បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។...
ឡុងដ៌៖ រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែពិចារណាដាក់ទណ្ឌកម្មលើលោក Elon Musk ដោយសមាជិកសភាម្នាក់លើកឡើងថា មហាសេដ្ឋីរូបនេះទំនងជាកំពុងលេង “ល្បែងទ្វេរដង” លើអ៊ុយក្រែន។ លោក Chris Bryant សមាជិកសភាការងារសម្រាប់ Rhondda បានសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយលោក Musk នៅលើបណ្ដាញ Twitter ហើយបានលើកឡើងថា មានសំណួរអំពីការកាត់ផ្តាច់ប្រព័ន្ធ Starlink របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន។ លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានឆ្នាំ២០២២បានបញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោកកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈវិបត្តិជំងឺកូវីដ-១៩ បាន បន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ ទុកជាស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨...
បរទេស៖ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto នៅក្រោយជំនួបជាមួយនឹង រដ្ឋមន្ត្រីកិច្ចការងារថាមពលរបស់អឺរ៉ុប ជាច្រើនរូបរួចមកបានឲ្យដឹងថាវិបត្តិថាមពល ដែលកំពុងបន្តកើតមានឡើង នៅក្នុងប្លុកអឺរ៉ុប ទំនងជានឹងអូសបន្លាយរយៈពេលយ៉ាងយូរ ហើយបន្តទៅដល់ឆ្នាំ២០២៣ និង២០២៤ ឬលើសនេះជាមិនខាន។ លោក Szijjarto បានបន្តបែបនេះថា៖ ពួកយើងនៅពេលនេះ កំពុងមើលឃើញទាំងអស់គ្នា ហើយនូវអ្វីដែលជាវិបត្តថាមពល ជាប្រវត្តិសាស្ត្រ...
បរទេស៖ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទោដល់ការសម្រេចចិត្ត ក្នុងការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ទៅឲ្យរោងចក្រនុយក្លេអ៊ែរ The Zaporozhye និងបានបង្ខំឲ្យរោងចក្រនេះ ត្រូវដំណើរការចាំបាច់ជាមួយនឹងម៉ាស៊ីនភ្លើង ដែលដើរដោយថាមពលម៉ាស៊ូតជំនួសវិញ។ ការបញ្ជាក់អះអាងដោយអជ្ញាធរក្នុងតំបន់ ក៏បានបន្ថែមទៀតដែរថា រោងចក្របានប្តូរមកប្រើប្រាស់ថាមពលបន្ទាន់ ដើម្បីអាចដំណើរការរោងចក្រ ឲ្យបានតាមធម្មតា ខណៈដែលបច្ចុប្បន្ននេះម៉ាស៊ីនរ៉េអាក់ទ័រចុងក្រោយមួយ ត្រូវបានបិទដំណើរការតាំងតែពីខែកញ្ញាមកម្ល៉េះ។ គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរ Zaporozhye គឺជារោងចក្រដែលកាន់កាប់ដោយប្រទេសរុស្សី ហើយព្រមទាំងតំបន់មួយចំនួន នៅក្បែរនោះផងដែរតាំងតែពីគ្រាដំបូង...
ភ្នំពេញ៖ 1Byte ផ្តល់ទាំងរង្វាន់ ផ្តល់ទាំងការបញ្ចុះតម្លៃពិសេស 50%! ដំណឹងល្អសម្រាប់សាធារណជនទាំងអស់ ក្នុងការឈ្នះរង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់មិនធ្លាប់មានពី 1Byte តាមរយៈកម្មវិធីបង្វិលកងយករង្វាន់ ដែលរៀបចំឡើងនៅក្នុង ផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃទី22-23 និងថ្ងៃទី29-30 ខែតុលា ឆ្នាំ2022 ចាប់ពីម៉ោង10:00 ព្រឹក ដល់ម៉ោង8:00 យប់។ រង្វាន់មានផ្តល់ជូនសម្រាប់ អ្នកចូលរួមបង្វិលកងទាំងអស់គ្នា...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ យកថ្ងៃទី១៤តុលា បើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ចំពោះលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវដកចេញពីតួនាទី។ ការកំណត់របស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បន្ទាប់ពីបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងបញ្ជាក់ច្បាស់ៗថា លោកគ្មានបំណងចង់ជួបជាមួយ នឹងលោកប្រធានាធិបតីរុស្សី Vladimir Putin ដោយផ្ទាល់នៅឯកិច្ចប្រជុំ G20 ឡើយ។ លោកប្រធានាធិបតីរូបនេះ បានបន្តទៀតថា នៅឯកិច្ចប្រជុំ G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី លោកនឹងមិនជួបជាមួយនឹងលោក Putin ឡើយប្រសិនបើមេដឹកនាំរុស្សីរូបនេះ នឹងមិនមករកលោកមុនទេនោះ...
ភ្នំពេញ៖ ក្នុងឱកាសដែលកម្ពុជា កំពុងអនុវត្តតួនាទីជាប្រធានអាស៊ាន ប្រជាជនខ្មែរ ជាពិសេសយុវជន គួរស្វែងយល់បន្ថែមអំពីអាស៊ាន តាមរយៈខ្លឹមសារនៃធម្មនុញ្ញអាស៊ាន ដែលមានជូនភ្ជាប់ជាភាសាខ្មែរខាងក្រោម ជាពិសេសគោលការណ៍អាស៊ាន សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋសមាជិក និងដំណើរការយន្តការនានារបស់អាស៊ាន។
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសអំពាវនាវ ឲ្យរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីត្រឡប់មករកតុចចាវិញ ដើម្បីអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក្តីយោងតាមការបញ្ជាក់ និងចេញផ្សាយដោយ rt.com បានឲ្យដឹងទៀតដែរថា ក្នុងពេលជាមួយគ្នានេះ មេដឹកនាំបារាំងរូបនេះ ក៏បានសន្យាក្នុងការបន្ត ផ្តល់ជំនួយជាយោធាបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងគ្រាដែលកំដៅនៅតែមាននៅឡើយ រវាងអ៊ុយក្រែននិងរុស្សី។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មាន The...