សន្និបាតអានសៀវភៅ ប្រជាជនទាំងមូលលើកទី ១ បានសម្ពោធបើកនៅក្រុងប៉េកាំងនាថ្ងៃទី ២៣ ខែមេសា ។ លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ។ លោកXi Jinping បានលើកឡើង ក្នុងសារលិខិតថា ការអានសៀវភៅគឺជាមធ្យោបាយសំខាន់ សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើនប្រាជ្ញានិងបង្កើនសីលធម៌ អាចបំផុសគំនិតមនុស្ស និងកសាងឧត្តមគតិ ។ ប្រជាជាតិចិនផ្តើមគំនិតឱ្យអានសៀវភៅ តាំងពីបុរាណកាលមក បន្តវេនស្មារតីប្រជាជាតិចិន និងបង្កើតចរិតជឿជាក់លើខ្លួនឯង ខិតខំតស៊ូរបស់ប្រជាជនចិន ។ លោកXi Jinping សង្ឃឹមសមាជិកបក្ស និងកម្មាភិបាលដ៏ច្រើនកុះករអាចនាំមុខអានសៀភៅ និងរៀនសូត្រ សង្ឃឹមកុមារៗអាចមានទំលាប់អានសៀវភៅ ដោយសប្បាយរីករាយ និងធំធាត់ឡើងដោយបរិសុទ្ធ សង្ឃឹមថាសង្គមទាំងមូលសុទ្ធតែចូលរួមអានសៀវភៅ ដោយបង្កើតជាបរិយាកាស ស្រឡាញ់ការអានសៀវភៅ អានសៀវភៅល្អ និងពូកែអានសៀវភៅ ៕
ប៉ារីស៖ កម្រងរូបភាព ការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតីបារាំង រវាងលោក ប្រធានាធិបតីការពារតំណែង ម៉ាក្រុង និងគូប្រជែងលោកស្រី ឡឺ ប៉ែន នាថ្ងៃអាទិត្យទី ២៤ ខែមេសា ឆ្នាំ២០២២។
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានឆ្ពោះទៅរកនៃការបន្ថូរបន្ថយទាំងស្រុង ឬមួយផ្នែក ចំពោះវិធានសុខាភិបាល។ តាមរយៈសារសំឡេងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
Breaking: ការបោះឆ្នោត កំពុងដំណើរការ នៅក្នុងប្រទេសបារាំង សម្រាប់ការបោះឆ្នោត ប្រធានាធិបតី រវាងប្រធានាធិបតី ការពារតំណែង លោក Macron និងគូប្រជែង លោកស្រី Le Pen, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ជប៉ុន រកឃើញមនុស្ស៩នាក់ ក្នុងគ្រោះថ្នាក់លិចទូក ដែលផ្ទុកមនុស្ស២៦នាក់ នៅឆ្នេរភាគខាងកើតប្រទេសជប៉ុន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ឆ្មាំសមុទ្រជប៉ុន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “គិតត្រឹមម៉ោង ១១ ព្រឹកម៉ោងនៅជប៉ុន យន្តហោះឆ្មាំឆ្នេរសមុទ្រ បានជួយសង្គ្រោះមនុស្ស ៤នាក់ យន្តហោះប៉ូលីសក្នុងតំបន់ បានជួយសង្គ្រោះមនុស្ស៤នាក់ និងយន្តហោះកងកម្លាំងស្វ័យការពារ...
Breaking: ជប៉ុន រកឃើញមនុស្សខ្លួន៩នាក់ ក្នុងគ្រោះថ្នាក់លិចទូក ដែលផ្ទុកមនុស្ស២៦នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយសុភា
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់រុស្ស៊ី បានបំផ្លាញស្ថានីយភស្តុភារ នៅឯអាកាសយានដ្ឋានយោធា ក្បែរទីក្រុង Odessa របស់អ៊ុយក្រែន ជាកន្លែង ដែលអាវុធបរទេសត្រូវបានរក្សាទុក។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងនៅរសៀលថ្ងៃសៅរិ៍ថា “រសៀលនេះ មីស៊ីលរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ បាញ់ដោយកងកម្លាំងអាកាសរុស្ស៊ី បានបិទស្ថានីយដឹកជញ្ជូន នៅឯអាកាសយានដ្ឋានយោធា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរបស់លោកនឹងចាប់ផ្តើមរារាំង ការហោះហើរទាំងឡាយ របស់ប្រទេសរុស្សី ដើម្បីឆ្លងទៅកាន់ប្រទេសស៊ីរី។ កន្លងមកទោះបីជាតួកគី ជាសមាជិករបស់អង្គការណាតូក្តី ប៉ុន្តែរដ្ឋាភិបាលទីក្រុងអង់ការ៉ាមិនដែលបានប្រកាសទណ្ឌកម្មណាមួយ ប្រឆាំងទៅនឹងប្រទេសរុស្សី ចំពោះបញ្ហាលុកលុយអ៊ុយក្រែននោះទេ ហើយតែងតែបានបន្តពិភាក្សាជានិច្ច ជាមួយនឹងរដ្ឋាភិបាលមូស្គូ។ លោករដ្ឋមន្ត្រីទោះបីជាយ៉ាងណាក្តីម្សិលមិញនេះ បានបញ្ជាក់បែបនេះថា ៖ពួកយើងបានសម្រេចចិត្តបិទដែនអាកាស សម្រាប់រាល់យន្តហោះទាំងឡាយ របស់រុស្សីទោះជាអាកាសចរស៊ីវិល ឬសម្រាប់យោធាក្តីទៅកាន់ប្រទេសស៊ីរី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាហេតុការណ៍ ផ្ទុះយ៉ាងកក្រើកកណ្តាលអាធ្រាត្យ នៅក្នុងតំបន់ រុករកប្រេងឆៅខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងរដ្ឋ Imo ប្រទេសនីហ្សេរីយ៉ា បានធ្វើឲ្យមនុស្សស្លាប់ សរុបមានទៅដល់១០០នាក់។ យោងតាមការបញ្ជាក់ ដោយអជ្ញាធរក្នុងតំបន់ បានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះបានកើតឡើងនៅក្រោយផ្ទុះ ហើយមនុស្សដល់ទៅ១០០នាក់ ត្រូវបានដុតទាំងរស់ និងមិនអាចចំណាំអត្តសញ្ញាបានឡើយ ហើយម្យ៉ាងទីនេះ គឺជាទីតាំងដែលបណ្តុំ...
បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថាកងកម្លាំង នៃប្រទេសរុស្សី បានបើកការវាយប្រហារបំផ្លាញនិងកំទេចបានឃ្លាំងស្តុកអាវុធធំមួយ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។ ហេតុការណ៍ដែលបានកើតឡើង នៅក្នុងខេត្ត Odessa ប្រទេសអ៊ុយក្រែនហើយអជ្ញាធរក៏បានធ្វើការអះអាង អំពីហេតុការណ៍នេះផងដែរ ដោយបានបញ្ជាក់ថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបាញ់កំទេចមីស៊ីល២គ្រាប់របស់រុស្សីផងដែរ ប៉ុន្តែ៤គ្រាប់ទៀត បានហោះសំដៅទីតាំងយោធា និងអគារពលរដ្ឋស៊ីវិលជាច្រើនកន្លែងផងដែរ...