ភ្នំពេញ៖ ក្នុងឱកាសអនុញាត ឲ្យនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក Daren Tang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃ១៦ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្រ របស់កម្ពុជា។ ក្រៅពីការស្នើសុំនេះហើយ សម្តេចក៏បានប្រាប់លោក Daren Tang...
បឺលីន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុម នៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញភាពធន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ផលិតផលសំខាន់ៗ រួមទាំងសារធាតុរ៉ែសំខាន់ៗ ចំពេលមានសង្រ្គាម ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន។ រដ្ឋមន្ត្រីមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ...
ប៉េកាំង៖ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់អ្វីដែលគេហៅថា “ច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២” ដែលអនុម័តដោយគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក។ តាមរយៈការជំរុញឱ្យមានច្បាប់នេះ សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន បានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្ដីថ្លែងការណ៍រួម ចិន-អាមេរិកទាំង៣ នេះបើយោងតាមអ្នកនាំពាក្យលោក Zhu Fenglian។ លោក Zhu បានបន្ថែមថា ទង្វើនេះបានរំលោភលើការប្តេជ្ញាចិត្តដ៏ឧឡារិក ដែលធ្វើឡើងដោយភាគីអាមេរិក ហើយជាការញុះញង់យ៉ាងខ្លាំង...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានថ្កោលទោសការសម្រេចចិត្ត របស់ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់ និងក្រុមហ៊ុនមួយចំនួនលើ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” នៃការវាយប្រហារតាមអ៊ីនធឺណិត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការទទូចរបស់សហរដ្ឋអាមេរិក “លើការងាកទៅរកវិធានការតូចតាច ខុសច្បាប់ និងមិនធម្មតា ប្រឆាំងនឹងរដ្ឋាភិបាលឯករាជ្យ និងប្រជាជាតិនានា បង្ហាញពីអសមត្ថភាពរបស់រដ្ឋបុរសអាមេរិក...
ភ្នំពេញ ៖ លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិល បានលើកឡើងថា កម្ពុជា កំពុងដំណើរការ កម្មវិធីមួយ ដែលអាចគ្រប់គ្រង អ្នកដំណើរជាជនល្មើស ដែលសង្ស័យថា មានហានិភ័យខ្ពស់ ក្នុងការធ្វើដំណើរ តាមផ្លូវអាកាស ជាមួយអ្នកដំណើរធម្មតា ។ ឆ្លើយតបទៅអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានទទួលស្គាល់ ចំពោះក្តីបារម្ភរបស់ចិន ជុំវិញបញ្ហានៅអ៊ុយក្រែននៅក្នុងជំនួប ដោយផ្ទាល់រវាងគ្នា ជាលើកដំបូងជាមួយ នឹងលោកប្រធានាធិបតីចិន Xi Jinping ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងប្រទេសឧបេគីស្ថាន លោក Putin...
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងក្នុងអំឡុងជំនួបជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសរុស្ស៊ី ក្នុងការពង្រីកការគាំទ្រ ដ៏រឹងមាំដល់គ្នាទៅវិញទៅមក លើបញ្ហាទាក់ទងនឹងផល ប្រយោជន៍ស្នូលរៀងៗខ្លួន ។ លោក ស៊ី បានជួបជាមួយលោក ពូទីន ដើម្បីផ្លាស់ប្តូរទស្សនៈ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តបុទមរតនៈដីដុះ និងវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន...
វេទិកាកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី១៥ កញ្ញា ។ អ្នកវិភាគនៅកម្ពុជា វាយតម្លៃខ្ពស់ថា វេទិកានេះគឺជាកាទូតសាធារណៈ ធ្វើឱ្យទំនាក់ទំនងចិនអាស៊ាន កាន់តែល្អប្រសើរឡើង ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត បរទេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា មនុស្សជំនិត របស់លោកប្រធានាធិបតីរុស្សី លោក Vladimir Putin ម្នាក់ទៀតបានបាត់បង់ជីវិត នៅសប្តាហ៍នេះ ក្នុងពេលដែលលោកកំពុង បំពេញបេសកកម្មការងារមួយ ទៅកាន់តំបន់ភាគខាងកើត នៃប្រទេស ។ ទោះបីជាយ៉ាងណាក្តីអ្នកប្រភព ដដែលបានបញ្ជាក់ទៀតថាលោក Vladimir...