កំពង់ចាម ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លោក ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគ ទូទាំងប្រទេស និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ ដឹកនាំខេត្ត ជាច្រើនរូបទៀត បានអញ្ជើញ...
កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ដែត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំ ដោយក្រសួងអប់រំ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មិនស្មោះត្រង់ចំពោះកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន នៅពេលនេះទេ ។ មន្ត្រីការទូតកំពូលអាមេរិកម្នាក់ បានថ្លែងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតក្នុងទីក្រុង...
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាផ្តល់ជំនួយថ្មីចំនួន ២៧លានដុល្លារ ដល់ប្រទេសម៉ុលដាវ៉ា ខណៈដែលលោកបានថ្លែងអំណរគុណដល់ប្រទេសនេះ សម្រាប់ការទទួលយកការជម្លៀសចេញ ពីប្រទេសអ៊ុយក្រែន ដែលរងគ្រោះដោយសង្គ្រាម។ នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ុលដាវ៉ា លោកស្រី Maia Sandu នៅទីក្រុងតូក្យូ លោក គីស៊ីដា បានលើកឡើងថា ជំនួយដែលជួយដល់ផ្នែកសុខភាព អាហារ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា កាលពីរសៀលថ្ងៃសៅរ៍ គណៈរដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី ដែលដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី បានស្បថចូលកាន់តំណែង ជាផ្លូវការហើយ ។ គួរបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីរួមមានឧបនាយករដ្ឋមន្ត្រី២រូបគឺបក្ស Barisan Nasional (BN)លោក...
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើង របស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រីកអង្គភាពកងកម្លាំងជើងគោក ដែលមានមូលដ្ឋាននៅអូគីណាវ៉ា ដើម្បីការពារកោះភាគនិរតីដាច់ស្រយាល មួយនេះ និងរៀបចំសម្រាប់ភាពអាសន្ន ដែលពាក់ព័ន្ធនឹងកោហតៃវ៉ាន់ ក្នុងការប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន។ ប្រភពបានឲ្យដឹងថា នៅក្នុងសកម្មភាព ដែលអាចបង្កើនភាពតានតឹងជាមួយប្រទេសចិន ក្រសួងការពារជាតិគ្រោងនឹងបង្កើនចំនួនកងវរសេនាធំថ្មើរជើងក្រោមកងពលតូចទី១៥ របស់កងកម្លាំងស្វ័យការពារដីគោកដល់ ២អង្គភាព ក៏ដូចជាដំឡើងឋានន្តរស័ក្តិខ្ពស់បំផុតរបស់ខ្លួនពីឧត្តមសេនីយ៍ឯកទៅឧត្តមសេនីយត្រី។ ការផ្លាស់ប្តូរដែលបានគ្រោងទុក ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារសន្តិសុខសំខាន់មួយក្នុងចំណោមឯកសារសំខាន់ៗចំនួន៣ ដែលរដ្ឋាភិបាលនឹងកែសម្រួលនៅចុងខែនេះ ត្រូវបានគេរំពឹងថា នឹងប្រែក្លាយអង្គភាពឱ្យមានប្រសិទ្ធភាព...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Pekka Haavisto បានឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប ដោយវោហាសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ជាកត្តាសំខាន់ក្នុងការជំរុញឱ្យប្រទេសហ្វាំងឡង់ ក្នុងការដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។ លោក Haavisto បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Lodz ប្រទេសប៉ូឡូញថា ការឈ្លានពានរបស់រុស្ស៊ី មានន័យថា “ការពិតសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបបានផ្លាស់ប្តូររួចទៅហើយ”...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលើក៉ើងថា ការបន្តនៃអំពើភេរវកម្ម នៅក្នុងប្រទេសនឹងនាំឱ្យមានអស្ថិរភាពរបស់ខ្លួន ដែលមិននៅក្នុងផលប្រយោជន៍ក្នុងតំបន់នោះទេ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់ បន្ទាប់ពីការវាយប្រហារពីរបានកើតឡើងនៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ។ មួយជាការវាយប្រហារដោយកាំភ្លើងលើស្ថានទូតប៉ាគីស្ថាននៅក្រុងកាប៊ុល និងមួយទៀតជាការបំផ្ទុះអត្តឃាតនៅជិតការិយាល័យក្រុងកាប៊ុលនៃគណបក្ស Hezb-e-Islami។ ការវាយប្រហារទាំងពីរបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការបំផ្ទុះដ៏សាហាវមួយបានកក្រើកសាលារៀនសាសនាមួយក្នុងខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់។ លោក...
ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានបញ្ចប់ដំណើរទស្សនៈកិច្ចនៅអាមេរិករយៈពេល៣ ថ្ងៃ ។ ដំណើរទស្សនៈកិច្ចនៅអាមេរិករបស់លោក Macronដែលប៉ិនប្រសប់ធ្វើការផ្សះផ្សារនិងកិច្ចសម្របសម្រួល គឺក្នុងគោលបំណងធ្វើឱ្យ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិកអាចលើកលែងសហគ្រាសអឺរ៉ុប ។ ប៉ុន្តែ ទីបំផុត លោកបានត្រឡប់ទៅបារាំងវិញដោយបរាជ័យ និងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបមានភាពកាន់តែប្រេះស្រាំ ។ ដើម្បីទទួលភ្ញៀវបារាំងដែលជាសម័្ពន្ធមិត្ត “ចាស់ជាងគេ” ...