ភ្នំពេញ៖ តាមសំណើសុំ វិនិយោគលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់...
ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ២០០០០ដុល្លារ ចែកជារៀងរាល់ខែជូនដល់អតិថិជន ដែលមានសំណាងគាស់ត្រូវរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។ អតិថិជននៅទូទាំងប្រទេស នឹងមានឱកាសឈ្នះប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយគ្រាន់តែស្វែងរកពាក្យ «$20,000» ដែលមាននៅក្រោមក្រវិលកំប៉ុង របស់ស្រាបៀរ កម្ពុជា ចាប់ពីខែតុលាតទៅ។ បន្ទាប់ពីឃើញពាក្យខាងលើ...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនូវការរៀបចំ មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ (CNSFF 2022) ដើម្បីលើកទឹកចិត្តយុវជន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យភាពនៅកម្ពុជា ។ ការប្រកាសនេះធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់ ប្រទេសអឺរ៉ុប ចំពោះការលះបង់ផលប្រយោជន៍ របស់ពួកគេ ក្រោមសម្ពាធ របស់សហរដ្ឋអាមេរិក។ ថ្លែងសុន្ទរកថាក្នុងដំណើរទេសចរណ៍អឺរ៉ុបនៅរដ្ឋធានី Budapest នៃប្រទេសហុងគ្រី លោក Bagheri Kani បានលើកឡើងថា ទោះបីជាមានកិច្ចសន្យារយៈពេលវែង...
ភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២៖ “យើងរួមគ្នាជួយកុមារតាមរយៈយុទ្ធនាការ ‘រត់ជាមួយសាយ’”! នេះគឺជាសារដែលអំពាវនាវចេញពីក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ខណៈក្រុមហ៊ុនចូលរួមគាំទ្រយុទ្ធនាការ “រត់ជាមួយសាយ” ដែលមានគោលបំណងរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នៅក្នុងយុទ្ធនាការ “រត់ជាមួយសាយ” ចុងក្រោយបំផុតនេះ សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» នឹងរត់ក្នុងរយៈចម្ងាយ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងលើកចិត្តដល់ប្រជាពលរដ្ឋលេងកីឡា និងចិញ្ចឹមមាន់ ប៉ុន្ដែមិនត្រូវលេងភ្នាល់ដាក់លុយ ឬយកមាន់ចិញ្ចឹមនោះ ទៅជល់ឡើយ គឺច្បាប់មិនអនុញ្ញាតទេ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បែបនេះ ក្រោយពីសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន បានទៅបង្ក្រាប់កន្លែងចិញ្ចឹមមាន់ជល់ ឬកន្លែងលេងបាល់ទះ។...
វីយែន៖ រដ្ឋមន្ត្រីថាមពល នៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានច្រានចោលការចោទប្រកាន់ថា ពួកគេកំពុង “បង្កគ្រោះថ្នាក់ដល់ទីផ្សារ ថាមពលពិភពលោក” និងបណ្តាលឱ្យ “ភាពក្រីក្រថាមពលនៅលោកខាងលិច” ជាមួយនឹងការកាត់បន្ថយ ផលិតកម្មប្រេងចុងក្រោយ របស់ពួកគេ។ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃពុធ ហើយបានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានឲ្យដឹងថា ការដឹកជញ្ជូន និងពាណិជ្ជកម្មប្រេង និងឧស្ម័នជាមួយរុស្ស៊ី នឹងធ្វើឱ្យអ៊ីរ៉ង់ ក្លាយជាមជ្ឈមណ្ឌលថាមពល ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅ វេទិកាសេដ្ឋកិច្ចកាសព្យែន ដែលកំពុងដំណើរការដែលធ្វើឡើង នៅក្នុងរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានស្នើឱ្យសភានៃបណ្តាប្រទេសចំនួន២០ ហៅកាត់ថា (G20) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំនះវិបត្តិពិភពលោក និងលើកកម្ពស់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ចំពេលមានជម្លោះភូមិសាស្ត្រនយោបាយ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រធានសភា G20 លើកទី៨ នៅទីនេះ ដោយមានការចូលរួមពីតំណាងសភានៃសមាជិក និងភាគីជាច្រើន ដែលបានអញ្ជើញ លោក វីដូដូ បានឲ្យដឹងថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានទាមទារវិធានការសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់លោកខាងលិច ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំង។ លោកពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ចតាមរយៈខ្សែវីដេអូថា “វាមានសារៈសំខាន់ណាស់ក្នុងការយល់ថា សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី នឹងកើនឡើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទិន បានលើកឡើងថា...