តេអេរ៉ង់៖ អ្នកនាំពាក្យរបស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គ្រាន់តែជាផ្នែកនៃសកម្មភាពនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ប៉ុណ្ណោះ ប៉ុន្តែ “ខ្មាំងសត្រូវ” ស្វែងរកការរំលេចវាទាំងស្រុង។ ការថ្លែងសុន្ទរកថា នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំមួយ លោក Behrouz Kamalvandi បានបន្ថែមថា ប្រទេសនេះបានធ្វើការងារល្អក្នុងវិស័យផលិលវិទ្យុសកម្ម និងកសិកម្ម នេះបើយោងតាមគេហទំព័ររបស់ AEOI ។ លោកបានកត់សម្គាល់ថា...
បរទេស៖ រុស្ស៊ីត្រូវការបង្កើនការផលិតយន្តហោះ គ្មានមនុស្សបើកប្រភេទផ្សេងៗ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកទាំងនោះ បានបង្ហាញប្រសិទ្ធភាពប្រយុទ្ធ នៅក្នុងជម្លោះយោធាដែលកំពុងបន្ត រវាងទីក្រុងមូស្គូ និងគៀវ។ នេះបើតាមអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកកាលពីថ្ងៃសុក្រ លោក...
ភ្នំពេញ៖ថ្នាក់ដឹកនាំជាច្រើនស្ថាប័ន មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ជា ច្រើនរយអង្គ/នាក់បានធ្វើ សមាធិរលឹកដួងវិញ្ញាណក្ខន្ធ ខួប១០ឆ្នាំនៃការ យាងសោយទិវង្គតបស់ ព្រះ ករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធ យុវជនកម្ពុជា( ស.ស.យ.ក.) បានចូលរួមជាមួយរាជរដ្ឋាភិបាល រលឹកពីគំរូវីរភាព ព្រមទាំងកា...
នៅថ្ងៃទី ១៤ ខែតុលា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិត ដើម្បីអបអរសាទរការបង្កើតមជ្ឈមណ្ឌល នវានុវត្តន៍ និងចំណេះដឹងនៃការដឹកជញ្ជូន ប្រកបដោយនិរន្តរភាពអន្តរជាតិចិន។ លោក Xi Jinping បានចង្អុលបង្ហាញថា ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃការដឹកជញ្ជូនសកល ជំរុញការតភ្ជាប់អន្តរជាសកល គឺមានសារៈសំខាន់ណាស់ក្នុងការធានាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ នៃចរាចរណ៍ទំនិញជាសកល និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹង...
នៅថ្ងៃទី ១៣ ខែតុលា លោកTokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានជួបពិភាក្សាជាមួយលោក Wang Qishan អនុប្រធានរដ្ឋចិននៅក្រុង Astana ។ ថ្លែងក្នុងកិច្ចជំនួប លោក Wang Qishan បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Tokaev...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកធ្វើនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៦ ខែតុលាក្នុងវិមានសភាប្រជាជនក្រុងប៉េកាំង។ កិច្ចប្រជុំលើកនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។ លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានជូនដំណឹងដូចពោលខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន នៃសមាជបក្សកុម្មុយនីស្តចិនលើកទី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារដែលបានទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងនោះដីស្រែរបស់បងប្អូន បានទទួលរងការលិចលង់ និងបំផ្លាញស្រូវស្ទើតែទាំងស្រុង។ ដោយមើលឃើញពីការលំបាក, លោកបណ្ឌិត បានអនុញ្ញាត អោយបងប្អូនធ្វើពិនិត្យលទ្ធភាព ដាក់ពាក្យស្នើសុំពន្យាការសងប្រាក់ដើម ឬ អាចដាក់ពាក្យស្នើសុំខ្ចីបន្ថែម សម្រាប់យកមកប្រើប្រាស់ នៅពេលទឹកស្រកចុះវិញ។ ជាមួយគ្នានេះ លោកបណ្ឌិត បានធ្វើការឧបត្ថម្ភអង្ករ, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន លើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នកសិដ្ឋានបានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាស់ទំលាក់ឥណទាន ក្នុងអត្រាការប្រាក់ទាប ដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម។ លោកបណ្ឌិតបានធ្វើការណែនាំ បន្ថែមដល់ម្ចាស់កសិដ្ឋាន គួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់ បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។ បន្ថែមលើនេះ, ដោយមើលឃើញការខិតខំប្រឹងប្រែង របស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ។ លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ក្នុងករណីមានតមនរូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕
បរទេស៖ អ្នកនាំពាក្យសេតវិមាន បាននិយាយថា មន្ទីរបញ្ចកោណ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងស្វែងរកជម្រើសទាំងអស់ដើម្បីរក្សាសេវាកម្មផ្កាយរណប Starlink សម្រាប់អ៊ុយក្រែនបន្តទៀត បន្ទាប់ពីមហាសេដ្ឋីគឺលោក Elon Musk បាននិយាយថា លោកលែងមានឆន្ទៈ ក្នុងការផ្តល់ការទំនាក់ទំនង ផ្កាយរណបដោយឥតគិតថ្លៃ ដល់អ៊ុយក្រែនទៀតហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា រដ្ឋាភិបាលលោកខាងលិច កំពុងរៀបចំផែនការដើម្បីបញ្ចៀសការភ័យស្លន់ស្លោ ក្នុងចំណោមពលរដ្ឋរបស់ពួកគេ ប្រសិនបើអាវុធនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។ ការត្រៀមលក្ខណៈដែលបានអះអាងនេះ បានកើតឡើងនៅពេលដែលមន្ត្រីណាតូ ជំរុញការរំពឹងទុកអំពីលទ្ធភាព ហើយចេញការព្រមានម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប្រឈមមុខនឹង “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើខ្លួនដាក់ពង្រាយគ្រាប់បែកនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យថា នៅពេលសួរថាតើជម្រើស...