លោក អ៊ុន រិទ្ធី ប្រធាននាយកដ្ឋាន ព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រសួងព័ត៌មានកម្ពុជាបានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្ដចិនដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍អប្សរា ក្នុងប្រទេសកម្ពុជា។ ប៉ុន្មានថ្ងៃនេះ មានខ្សែភាពយន្តឈ្មោះថា Aerial China ដែលផលិតដោយអគ្គនាយកដ្ឋានស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិនកំពុងចាក់បញ្ចាំងនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងផ្នែកព័ត៌មាន នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រសួងព័ត៌មាន ខ្ញុំកត់សម្គាល់ឃើញថា...
ពេលថ្មីៗនេះ កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក-អាស៊ានដែលដំណើរការរយៈពេលពីរថ្ងៃបានបិទបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាលោក Biden ប្រធានាធិបតីអាមេរិកបានអះអាងទាំងចំហថា កិច្ចប្រជុំកំពូលលើកនេះ ជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងអាមេរិក-អាស៊ានបានចូលក្នុង “យុគសម័យថ្មី” ក៏ដោយ តែបើមើលពីលទ្ធផលនៃកិច្ចប្រជុំ ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានមិនមែនកាន់តែជិតស្និទ្ធដោយសារកិច្ចប្រជុំលើកនេះទេ ចំណែកការប៉ុនប៉ងរបស់អាមេរិកដែលចង់អូសទាញអាស៊ានឱ្យបង្កការតតាំងគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានទទួលបរាជ័យទាំងស្រុង។ តាម《សេចក្តីថ្លែងការណ៍អំពីទស្សនៈទានរួម》ឆ្នាំ២០២២ ដែលបានចេញផ្សាយក្រោយពីកិច្ចប្រជុំ វាច្បាស់ណាស់ថាការលើកកម្ពស់លំដាប់ថ្នាក់នៃទំនាក់ទំនងភាគីទាំងពីរ ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” គឺជាលទ្ធផល “ដ៏សំខាន់បំផុត” នៃកិច្ចប្រជុំ។...
ដាវ៉ូស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានព្រមានពីដំណើរឆ្ពោះទៅមុខបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចពិភពលោក និងអតិផរណាដែលកំពុងកើនឡើងនៅជុំវិញពិភពលោក ដោយសារតែជម្លោះក្នុងប្រទេសអ៊ុយក្រែន ខណៈពេលដែលបានលើកឡើងថា ប្រទេសចិន នឹងនៅតែជាក្បាលម៉ាស៊ីននៃកំណើន។ លោកស្រី Gita Gopinath នាយករងគ្រប់គ្រងទីមួយនៃ IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានប្រាប់ Xinhua ក្នុងអំឡុងពេលសម្ភាសន៍ផ្តាច់មុខនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា “យើងកំពុងមើលឃើញភាពទន់ខ្សោយបន្ថែមនៅក្នុងសេដ្ឋកិច្ចពិភពលោក។...
វ៉ាស៊ីនតោន៖ អត្ថបទមួយបានចុះផ្សាយនៅលើគេហទំព័ររបស់ទស្សនាវដ្ដី Time បានឲ្យដឹងថា មានស្តង់ដារទ្វេខាងសាសនាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិក ដែលជាការគំរាមកំហែងដល់សុវត្ថិភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។ អត្ថបទដែលមានចំណងជើងថា “វាដល់ពេលដែលត្រូវបញ្ឈប់ការផ្តល់សាសនាគ្រឹស្តជាវិញ្ញាបនបត្រលើឧត្តមភាព និងអំពើហឹង្សា” បានសរសេរថា “ដោយសារតែសាសនាគ្រឹស្តជាសាសនាលេចធ្លោនៅក្នុងប្រទេសនេះ តួនាទីរបស់ខ្លួនក្នុងការគាំទ្រអំពើភេរវកម្មក្នុងស្រុក គឺមិនអាចនិយាយបាន” ។ ការបាញ់ប្រហារនៅថ្ងៃទី១៤ ខែឧសភា នៅ Buffalo ទីក្រុងញូវយ៉ក ដែលបានសម្លាប់មនុស្ស ១០នាក់។...
អូតាវ៉ា៖ រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Anita Anand បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសកាណាដា នឹងបរិច្ចាគជំនួយយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការចេញផ្សាយព័ត៌មានមួយ រដ្ឋមន្ត្រីបាននិយាយថា កាំភ្លើងធំជាង ២ម៉ឺនដើមនៃគ្រាប់កាំភ្លើងស្តង់ដារ ១៥៥មីលីម៉ែត្ររបស់អង្គការណាតូ រួមទាំងហ្វុយហ្ស៊ីប និងថង់សាក នឹងត្រូវបញ្ជូនទៅកាន់ការគាំទ្របន្ថែមទៀតដល់យោធារបស់អ៊ុយក្រែន។ គ្រាប់រំសេវនេះនឹងត្រូវបានបាញ់ចេញពីកាំភ្លើង រួមទាំងម៉ាស៊ីន M777 ដែលកាណាដា និងសម្ព័ន្ធមិត្តបានបរិច្ចាគដល់កងកម្លាំងអ៊ុយក្រែន ហើយសម្រាប់សមាជិកកងកម្លាំងប្រដាប់អាវុធកាណាដាបានផ្តល់ការហ្វឹកហ្វឺន...
ភ្នំពេញ៖លោក ហ៊ុនម៉ានីតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានអះអាងថា គណបក្សប្រជាជនមិនមែនស្រឡាញ់ប្រជាជនតាមរដូវកាលនោះទេ ។ ក្នុងជំនួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២លោក ហ៊ុនម៉ានីបានលើកឡើងថា”នៅក្នុងខេត្តកំពង់ស្ពឺនេះ មិនថាខ្ញុំផ្ទាល់ ឬក្រុមការងារចុះជួយ តែងតែមកនៅរួមរស់ជាមួយប្រជាពលរដ្ឋរហូតមកស្រាប់ទៅហើយ មិនមែនឃើញមុខតែក្នុងរដូវកាលបោះឆ្នោតនោះទេ។ ជារឿយៗប្រជាពលរដ្ឋតែងតែទទួលបានអំណោយផ្សេងៗ មិនថាជាសម្ភារៈបរិក្ខារបច្ចេកទេស ឬវត្ថុអនុស្សាវរីយ៍ ការចែករំលែកពេលមានគ្រោះអាសន្ននានា មិនថាពេលទឹកជំនន់ ខ្យល់កន្រ្តាក់ ក៏ដូចជាសមិទ្ធផលនានា...
បៀមួយសន្លឹកទៀត នៅក្រោមអ្វីដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់អាមេរិក បានលេចចេញជាផ្លូវការ ។ ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្នុងតំបន់ មេដឹកនាំអាមេរិក ដែលកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសជប៉ុន បានប្រកាសដំណើរការនូវអ្វី ដែលគេហៅថា “ក្របខណ្ឌ សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” (IPEF) ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីអួតថា “ការកាត់ផ្តាច់”ពីប្រទេសចិន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់...
ព្រុចសែល៖ លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ នៃគណៈកម្មាធិការអឺរ៉ុប ទទួលបន្ទុកសេដ្ឋកិច្ច បានឲ្យដឹងថា បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត លើការដាក់ទណ្ឌកម្ម សក្តានុពលលើប្រេង រុស្ស៊ីជាបន្ទាន់។ លោកបានលើកឡើងថា “វាជារឿងសំខាន់ដែលការសម្រេចចិត្ត ទាំងនោះត្រូវធ្វើឡើង ដោយមិនបង្អង់យូរ បើមិនដូច្នេះទេ យើងស្ថិតក្នុងស្ថានភាពចម្លែកមួយ ដែលយើងកំពុងពិភាក្សា អំពីការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំ...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីក្រោមឱវាទ បានផ្ញើសារជូនចំពោះ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៨៨ ឈា៨៩ឆ្នាំ។ ក្នុងឱកាស សូមសម្ដេចទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពបរិបូរណ៍ និហអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាព និងដឹកនាំប្រទេសកម្ពុជា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានផ្ញើសារជូនចំពោះ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៨៨ ឈា៨៩ឆ្នាំ។ ក្នុងឱកាស សូមសម្ដេចទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពបរិបូរណ៍ និហអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាព និងដឹកនាំប្រទេសកម្ពុជា ឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត។...