ថ្ងៃទី១៨ ខែមេសា តាមម៉ោង ក្នុងតំបន់ សេតវិមានអាមេរិក បានប្រកាសថា ក្នុងសបា្តហ៍នេះ លោក Kurt Campbell អ្នកសម្រប សម្រួល កិច្ចការឥណ្ឌូ ប៉ាស៊ីហ្វិក របស់គណៈកម្មាធិការ សន្តិសុខជាតិអាមេរិក នឹងដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចនៅប្រទេសទាំងបី នៅប្រជុំកោះប៉ាស៊ីហ្វិក ដូចជាប្រជុំកោះសាឡូម៉ូនជាដើម ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេស...
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារបានប្រកាសថា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឈានដល់ ការព្រមព្រៀង និងឯកភាពគ្នាយ៉ាង ទូលំទូលាយ អំពីតម្រូវការ ក្នុងការបង្កើន ក្នុងការបន្តដាក់ សម្ពាធទៅលើ រដ្ឋាភិបាលទីក្រុងមូស្កូ តាមរយៈការដាក់ទណ្ឌកម្ម បន្ថែមទៀត ។ នៅក្នុងអំឡុង នៃកិច្ចប្រជុំតាមអនឡាញ រវាងសហរដ្ឋអាមេរិក និងបណ្តាមេដឹកនាំប្រជាជាតិអឺរ៉ុប...
ប៉េកាំង៖ អ្នកវិទ្យាសាស្ត្រនយោបាយ Neorealism ជនជាតិអាមេរិក លោក John Mearsheimer បានសរសេរនៅក្នុង The Tragedy of Great Power Politics ឲ្យដឹងថា “សហរដ្ឋអាមេរិក បានអនុវត្តតាមយុទ្ធសាស្រ្ត ‘buck-passing’ ដោយនៅក្រៅប្រទេស ខណៈពេលដែលធ្វើឱ្យអ្នកដទៃ ទទួលបន្ទុកនៃការរារាំង ឬប្រយុទ្ធប្រឆាំងនឹងអ្នកឈ្លានពាន...
បរទេស ៖ ប៉ង់តាហ្គោន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជួយគាំទ្រ បន្ថែមទៀត ទៅលើកងកម្លាំង យន្តហោះ ប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែន តាមរយៈការផ្តល់ ជាសំភារៈនិងគ្រឿងបន្លាស់ យន្តហោះសំខាន់ ដែលអាចយកទៅធ្វើការ ជួសជុលយន្តហោះចាស់ៗ របស់អ៊ុយក្រែន ឲ្យអាចដំណើរការឡើងវិញ និងប្រយុទ្ធជាមួយនឹងរុស្សី ខណៈដែលកំដៅកំពុង កើតឡើង រវាងគ្នានៅក្នុងតំបន់...
ប្រទេសចិន គឺជាប្រទេស ដែលមានប្រទេសជិតខាងច្រើន ជាងគេបំផុត នៅលើពិភពលោក ។ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៣ លោក Xi Jinping ដែលទើបចូល កាន់តំណែង ជាប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូង នូវទស្សនៈការទូត“ មានសុខដុមនីយកម្មនិង ធ្វើជាដៃគូជាមួយប្រទេសជិតខាង” នៅក្នុងសន្និសីទ...
(ភ្នំពេញ) ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២៖ រួសរាន់ឡើង…! ពិតជាអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង! ក្រុមហ៊ុន សាមសុង ចែកកាដូអនុស្សាវរីយ៍ឥតគិតថ្លៃភ្លាមៗសម្រាប់ការចូលរួមលេង Game សប្បាយៗ ងាយៗ ស្រួលៗ និងផ្តល់ជូនកម្មវិធីចាប់រង្វាន់សម្រាប់រាល់ការជាវផលិតផលណាមួយរបស់ សាមសុង ដែលដាក់តាំងបង្ហាញនៅផ្សារទំនើប AEON Mall សែនសុខ៖ ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយបានបញ្ជាក់ថា មានកត្តាចំនួន៦ចំណុចដែលជំរុញឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ។ កត្តាទាំង៦នោះរួមមាន៖ទី១) កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។ ទី២) ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(គ.រ.ឌ) ។ អនុក្រឹត្យនេះ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារជាសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើការងារបច្ចេកទេស និងគោលនយោបាយក្នុងការដឹកនា សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា៕
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈបានប្រកាសជូនដំណឹង ពីការបើកបៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២ ចំនួន២លើក ដោយលើកទី១ ត្រូវបើកមុនដំណាច់ខែមេសា និងលើកទី២ ត្រូវបើកក្នុងសប្ដាហ៍ទី៣ នៃខែឧសភា។ ដោយឡែក សម្រាប់ការបើកផ្តល់បៀវត្ស ខែមិថុនា វិញ ត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន ។ ការប្រកាសរបស់ក្រសួងនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា...
បរទេស៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសប៉ាគីស្ថានលោក Shehbaz Sharif កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ ភាគីខាងឥណ្ឌាលោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងការចូលរួមដោះស្រាយ ជម្លោះទាំងស្រុងនៅក្នុងតំបន់ចំនួន២ ដែលមានដូចជា Jammu និង Kashmir ព្រមទាំងបញ្ហារវាងទំនាក់ទំនង ប្រទេសទាំងពីរផងដែរ។ លោក Sharif បានចង្អុលបង្ហាញតាមរយៈ សាររបស់គាត់...