លោក Xi Jinping ប្រធានរដ្ឋចិនជិះឡានតាមផ្លូវភ្នំ ទៅកាន់ភូមិ Maona ដែលជាភូមិជនជាតិ Li នៅខេត្ត Hainan ។ កាលពី ៩ ឆ្នាំមុន លោកប្រធានរដ្ឋ Xi បានលើកឡើងនៅខេត្ត Hainan ថា តើប្រជាជនមានជីវភាព ធូរធារបង្គួរឬទេ គឺអាស្រ័យលើអ្នកភូមិ ។ បច្ចុប្បន្ននេះ ប្រទេសចិនសម្រេចបានសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរ...
ថ្ងៃទី១៤ខែមេសា លោក Putin ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំការងារ អំពីស្ថានភាពមុខរបរប្រេងកាត និងឧស្ម័នធម្មជាតិ ប្រទេសរុស្ស៊ីថា ក្នុងវិស័យទូទាត់ការនាំចេញថាមពលរបស់រុស្ស៊ី ប្រទេសដែលគ្មានមេត្រីភាព ជាមួយរុស្ស៊ីកំពុងអូសបន្លាយពេល ផ្ទេរប្រាក់សម្រាប់ទូទាត់ ។ លោកបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបស្ចឹមប្រទេស ដាក់ទណ្ឌកម្មលើវិស័យថាមពល របស់ប្រទេសរុស្ស៊ី រុស្ស៊ីបានប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ ។ លោក Putin បានគូសបញ្ជាក់ទៀតថា...
ភ្នំពេញ៖ ថ្ងៃទីមួយនៃឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាង៨៦ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស។ បេីតាមហ្វេសប៊កក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវសរុបមានចំនួន៨៦២,៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៨,២៤៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ឆ្នាំង ១៦០’៧៤០ នាក់, ខេត្តបាត់ដំបង ១០៧,២៥៤ នាក់, ខេត្តសៀមរាប...
និយាយចំពោះអាមេរិក ថ្ងៃទី១២ ខែមេសាជាថ្ងៃគួរឱ្យសោកសង្រេងជាខ្លាំង ។ នៅព្រឹកថ្ងៃដដែល ក្នុងស្ថានីយរថភ្លើងក្រោមដី ដែលស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉ក ស្ត្រីមានទម្ងន់អាយុ២៨ឆ្នាំម្នាក់ កុមារអាយុ១២ឆ្នាំម្នាក់ និងអ្នកដំណើរឥតទោសពៃរ៍ចំនួនជាង២០នាក់ ស្រាប់តែរងការបាញ់ប្រហារ ។ ខណៈពេលនោះ ក្នុងស្ថានីយរថភ្លើងក្រោមដី ពោពេញទៅដោយឈាម និងស្រែកអង្វរ ។ ស្ទើរតែក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយអ្វី ដែលហៅថា «របាយការណ៍អំពីសិទ្ធិមនុស្ស របស់ប្រទេសដទៃឆ្នាំ២០២១ » ដូចឆ្នាំមុនៗដែរ របាយការណ៍នេះ បាននិយាយឆ្ការដៃឆ្ការជើង ចំពោះសភាពការណ៍សិទ្ធិមនុស្ស របស់ប្រទេសចំនួនជិត២០០...
សារក្រើនរំលឹក របស់សម្ដេចតេជោ ហ៊ុន សែន៖ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើសារក្រើនរំលឹកឱ្យប្រជាពលរដ្ឋគោរពវិធានការ សុខាភិបាលនិងច្បាប់ចរាចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ការក្រើនរំរំលឹកនេះធ្វើឡើង បន្ទាប់ពីសម្ដេចសង្កេតឃើញប្រជាពលរដ្ឋ ហាក់ដូចជាភ្លេចខ្លួន ការពារដោយការមិនពាក់ម៉ាស់ ក្នុងពេលជួបជុំគ្នា នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
នារសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករចំនួន០១តោន, មីជាតិចំនួន ១០០កេស, ទឹកបរិសុទ្ធ វីតាល់ ចំនួន១០០កេស ពី...
ទ្វារសម្រាប់ការបើកទូលាយ របស់ប្រទេសចិន នឹងមិនបិទឡើយ នឹងបើកទូលាយកាន់តែខ្លាំងឡើង។ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់និងឧឡារិករបស់ប្រទេសចិនចំពោះពិភពលោក ។ បួនឆ្នាំកន្លងមកនេះ ការកសាងនិងអភិវឌ្ឍកំពង់ផែ ពាណិជ្ជកម្មសេរីហៃណាន បានក្លាយទៅជាគំរូមួយ ដែលប្រទេសចិនគោរពពាក្យសន្យា ។ ពេលថ្មីៗនេះ លោកXiJinping ប្រធានរដ្ឋចិន ដែលបានចុះទៅត្រួតពិនិត្យការងារ នៅខេត្តហៃណាន ប្រទេសចិន បានមកដល់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចYang Pu ដើម្បីយល់ដឹងពីសភាពការណ៍ ដូចជាការវិវឌ្ឍរីកចំរើន នៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Yang Pu និងការកសាងកំពង់ផែពាណិជ្ជកម្មសេរី ដែលប្រកបដោយលក្ខណៈពិសេស ប្រទេសចិនជាដើម។ ថ្ងៃដដែល តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសបង្ហាញអោយឃើញថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូល...
តាមទិន្នន័យ ដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសកាលពីថ្ងៃទី១៣ ខែមេសា ឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ចិននិងអាស៊ាន សម្រេចបានការនាំចេញនាំចូល ១.៣៥ទ្រីលានយាន់ប្រាក់ចិន ឯចិននិងអឺរ៉ុប សម្រេចបាន១.៣១ទ្រីលានយាន់ប្រាក់ចិន ។ អាស៊ានវ៉ាហួសសហភាពអឺរ៉ុប បានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ចិនម្តងទៀត ។ លោក Li Kuiwen អ្នកនាំពាក្យ និងជាប្រធានផ្នែកវិភាគស្ថិតិនៃអគ្គនាយកដ្ឋានគយចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាន...
បរទេស៖ រុស្ស៊ីនឹងយល់ឃើញថា ក្បួនដឹកជញ្ជូនអាវុធដូចគេហែរកឋិន ពីបណ្តារដ្ឋណាតូ ទៅកាន់អ៊ុយក្រែន ជាគោលដៅស្របច្បាប់សម្រាប់យោធារបស់ខ្លួន នៅពេលពួកគេទៅដល់ទឹកដី ដែលទីក្រុងគៀវគ្រប់គ្រង។ អនុរដ្ឋមន្ត្រីការបរទេសលោក Sergey Ryabkov បានព្រមានបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Sergey...
បរទេស៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពន្យល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីបេឡារុស្ស លោក Alexander Lukashenko ថា ពេលវេលានៃការវាយលុកយោធានៅអ៊ុយក្រែន ត្រូវបានកំណត់ដោយភាពខ្លាំងរបស់អរិភាព ហើយរុស្ស៊ី នឹងធ្វើទៅតាមផែនការរបស់ខ្លួន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...