ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៦នាក់ទៀត ជាសះស្បើយចំនួន១៤នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៣៩០នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២៥៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
មូលដ្ឋានគ្រឹះនៃទន្លេមួយគឺ ស្ថិតនៅត្រង់ប្រភព ចំណែកឯអនាគត នៃប្រទេសមួយវិញគឺ ស្ថិតនៅត្រង់យុវជន ។ យុវជនគឺជាកម្លាំងដ៏វិជ្ជមាន និងរស់រវើកបំផុត ក្នុងសង្គមទាំងមូល យុវជនជាក្តីសង្ឃឹម របស់ប្រទេសជាតិ ហើយក៏ជាអនាគត របស់ប្រទេសជាតិផងដែរ ។ យុវជនចិនជាកម្លាំងឈានមុខ ក្នុងការសម្រេចបាន នូវភាពរុងរឿងថ្កុំថ្កើងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ជាប់រហូតមក ។ ដោយសារប្រវតិ្តកើតជំងឺមួយលើក របស់លោក...
ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានឆ្លៀតយកឱកាស ក្នុងជំនួបជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដើម្បីរំលឹកឡើងវិញ អំពីការបន្តផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញដល់កម្ពុជា ខណៈលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៣...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ បានសម្តែងការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថា ជាប្រទេសមិនផ្តល់កិច្ចសហប្រតិបត្តិការទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការ ចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសខ្មែរ ។ ការសម្ដែងការខកចិត្តរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ដែលបានបង្ខំចិត្តក្នុងការគេចភៀសខ្លួនចេញពីប្រទេសក្រោយហេតុការណ៍ ផ្ទុះការតវ៉ាប្រឆាំងពីសំណាក់ ពលរដ្ឋរាប់ពាន់នាក់កាលប៉ុន្មានថ្ងៃកន្លងមកនោះបានចុះចតហើយនៅលើទឹកដីនៃកោះម៉ាឌីវ។ ប្រភពដដែលបានសរសេរទៀតថាបុរសវ័យ៧៣ឆ្នាំរូបនេះបានធ្វើការហោះហើរមកដល់រដ្ឋធានី Male នៅវេលាម៉ោងប្រមាណជាម៉ោង២២ ម៉ោង សកលតាមរយៈយន្តហោះហោធាហើយបានបញ្ចប់ទៅនៃអំណាច របស់ខ្លួននៅក្នុងការគ្រប់គ្រង ប្រទេសដែលមានរយៈពេលជាច្រើនទសវត្សមកហើយនោះ។ BBC ក៏បានអះអាងដែរថាមេដឹកនាំរូបនេះ បានធ្វើការសំងំលាក់ខ្លួនបន្ទាប់ពីហ្វូងបាតុករ បានសម្រុកចូលវិមានប្រធានាធិបតីហើយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Basil...
បរទេស៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក អគ្គលេខាធិកាអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការអំពាវនាវថាអ៊ីស្រាអ៊ែល គួរតែត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយយូអិនប្រសិនបើប្រទេសនេះនៅតែបន្តធ្វើការ បង្កភាពហិង្សាទៅលើកុមាររបស់ប៉ាឡេស្ទីន។ កន្លងមកអង្គការសហប្រជាជាតិឬយូអិន បានធ្វើការងារផ្ទៀងផ្ទាត់រួចរាល់មកហើយ នូវរបាយការណ៍ស្តីពីការបំពានយ៉ាងធ្ងន់ធ្ងរចំនួន២៩៣៤ ករណីប្រឆាំងនឹង កុមារប៉ាឡេស្ទីនចំនួន១២០៨ នាក់ និងកុមារអ៊ីស្រាអែលចំនួន ៩នាក់ ដែលភាគច្រើនកើតឡើងនៅក្នុងតំបន់ West Bank ភាគខាងកើត Jerusalem...
បរទេស៖ សារព័ត៌មាន AFP រាយការណ៍ថា បុគ្គលិកអាកាសយានដ្ឋានបានបដិសេធ ដោយមិនបោះត្រាលើលិខិតឆ្លងដែនរបស់ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa កាលពីថ្ងៃចន្ទ ដោយរារាំងអតីតប្រធានាធិបតីដែលនឹងឆាប់ចាកចេញពីប្រទេសទៅកាន់ទីក្រុងឌូបៃ។ ដោយជំរុញឱ្យចេញពីតំណែងដោយការតវ៉ាដ៏ធំ លោក Rajapaksa ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកមធ្យោបាយផ្សេងទៀតនៃការរត់គេចខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពរបស់...
ភ្នំពេញ៖ ថ្លែង នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ២៣ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា លោកស្រី ពិតជាមានមោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធទៅគណបក្សនយោបាយ៥ដែលបានស្នើសុំកែប្រែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយលោកថា បក្សប្រជាជនមិនអាចរត់តាមកន្ទុយរបស់ពួកគេបាននោះទេ ។ លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១៣ កក្កដា ថា “គណបក្សប្រជាជនកម្ពុជាមិនរត់តាមកន្ទុយគណបក្សទាំង៥ដែលស្នើសុំកែប្រែច្បាប់ និងសមាសភាព គ.ជ.ប ទេ ។...