេ ទន្លេលឿងនិងទន្លេឡានឆាង ត្រូវគេដាក់ឈ្មោះថា “ប៉មទឹករបស់ប្រជាជាតិចិន” និង “ប៉មទឹករបស់អាស៊ី” តំបន់នេះមានរយៈកម្ពស់ជាង ៤ពាន់ម៉ែត្រ ។ នៅទីនេះមានទេសភាព ភូមិសាស្ត្ររៃបផៃស នៅលើពិភពលោក ដីទឹកកក ដ៏ធំល្វឹងល្វើយ ភ្នំទឹកកក និងជ្រលងភ្នំដ៏ធំ...
កោះកុង ៖ បន្ទាប់ពីភាគីថៃ បានប្រកាសបើកដំណើរការ ច្រកទ្វារអន្តរជាតិ ព្រំដែនគោក ជាមួយកម្ពុជាឡើងវិញ កាលពីថ្ងៃទី១ ខែឧសភា អ្នកដំណើរ ទាំងអស់ ត្រូវ ធ្វើតេស្តរហ័សនៅខាងកម្ពុជា ទើបអនុញ្ញាតឱ្យឆ្លងដែន ចូលទៅកាន់ប្រទេសថៃ តាមច្រកខេត្តកោះកុង ខណៈពីថៃមកកម្ពុជា មិនតម្រូវធ្វើតេស្តនោះទេ ។ សូមរំលឹកថា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...
ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយ នឹងថ្នាក់គ្រប់គ្រងរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាត ដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ចំនួន ៧០០ស៊ីម...
បឺលីន៖ ប្រហែលពាក់កណ្តាលនៃក្រុងក្នុងប្រទេសអាល្លឺម៉ង់ មានការលំបាកក្នុងការទប់ទល់នឹង ការកើនឡើងតម្លៃថាមពល នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយដោយធនាគារផ្សព្វផ្សាយរបស់រដ្ឋ KfW កាលពីថ្ងៃអង្គារ។ ក្នុងខែកុម្ភៈ តម្លៃអគ្គិសនីប្រើប្រាស់ និងឥន្ធនៈហ្វូស៊ីលផ្សេងៗបានឡើងដល់ ៤០ភាគរយខ្ពស់ជាងតម្លៃមធ្យមសម្រាប់មុនកូវីដ-១៩ ឆ្នាំ២០១៩។ សាលាក្រុងក៏រងផលប៉ះពាល់ដោយការវិវឌ្ឍន៍ទាំងនេះផងដែរ ទាក់ទងនឹងតម្លៃ សម្រាប់កំដៅ អគ្គិសនី ឬប្រេងឥន្ធនៈ។ លោក Fritzi Koehler-Geib ប្រធានសេដ្ឋវិទូនៅ KfW...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករ-កម្មការិនី មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា «សូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈ គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្ដីពីការងារឲ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំ...
ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី កាលពីថ្ងៃអង្គារបានជំរុញឱ្យមានដំណោះស្រាយការទូត សម្រាប់វិបត្តិអ៊ុយក្រែនដែលកំពុងបន្ត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក មូឌី បានប្រាប់សន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីជួបជាមួយសមភាគីដាណឺម៉ាកលោក Mette Frederiksen ថា “កិច្ចសន្ទនា និងការទូតគួរតែដោះស្រាយបញ្ហាបាន” ។ លោក មូឌី បាន បញ្ជាក់ ជាថ្មី...
គៀវ៖ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថាអ៊ុយក្រែន បានទទួល ៤,៥ពាន់លានអឺរ៉ូ (ប្រហែល ៤,៧៣ ពាន់លានដុល្លារអាមេរិក) ជាជំនួយអន្តរជាតិហិរញ្ញវត្ថុ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះជាមួយ ប្រទេសរុស្ស៊ី។ លោក Shmyhal បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ុយក្រែន...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារបានស្វាគមន៍ ការជម្លៀសដោយសុវត្ថិភាព របស់ជនស៊ីវិល ពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរីករាយដែលជនស៊ីវិលជាង១០០នាក់ ត្រូវបានជម្លៀសដោយជោគជ័យ ពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol...