បរទេស៖យោងតាមអ្នកឆ្លើយតបរបស់ទូរទស្សន៍ CNN ពីសំណាក់ការលើកឡើងដោយអនុប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក David Cohen កាលពី ថ្ងៃសុក្រម្សិលមិញនេះបានទស្សទាយថាប្រធានាធិបតិចិនលោក Xi Jinping មានបំណងចង់ឲ្យយោធារបស់គាត់អាចមានសមត្ថភាពក្នុងការវាយយកកោះតៃវ៉ាន់ឲ្យបានយ៉ាងហោចណាស់នៅក្នុងឆ្នាំ២០២៧។ សេចក្តីថ្លែងរបស់លោក Cohen ត្រូវបានយកមករាយការណ៍ដោយអ្នកកាសែត CNN នាង Katie Bo Lillis ដែលកន្លងមកធ្លាប់បានអះអាងខ្លួនឯងថាលោក Xi...
បរទេស៖មន្ត្រីរដ្ឋាភិបាលអាមេរិកបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះថាទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយ អាមេរិកក្នុងការ ប្រឆាំងរុស្សីមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ឡើយទៅដល់សេដ្ឋកិច្ចរបស់រុស្សី។ មន្ត្រីទាំងនោះក៏បានពោលអះអាងទៀតថា មិនត្រឹមតែមិនបានធ្វើឲ្យប៉ះពាល់ដល់រុស្សីនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរុស្សីរកបានចំណូលកាន់តែច្រើនពីការនាំចេញថាមពលរបស់ខ្លួន ព្រមទាំងការពង្រឹងរូបិយវត្ថុរបស់រុស្សី នៅលើទីផ្សារថែមទៀតផង។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមប្រតិបត្តិការលើប្រទេសអ៊ុយក្រែន មកប្រទេសរុស្សីបានក្លាយទៅជាប្រទេសដែលទទួលរងទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងគេនិងច្រើនជាងគេបំផុត របស់ពិភពលោកពីសំណាក់សហរដ្ឋអាមេរិកណាតូនិអឺរ៉ុប។ កាលពីដើមសប្តាហ៍កន្លងទៅនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានបង្ហាញពីរបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំដោយអះអាងថាកំណើនរបស់រុស្សីកំពុងបន្តកើនឡើងហើយជឿជាក់ថាទណ្ឌកម្ម សេដ្ឋកិច្ចទាំងនោះគឺបានត្រឹមទទួល រងបរាជ័យប៉ុណ្ណោះ៕...
អ៊ូបេគីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ ពី” ការព្រួយបារម្ភ” របស់ប្រទេសចិន ចំពោះអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាតទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតី ហ្ស៊ី ជិនពីង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។ ប៉ុន្តែថ្លែងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន...
ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមាន បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះនឹងក្លាយជាជំនួបថ្នាក់ដឹកនាំផ្នែកទីផ្សារថ្នាក់តំបន់ និងពិភពលោក ដើម្បីស្វែងយល់ និងពិភាក្សាអំពីបច្ចេកវិទ្យា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស។ ក្រុមការងារនេះ មានលោក សុខ ផល ជាប្រធានដឹកនាំ និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន១១នាក់៕
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង បណ្តាលឲ្យបាក់ជើងខាងស្តាំ ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន នឹងមិនអាចបញ្ចប់ទៅ ក្នុងរយៈពេលឆាប់ៗពេកនោះទេ ទោះបីជាមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងគៀវបានបើកការប្រយុទ្ធ យ៉ាងមានប្រសិទ្ធភាព ក្នុងការដណ្តើមទឹកដីមួយចំនួន ពីរុស្សីមកវិញក្តី។ ថ្លែងទៅកាន់ប៉ុស្តិវិទ្យុ របស់ BBC លោក Stoltenberg បានបន្តទៀតថា៖ វាពិតជារឿងដែលគួរឲ្យនឹកស្មាន មិនដល់និងមោទនភាពមែនទែន...
ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា អ្នកកាន់ទុក្ខមកពីទូទាំងចក្រភពអង់គ្លេស និងជុំវិញពិភពលោក កំពុងតម្រង់ជួរពេញ១ថ្ងៃដើម្បីចូលមើលក្តារមឈូស របស់ព្រះមហាក្សត្រិយានី ខណៈដែលព្រះសពរបស់ ទ្រង់តម្កល់ទុកនៅក្នុងពិធីរបស់រដ្ឋ ។ អ្នកតាមដានក្នុងជួររដ្ឋាភិបាល បានប៉ាន់ប្រមាណថា ពេលវេលារង់ចាំគឺលើសពី១៤ម៉ោង ដោយជួរទាំងនោះមានចម្ងាយជិត៨គីឡូម៉ែត្រ ដោយឆ្លងកាត់ទីក្រុងឡុងដ៍ ។ ព្រះរាជា Charles...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា កុមារជាង១៤,៦ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ។ នេះបើយោងតាមរបាយការណ៍ ចុងក្រោយ ចេញដោយបណ្ឌិតសភា កុមារអាមេរិក ហៅកាត់ (AAP) និងអង្គការកុមារ និងសមាគមមន្ទីរពេទ្យ បានបង្ហាញដូច្នេះ ។...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា ការគាំទ្រសម្រាប់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោក ឡើងកាន់តំណែង ដោយទទួលរងនូវកំហឹង កាន់តែខ្លាំងឡើង ចំពោះពិធីបុណ្យសព របស់រដ្ឋសម្រាប់ អតីតមេដឹកនាំ ស៊ិនហ្ស៊ូ អាបេរ...