គៀវ៖ ក្នុងរយៈពេលមួយសប្តាហ៍នៃការប្រយុទ្ធគ្នា ទាហានរុស្ស៊ី ៤៥៦០នាក់បានស្លាប់ ហើយវិមានក្រឹមឡាំង បានដកកងកម្លាំងរបស់ខ្លួន ចេញពីតំបន់ Kherson ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបូកសរុប នៃការធ្វើបច្ចុប្បន្នភាព ពីអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ រុស្ស៊ីបានតស៊ូ ក្នុងការឈានជើងចូល ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ខណៈដែលមន្ត្រីអ៊ុយក្រែន រាយការណ៍ថា សត្រូវរបស់ពួកគេកំពុងបញ្ជូនទាហានចូល ទៅក្នុងប្រទេសអ៊ុយក្រែន ដោយប្រើឧបករណ៍...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា អាទិភាពរបស់អាល្លឺម៉ង់ ក្នុងជំនួយរបស់ខ្លួនដល់អ៊ុយក្រែន គួរតែជួយខ្លួនការពារខ្លួន ពីការវាយឆ្មក់ តាមអាកាសរបស់រុស្ស៊ី លើទីក្រុងរបស់ខ្លួន និងដើម្បីជួយប្រទេសនេះ កសាងហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនឡើងវិញ។ លោកបានបន្ថែមនៅក្នុងបទសម្ភាសន៍ជាមួយកាសែត RND កាលពីថ្ងៃសុក្រថា អឺរ៉ុប គួរតែរៀបចំទទួលជនភៀសខ្លួន បន្ថែមទៀតពីអ៊ុយក្រែន ដែលបាននិងកំពុងប្រយុទ្ធនឹងការឈ្លានពាន របស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤...
គៀវ៖ ទីក្រុងមូស្គូ បានឲ្យដឹងថា ខ្លួនបានបញ្ចប់ការដកខ្លួនចេញពីតំបន់ Kherson ដោយមិនបាត់បង់ទាហានម្នាក់ឡើយ ចំពេលមានរបាយការណ៍អំពីទាហាន រុស្ស៊ីបោះបង់ចោល ឯកសណ្ឋាន និងខ្លះលង់ទឹក ខណៈពួកគេព្យាយាមរត់គេចខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកព្រលឹម ប្រទេសរុស្ស៊ីបានឲ្យដឹងថា ការដកថយនៃកងកម្លាំងរបស់ខ្លួន ទៅកាន់ផ្នែកខាងកើត នៃទន្លេ Dnipro ត្រូវបានបញ្ចប់ពីរថ្ងៃ បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រកាសពីការផ្លាស់ប្តូរ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ លោកប្រធានាធិបតីអ៊ុយក្រែន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបសំដែងការគួសម និងពិភាក្សាការងារជាមួយ លោក Charles Michel ប្រធានសហគមអឺរ៉ុប។ ក្នុងជំនួបពិភាក្សាគ្នានោះ លោក Charles Michel មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមប្រឹក្សាអឺរ៉ុប និងអាស៊ាន...