សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន១គ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត ។ សេនាធិការចម្រុះនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះមិនបានលើកឡើងពីព័ត៌មានលម្អិតបន្ថែមនោះទេ ។ ការបាញ់នេះបានកើតឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើង បានបាញ់គ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។ យោងតាមយោធាកូរ៉េខាងត្បូង វាបានកត់សម្គាល់ការបាញ់បង្ហោះកាំជ្រួច និងមីស៊ីលលើកទី១២ ដោយកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ។...
បរទេស៖ អ៊ុយក្រែនអះអាងថា បានបំផ្លាញនាវារបស់រុស្ស៊ីដ៏ធំសម្បើមមួយគ្រឿង ខណៈដែលកងទ័ពរបស់លោក ពូទីន នៅតែបន្តរងការខាតបង់ក្រោមថ្វីដៃកងទ័ពរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារដោយផ្ទាល់ទៅលើនាវា Orsk ដែលជានាវាផ្ទុករថក្រោះប្រភេទ Alligator-class របស់រុស្ស៊ី ខណៈដែលនាវានេះកំពុងចតនៅក្នុងកំពង់ផែ Berdyansk ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។...
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញ នូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត់ ក្នុងការបង្ក្រាបបទល្មើស នេសាទនៅបឹងទន្លេសាប ។ កិច្ចប្រជុំនេះដឹកនាំពិភាក្សា ដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការអញ្ជើញចូលរួម ពីសំណាក់នាយឧត្តមសេនីយ៍ នេត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ មីនា ស្អែកនេះ នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គ.ម ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរណ៍ជា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ ដោយឈរលើគោលការណ៍ គុណភាពជាចម្បង ធានាដល់ការប្រើប្រាស់ បានយូរអង្វែង និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅតាមការដ្ឋានឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដាក់ផ្លាកសញ្ញាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវពេលយប់ជាដើម។ ការថ្លែងបែបនេះធ្វើឡើងនៅក្នុង ឱកាសលោករដ្ឋមន្រ្តី...
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដាក់ពង្រាយ ប៉មចម្រោះទឹកស្អាត AquaTowers នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត...
ភ្នំពេញ៖ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៥មីនា ស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការលុបបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅតំបន់ Xizang ចាស់ បន្លែជាពាក្យ ដែលមានតម្លៃខ្ពស់ ញ៉ាំបន្លែជាសិទ្ធិពិសេស របស់អភិជនជាន់ខ្ពស់ ក៏មានកសិករ-ទាសករជាច្រើន មិនធ្លាប់បរិភោគបន្លែសោះ ក្នុងមួយជីវិតរបស់ពួកគេ។ តែបច្ចុប្បន្ន ប្រជាជនដែលរស់នៅ តាមខ្ពង់រាប Xizang នៅតែពិបាកបរិភោគបន្លែទេ? ៦០ឆ្នាំកន្លងមកនេះ នៃកំណែទម្រង់ប្រជាធិបតេយ្យ ល័ក្ខខ័ណ្ឌជីវភាពរស់នៅ របស់ជនជាតិនានានៅតំបន់ Xizang បានត្រូវកែលម្អដោយគ្រប់ជ្រុងជ្រោយ។ ពីពិបាករកបន្លែ...
ភ្នំពេញ៖ ប្រទេសចិន និងកម្ពុជា ជាមិត្តដែកថែបគ្រប់រដូវកាល ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជា ៖ វិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសវិស័យសុខាភិបាល។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ គេឃើញថា ប្រទេសចិន បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ ដល់ក្រុមគ្រូពេទ្យ និងការសាងសង់មន្ទីរពេទ្យ នៅកម្ពុជា...
កាលពីថ្ងៃទី២៣ ខែមីនា មេរៀនទីពីរនៃ “ថ្នាក់រៀនលើលំហអវកាស” បានបើកបង្រៀន ក្នុងស្ថានីយអវកាសរបស់ចិន នេះគឺជាលើកទីបីហើយ ដែលអវកាសយានិករបស់ចិន បង្រៀនលើលំហអវកាស ។ សកម្មភាពបង្រៀនលើកនេះ បានរៀបចំបន្ទប់រៀនសំខាន់ លើផ្ទៃដីនៅសារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ហើយរៀបចំបន្ទប់រៀនពីរទៀត នៅក្រុង Lasa ភូមិភាគស្វយ័ត Xizang និងក្រុង Wulumuqi ភូមិភាគស្វយ័ត...