ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀត ខណៈជាសះស្បើយចំនួន១០៨នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២កម្ពុជាអ្នកឆ្លងសរុបចំនួន ១៣៥ ៦២៥នាក់ អ្នកជាសះស្បើយចំនួន ១៣១ ៧០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាព ក្នុងការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយណាដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ដើម្បីទប់ស្កាត់គ្រឿងញៀននៅកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងថា សារធាតុគីមី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ខណៈលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងក្នុងត្រកូល គឺជាបេក្ខជនបន្តវេន។ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ...
ស្វាយរៀង ៖ កម្មករកម្មការិនី រោងចក្រជិត២០នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ លោកហែម សមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក Hyundai ចំណុះ៥តោន...
រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធថា បទឈប់បាញ់នៅក្នុងជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន គួរតែត្រូវបានបង្កើតឡើង “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសន្ទនា រវាងមេដឹកនាំទងាំពីរ “ផ្តោតលើការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន និងការវិវត្តន៍ចុងក្រោយបង្អស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Draghi...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសជិតខាង ដែលជាអាទិភាពមួយ នៃគោលនយោបាយ ការបរទេស របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយ សមភាគីរុស្ស៊ី លោក Sergei...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃពុធបានទទួលការហៅទូរស័ព្ទពីសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពី “ការវិវត្តនៃវិបត្តិអ៊ុយក្រែន” ។ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានពន្យល់ប្រាប់លោក Sisi អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃការចរចាសន្តិភាពរុស្ស៊ី...
វីយែន៖ ប្រធានអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានអំពាវនាវឱ្យមេដឹកនាំពិភពលោក រក្សាពហុភាគីនិយម ដើម្បីធានាលំហូរថាមពល “គ្មានការរារាំង ស្ថិរភាព និងសុវត្ថិភាព” ទៅកាន់ទីផ្សារពិភពលោក។ អគ្គលេខាធិការ OPEC លោក Mohammad Sanusi Barkindo បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំនិម្មិត នៃគណៈកម្មាធិការបច្ចេកទេស រួម OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចពិភាក្សាដើម្បី សន្តិភាព រវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី នឹងចាប់ផ្តើមសាជាថ្មី នៅថ្ងៃសុក្រស្អែកនេះ សាជាថ្មីម្តងទៀត។ ការបញ្ជាក់អះអាង ដោយក្រុមអ្នកតំណាង ចរចាមកពីអ៊ុយក្រែន លោក David Arakhamia ហើយបញ្ជាក់ទៀតថា អ៊ុយក្រែន បានទាំងស្នើសុំឲ្យមានជំនួប ដោយផ្ទាល់រវាងមេដឹកនាំ...
ភ្នំពេញ ៖ និយាយទាក់ទង ទៅដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសមួយចំនួន នៅក្នុងចំណោមសមាជិកជាអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើរសំណេរយ៉ាងខ្លី តែហាក់មានន័យជ្រៅថា នំប៉័ង និងការដឹកជញ្ជូនទំនិញ នៅប្រទេសសិង្ហបុរីឡើងថ្លៃ ខុសពីសព្វមួយដងនោះ អាចជាជះផលប៉ះពាល់ មកដល់កម្ពុជាដែរ ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសម្តេចបានមើលអត្ថបទ និយាយពីអាស៊ាន...