ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានប្រកាសពីសំណើចងសម្ព័ន្ធភាព នយោបាយ ២០២៣ ជាមួយបក្សផ្សេងទៀត ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ ជាពិសេស ដើម្បីឈានទៅកាត់បន្ថយ អំណាចគណបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាមិនអាចយកឈ្នះបានទេ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេច តែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិសនេះ មានលោក ជា សុផារ៉ា...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក សិក្ខាសាលារបស់ DEAL Group ក្រោមប្រធានបទ «ការពន្លឿនសមាហរណកម្ម សេដ្ឋកិច្ចឌីជីថលអាស៊ាន» នាថ្ងៃទី២៧ កក្កដា...
ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និងមិនប៉ះពាល់ដល់បរិស្ថាន ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់វា។ ម៉ូឌែលរថយន្តប្រភេទនេះ ត្រូវបានគេរចនាឡើងក្នុងល្បឿន ៤៣១ គីឡូម៉ែត្រ និង បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត ដោយធ្វើការសាកថ្មរយៈពេល ១០ នាទី អាចធ្វើដំណើរបានចម្ងាយ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Denys Shmyhal នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសអ៊ុយក្រែន នឹងទទួលបានថវិកា ប្រមាណ១,៦ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ១,៦២ពាន់លានដុល្លារអាមេរិក ពីធនាគារវិនិយោគសហភាពអឺរ៉ុប រឺហៅកាត់ថា EIB ។ លោក បានប្រាប់ដល់គណៈរដ្ឋមន្ត្រី...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា អ៊ុយក្រែន នឹងធ្វើការស្នើសុំហ្គាសពីសហរដ្ឋអាមេរិក ដូចទៅនឹងគោលការដែលខ្លួន ធ្លាប់បានស្នើសុំជាអាវុធ ពីអាមេរិក យ៉ាងដូច្នោះដែរ ពីព្រោះថារដូវរងាជិតឈានចូល មកដល់អ៊ុយក្រែន ពិតជាត្រូវការ ថាមពលមួយនេះយ៉ាងខ្លាំង។ លោក Shmigal បានប្រកាសបែបនេះ នៅក្នុងពេលកំពុងថ្លែងការណ៍ ទៅកាន់សភាជាតិ កាលពីថ្ងៃអង្គារម្សិលមិញ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល លោក Benny Gantz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេសរបស់លោក អាចនឹងបើកការវាយប្រហារត្រង់ៗ ទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើមានករណីណាមួយ ល្មើសទៅនឹងច្បាប់អន្តរជាតិ ស្តីពីកម្មវិធីនុយក្លេអ៊ែរ នៅទីនោះកើតមានឡើង។ លោករដ្ឋមន្ត្រីរូបនេះ បានធ្វើការលើកឡើងទៀតដែរថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាអ្វីដែលយើងហៅថា ជាបញ្ហារបស់សកលលោកទាំងមូលឬ Global Problem ហើយលោកបានថែមទាំងធ្វើការរិះគន់ ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៀតផងដែរ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារប្រទេសជិតខាង អាស៊ីអាគ្នេយ៍របស់មីយ៉ាន់ម៉ា បានធ្វើការស្តីបន្ទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រហារជីវិត របស់យោធាដែលកំពុងកាន់អំណាច លើសកម្មជននយោបាយចំនួន៤នាក់ ដោយហៅករណីថា “គួរឱ្យស្អប់ខ្ពើម” និងបំផ្លិចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ដើម្បីកាត់បន្ថយវិបត្តិ ដែលបានកើតឡើង ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា...
ភ្នំពេញ៖ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេឌីវែឡុបម៉ិន ជាគម្រោង មានសក្តានុពល និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និងធ្វើការបើកសម្ពោធការិយាល័យលក់ថ្មី រួមទាំងទស្សនា ផ្ទះគំរូពិត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) បាននឹងកំពុងអភិវឌ្ឍលើផ្ទៃដីសរុបជាង២៣ហិកតា។ ជាការឆ្លើយតបនៅតំរូវការ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្ទះគម្រូពិត ដែលមានទីតាំងនៅក្នុងគម្រោងផ្ទាល់ជាប់ជាមួយការិយាល័យលក់ថ្មី បង្កើតជាភាពងាយស្រួល ជូនអតិថិជនក្នុងការសាកសួរពត៏មាននិងបានចូលទស្សនាផ្ទះគម្រូពិតៗតែម្តង។ លំនៅឋានបែបប្រណិតជិត១ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះប្រកបអាជីវកម្ម...
បរទេស៖ យោងតាមការចេញផ្សាយដោយ Euronews កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនជាច្រើនពាន់នាក់ បាននាំគ្នាធ្វើដំណើរចូលទៅកាន់ តំបន់ភាគខាងកើត និងភាគខាងត្បូងវិញហើយ នៃប្រទេសអ៊ុយក្រែនបន្ទាប់ពី តំបន់នេះបានទទួលរងនូវ ការប្រឈមមុខដាក់គ្នារវាង យោធាអ៊ុយក្រែននិងរុស្សីកន្លងមក។ ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីតំបន់ទាំងពីរនេះ បច្ចុប្បន្នកំពុងបន្តកាន់កាប់ ដោយរដ្ឋាភិបាលនៃទីក្រុងគៀវផង និងរដ្ឋាភិបាល នៃទីក្រុងមូស្គូផងនៅឡើយ ដោយពួកគេបានលើកឡើងថា ការវិលត្រឡប់គឺទាំងប្រថុយប្រថាន ខណៈដែលស្ថានភាពស្ថេរភាព...