ទិន្នន័យដែលក្រសួងការងារអាមេរិក ចេញផ្សាយនៅថ្ងៃទី ១២ ខែមេសា បានបង្ហាញថា នៅខែ មីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិក បានកើនឡើង ១.២ភាគរយ បើប្រៀបធៀប នឹងខែកុម្ភៈនិងបានកើនឡើង ៨.៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ កម្រិត កំណើនប្រៀបធៀប នឹងរយៈពេលដូចគ្នា បានឡើងដល់កម្រិតខ្ពស់បំផុត ចាប់ពីខែធ្នូឆ្នាំ១៩៨១មក ។ ទិន្នន័យបានបង្ហាញថា បើប្រៀបធៀបនឹងខែកុម្ភៈ នៅខែមីនា កម្រិតកំណើនប្រៀបធៀប នឹងខែមុន និងរយៈពេល ដូចគ្នានៃឆ្នាំមុន សុទ្ធតែបានកើនឡើងយ៉ាងខ្លាំង ដែលបានបង្ហាញថា អតិផរណារបស់អាមេរិក មានភាពតឹងរ៉ឹង ពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅខែមីនាដោយរងឥទ្ធិពល ពីកត្តារដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម បានជាថាមពលការស្នាក់នៅ និងស្បៀងអាហារសុទ្ធតែបានឡើងថ្លៃយ៉ាងច្បាស់លាស់ ។ អ្នកវិភាគបាន សម្គាល់ឃើញថា ដោយគិតពិចារណា ពីការ ប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ ជាបន្តបន្ទាប់ការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារ ជំងឺកូវីដ១៩ មិនបានកែលម្អ ព្រមនិងតម្រូវការរបស់អ្នកប្រើប្រាស់អាមេរិក ខាងសេវាកម្មលើវិស័យទេសចរណ៍ជាដើម បានកើនឡើង ដូច្នេះក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្រិតអតិផរណា របស់ អាមេរិក ប្រហែលគ្មានលទ្ធផល ធ្លាក់ដល់២ភាគរយ ដែល ជាគោលដៅអតិផរណា របស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ៕
ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូ របស់ជប៉ុន មិនអើពើការរិះគន់ របស់សហគមន៍អន្តរជាតិ និងការរួមគ្នាប្រឆាំងរបស់ប្រជាជនជប៉ុន ចំនួនលើសពី ១សែន៨ម៉ឺននាក់ គ្រោងផែនការកសាងច្រកបង្ហូរទឹក នៅបាតសមុទ្រ សម្រាប់បង្ហូរទឹកសំណល់នុយគ្លេអ៊ែរក្រុង Fukushima នៅពាក់កណ្តាល ខែមេសាតាមទំនើងចិត្ត ។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានជប៉ុន ឱ្យដឹងថា សំណង់លើផ្ទៃដីបានសម្រេចរួចហើយ ហើយការងារ ត្រៀមរៀបចំពាក់ព័ន្ធ ក៏បានដំណើរការផងដែរ ។ តាមការប៉ាន់ប្រមាណ នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ជាផ្លូវការនៅ រដូវផ្ការីក ឆ្នាំ២០២៣ ។ រោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ក្រុង Fukushima ធ្លាប់កើតមានឧប្បត្តិហេតុនុយគ្លេអ៊ែរ ថ្នាក់កំពូល ដូច្នេះទឹកសំណល់នុយគ្លេអ៊ែរ គឺមានសារធាតុវិទ្យុសកម្ម ដែលកើតឡើងដោយសារ ការបំបែកនុយគ្លេអ៊ែរ ជាច្រើន ដែលខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគុណភាពទឹក ដែលបានបង្ហូរនៅពេលរោងចក្រអគ្គិសនី ដើរដោយ ថាមពលនុយគ្លេអ៊ែរ ដំណើរការដោយប្រក្រតី ហើយការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ឱ្យចូលក្នុងសមុទ្រ គឺមិនដែលមានក្នុងប្រវត្តិសាស្ត្រនោះទេ ពោលគឺមានគ្រោះថ្នាក់ ដែលមិន អាចប៉ាន់ស្មានបានដ៏ធំសម្បើម ។ ដូច្នេះក្នុងរយៈពេលមួយឆ្នាំកន្លងមក សហគមន៍ អន្តរជាតិ បាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្ត អាត្មានិយមនេះ របស់រដ្ឋាភិបាលជប៉ុន ។ ប្រជាជនជប៉ុនក៏បានរៀបចំធ្វើមីទីញឥតឈប់ឈរ ដើម្បីប្រឆាំងការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុន មិនអើពើការប្រឆាំងយ៉ាងខ្លាំង ពីប្រទេសជប៉ុន និងអន្តរជាតិ សោះឡើយ ដោយនៅតែអនុវត្តតាមផែនការ បង្ហូរទឹក សំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ តាមអ្វីដែលហៅថា “តារាងពេលវេលា” ជាបណ្តើរៗ ការនេះបានបង្ហាញយ៉ាង ពេញលេញថា អ្វីដែល ភាគីជប៉ុន ហៅថា “ត្រងស្តាប់មតិប្រជាជន” និងអញ្ជើញអង្គការថាមពលបរិមាណូ អន្តរជាតិ ទៅធ្វើការវាយតម្លៃនៅជប៉ុន សុទ្ធតែជាទង្វើនិយាយផ្សេង ធ្វើផ្សឹង ដែលប៉ុនប៉ងលាក់បាំងការពិត ។ អ្វីដែលមានភាពច្បាស់លាស់នោះ គឺការបង្ហូរទឹកសំណល់ ទៅក្នុងសមុទ្រ មិនមែនជាបញ្ហាឯកជន របស់ជប៉ុននោះទេ តែគឺពាក់ព័ន្ធដល់សន្តិសុខអេកូ-បរិស្ថានសមុទ្រទូទាំងពិភពលោក និងសុខភាពរបស់ប្រជាជន នៃប្រទេសនានា ។ បច្ចុប្បន្ននេះរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ទីមួយនៃក្រុង Fukushima បានស្តុកទុកទឹកសំណល់នុយគ្លេអ៊ែរលើសពី១លាន២សែន៥ម៉ឺនតោន ។ ពិតមែនតែភាគីជប៉ុន អះអាងថា នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ បន្ទាប់ពីធ្វើចំណាត់ការរួចក៏ដោយ ក៏ប៉ុន្តែបុគ្គលិកសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បានលើកឡើងថា ទោះបីអ៊ីចឹងក៏ដោយ ក៏នៅតែមានលទ្ធភាព បណ្តាលឱ្យ អ៊ីសូតូបវិទ្យុសកម្មបន្សល់ទុកក្នុងសត្វឬរុក្ខជាតិសមុទ្រ រហូតដល់សន្សំសំចៃ ក្នុងខ្លួនប្រាណមនុស្ស ។ យោងតាម《អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ 》ប្រទេសនានា មាន កាតព្វកិច្ច ការពារ បរិស្ថាន សមុទ្រ ត្រូវរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ ។ ប្រសិនបើភាគីជប៉ុន ធ្វើតាមតែទំនើងចិត្តនោះ ប្រទេសជិតខាងនៃអាស៊ីប៉ាស៊ីហ្វិក រហូតដល់ប្រទេសតាមឆ្នេរសមុទ្រ ទូទាំងពិភពលោក សុទ្ធតែមានសិទ្ធិចាត់ប្រតិបត្តិការ ដើម្បីប្តឹងនិងទាមទារប្រាក់សំណង ចំពោះភាគីជប៉ុនតាមរយៈវិធីដូចជាប្តឹងនៅស្ថាប័នតុលាការអន្តរជាតិជាដើម ។ ភាគីជប៉ុន គួរតែ លុបចោលភ្លាម នូវ សេចក្តី សម្រេចចិត្ត ដ៏ខុសឆ្គង ស្តីពី ការបង្ហូរ ទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុង មហាសមុទ្រ ត្រូវធ្វើ សេចក្តី សម្រេចចិត្ត បន្ទាប់ពី ធ្វើការវាយតម្លៃ យ៉ាងម៉ត់ចត់ ចំពោះ គម្រោង ដោះស្រាយ ទឹកសំណល់ នុយគ្លេអ៊ែរគ្រប់បែបយ៉ាង ដើម្បីឆ្លើយតប ដោយ សមហេតុផល ចំពោះ ប្រជាជន ជប៉ុននិង សហគមន៍ អន្តរជាតិ ក៏ដូចជាបញ្ឈប់ អនុវត្តផែនការ ដ៏មាន គ្រោះថ្នាក់ ដែល បង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ!
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា ព្រមទាំងសមាជិកទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
JOHANNESBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ខេត្តមួយរូប បានលើកឡើង នៅថ្ងៃអង្គារនេះថា មនុស្សសរុបចំនួន២០នាក់ ត្រូវបានសម្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្ត KwaZulu-Natal របស់ប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ។ លោកស្រី Nonala Ndlovu អ្នកនាំពាក្យអភិបាលកិច្ចសហប្រតិបត្តិការ និងកិច្ចការប្រពៃណី បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពី ព្រឹកថ្ងៃអង្គារនេះថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានឲ្យដឹងថា រយៈពេល ៣ខែ ឆ្នាំ២០២២ គយ ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀល។ យោងតាមគេហទំព័រហ្វេសប៊ុក...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល...
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្ដេច...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា ព្រមទាំងសមាជិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី...
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា...