(ភ្នំពេញ) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។ ស្របពេលនៃកម្មវីធីជួបជុំដ៏សប្បាយរីករាយដែលមានការសម្ដែងសៀក, លេងហ្គេមសប្បាយៗ និងថតរូបជាមួយតារាម៉ូឌែលជាច្រើនរូប ពិសេសជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីកម្មវិធីផងនោះ ក៏មានការ តាំងបង្ហាញនូវផលិតផលជាច្រើន និងការដាក់សម្ពោធនូវផលិតផលថ្មីរបស់សាមសុង ផងដែរ នោះគឺ...
បរទេស៖ ប្រទេសជប៉ុន បានអនុម័តការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្រការពារជាតិ របស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបានប្រកាសពីផែនការចំណាយយោធាដ៏ធំមួយ។ ជប៉ុនបានសន្យាថានឹងសម្រេចបាននូវ “សមត្ថភាពវាយប្រហារ” ដែលជជែកគ្នា យ៉ាងយូរដើម្បីកំណត់គោលដៅមូលដ្ឋាន និងមជ្ឈមណ្ឌលបញ្ជារបស់សត្រូវ ជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ផែនការដែលមានរយៈពេល៥ឆ្នាំ គិតថា នឹងបង្កើនការចំណាយ លើវិស័យការពារប្រទេសដល់...
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតមានចំណងជើងថា ពលរដ្ឋខ្មែរត្រៀមអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ជាមួយការងើបឡើងវិញនៃស្ថិរភាព សេដ្ឋកិច្ច និងសង្គម» ដែលវីដេអូនេះ មានរយៈពេល ១២នាទីនិង១៦វិនាទី។ វីដេអូបានលើកយកមកបង្ហាញ សាធារណជនជាតិ និងអន្តរជាតិនូវការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន...