ស៊ីអិនអិន៖ រយៈពេល ៦ខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន រុស្ស៊ីត្រូវបានជាប់គាំង នៅក្នុងសង្គ្រាមដែលខ្លួន មិនបានគិតទុកជាមុន ប៉ុន្តែវាកំពុងទទួលបានភាពជោគជ័យ នៅផ្នែកខាងមុខមួយទៀត សេដ្ឋកិច្ច ដែលពឹងផ្អែកលើប្រេងរបស់ខ្លួន ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ ប៉ុន្តែបង្ហាញថាមានភាពធន់ខ្លាំង ជាងការរំពឹងទុក។ លោក Andrey Nechaev ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់រុស្ស៊ី នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បានលើកឡើងថា “ខ្ញុំកំពុងបើកបរឆ្លងកាត់ទីក្រុងម៉ូស្គូ ហើយការកកស្ទះចរាចរណ៍ដូចគ្នា នៅទីនោះដូចពីមុន”...
គៀវ៖ អ្នកត្រួតពិនិត្យ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបានគេរំពឹងថា នឹងទៅកាន់រោងចក្រថាមពល Zaporizzhhia ដែលគ្រប់គ្រងដោយរុស្ស៊ី “ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ” ចំពេលមានការបាញ់ផ្លោងជាថ្មី នៅរោងចក្រនេះ និងការភ័យខ្លាចកាន់តែខ្លាំងឡើង អំពីគ្រោះថ្នាក់នុយក្លេអ៊ែរ ដែលអាចកើតមាន។ ប្រធាន IAEA លោក Rafael Grossi “បានលើកឡើងថា លោកកំពុងបន្តការ ពិគ្រោះយោបល់របស់លោក...
គៀវ៖ នៅពេលដែលសង្រ្គាម នៅអ៊ុយក្រែន បានកន្លងផុតទៅរយៈពេល ៦ខែ មន្ត្រីអាមេរិក និងអឺរ៉ុបបានឲ្យដឹងថា អ៊ុយក្រែន បានប្រើប្រាស់ដោយជោគជ័យ នូវវិធីសាស្រ្តនៃសង្រ្គាមតស៊ូ ដែលបង្កើតឡើង ដោយកងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី និងបំផ្លាញផ្នែកយោធាដ៏ខ្ពង់ខ្ពស់របស់ខ្លួន។ គំនិតប្រតិបត្តិការតស៊ូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ី ជាមួយហ្សកហ្ស៊ីកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែតម្លៃរបស់វាត្រូវបានដឹងតែ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសប្រឡងជ្រើសរើស ក្របខណ្ឌមន្រ្តីថ្មីចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផុតកំណត់នៅថ្ងៃ១៤ ខែតុលា ឆ្នាំ២០២២ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៦នាក់ទៀត ខណៈជាសះស្បើយចំនួន១៤នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៥៨១នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៣៧៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិត ឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូង នៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេល គម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់ សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។ ខណៈពេលដែលជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២បានអនុញ្ញាត ឲ្យគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រ គណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព...
ម៉ូស្គូ៖ កងទ័ពអង់គ្លេស បានឲ្យដឹងថា រុស្ស៊ី បានបាត់បង់ទាហានរាប់ម៉ឺននាក់ នៅអ៊ុយក្រែន ហើយក្រុងម៉ូស្គូ កំពុង ព្យាយាមជ្រើសរើសទាហានបន្ថែម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ នៅពេលដែលសង្រ្គាមអូសបន្លាយដល់ខែទី៧ របស់ខ្លួន វិមានក្រឹមឡាំង នៅតែតឹងតែងលើចំនួនអ្នកស្លាប់ បន្ទាប់ពីផែនការរអាក់រអួលជាច្រើនខែ ហើយសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ ដោយមិនទាន់ដឹកពីអ្នកណាឈ្នះចាញ់នៅឡើយ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (Mod)...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ីនិងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈ ការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ក្នុងគោលបំណងដើម្បីដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។...
តូក្យូ៖ មេដឹកនាំមកពីប្រទេសជប៉ុន និងប្រទេសអាហ្វ្រិក កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា សង្គ្រាមរុស្ស៊ី ដែលកំពុងបន្តនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិស្បៀងអាហារ នៅលើទ្វីប ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមិនសំដៅទៅលើទីក្រុងមូស្គូ ដោយឈ្មោះនោះទេ។ មេដឹកនាំបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ទុយនីស ដែលបានចេញបន្ទាប់ពី សន្និសីទអន្ដរជាតិទីក្រុងតូក្យូ ស្ដីពីការអភិវឌ្ឍអាហ្វ្រិក ដែលធ្វើឡើងនៅទីក្រុងទុយនេស៊ីឲ្យដឹងថា “យើងគូសបញ្ជាក់ដោយ ការព្រួយបារម្ភយ៉ាងខ្លាំងពី ផលប៉ះពាល់អវិជ្ជមាននៃ សេដ្ឋកិច្ចសង្គមនៃវិបត្តិនេះ (អ៊ុយក្រែន)...