ភ្នំពេញ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ដោយយល់ឃើញពីសារសំខាន់ នៃការអភិវឌ្ឍគោលនយោបាយ ភាសាបរទេស ប្រកបដោយគុណភាពនៅបឋមសិក្សា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនឹងពិភាក្សា វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងដើម្បីកំណត់ ការទទួលខុសត្រូវ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ២០២១-ឆ្នាំ២០៣០) នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Muller បាននិយាយនៅក្នុងសន្និសីទកាសែត នៅទីក្រុង Warsaw នៅថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់ប្រទេសប៉ូឡូញ កំពុងស្នើឱ្យដាក់បញ្ចូលពន្ធបន្ថែម លើក្រុមហ៊ុន ណា របស់ប្រទេសប៉ូឡូញ ដែលបន្តប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រី ថាមពល របស់ប្រទេសរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃច័ន្ទថា តម្លៃប្រេងនឹងកើនឡើងដល់ 300 ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើលោកខាងលិចបោះបង់ចោល ប្រេងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការព្រមាននេះកើតឡើង នៅពេលដែលសហភាពអឺរ៉ុប...
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា កម្ពុជាបានរងឥទ្ធិពល ជ្រលងសម្ពាធទាបពីឥណ្ឌា ធ្វើឲ្យមានសន្ទុះ ទឹកភ្លៀងកើនឡើងលាយឡំ បាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៣-២៩ ខែមីនា ឆ្នាំ២០២២របស់ក្រសួងធនធានទឹក នៅថ្ងៃទី២២មីនាបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង ។ ក្រសួងថាស្ថានភាពបែបនេះ នឹងធ្វើឲ្យ...
គៀវ៖ អ៊ុយក្រែននៅថ្ងៃចន្ទ បានច្រានចោលការអំពាវនាវ របស់រុស្ស៊ីឱ្យចុះចាញ់ ទីក្រុងកំពង់ផែ Mariupol ដែលជាកន្លែងដែលអ្នកស្រុក ត្រូវបានឡោមព័ទ្ធ និងដោយអាហារ ទឹក និងថាមពលតិចតួចបំផុត និងមានការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា ហើយមានបង្ហាញសញ្ញាតិចតួច នៃការបន្ធូរបន្ថយ។ សារព័ត៌មាន Ukrainska Pravda បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna...
សម្តេចតេជោ៖ កុំភ័ន្តច្រឡំ ចូលឆ្នាំខ្មែរឆ្នាំនេះ មន្រ្តីរាជការ អត់មានបើកប្រាក់ខែឌុបទេhttps://dap-news.com/national/2022/03/21/230351/ សម្ដេចតេជោ ៖ អ្នកខ្លះទាមទារ ចង់ធ្វើជានាយករដ្ឋមន្រ្តី ដូចជាខ្មោចទារបាយhttps://dap-news.com/national/2022/03/21/230358/ នាយករដ្ឋមន្ត្រីកម្ពុជា៖ ខ្ញុំមិនបញ្ជាឲ្យពលរដ្ឋខ្មែរ ២៣គ្រួសារ រត់ចោលអ៊ុយក្រែន ខណៈសម្តេចរំលឹក បញ្ហានៅកូរ៉េ និងចិនថា មានពលរដ្ឋចង់មកវិញhttps://dap-news.com/national/2022/03/21/230355/ នាយករដ្ឋមន្ត្រីកម្ពុជា៖ ខ្ញុំមិនបញ្ជាឲ្យពលរដ្ឋខ្មែរ ២៣គ្រួសារ រត់ចោលអ៊ុយក្រែន...
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធាន បានរួមគ្នាផ្សាព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមទៀត ដល់ម្ចាស់ផលិតផល ម៉ាក់សញ្ញា និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលជាសមាជិក សមាជិកា នៃសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ។ លោក សោម...
ភ្នំពេញ៖ ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុនសែលកាត ជាង 250 នាក់បានទទួលរង្វាន់ សម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគាត់ ជាមួយនឹងការចាប់ឆ្នោត ផ្សងសំណាងដែលផ្តល់នូវរង្វាន់ធំៗជាច្រើន។ នៅថ្ងៃទី21 ខែមករា កន្លងមកនេះក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍គ្រប់គ្រង ដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណ សម្រាប់កំនើននៃការលក់ និងជាការលើកទឹកចិត្ត ដល់ភ្នាក់ងារចែកចាយនៅ ទូទាំងប្រទេសផងដែរ។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើង នៅការិយាល័យកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ ហើយបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកក្រុមភ្នាក់ងារ ចែកចាយសែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើង តាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារ ក៏ប្រគល់រង្វាន់ដល់ភ្នាក់ងារដែលឈ្នះរង្វាន់ ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់សរុបមានចំនួន 253 នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារតាកែវ ពោធិ៍សាត់ និងកំពង់ឆ្នាំង។ រង្វាន់ដែលឈ្នះរួមមាន រថយន្ត Ford EcoSport 2021 មួយគ្រឿង ម៉ូតូ Honda ADV 2021 ម៉ូតូ Honda Scoopy Club 2021 និងកាតកោស។ នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា កម្មវិធីប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាភ្នាក់ងារចែកចាយ របស់ពួកយើង ក៏ដូចជាឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជូនពរពួកគាត់ ក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន និងសុខភាពល្អ។ លោក Simon បានបន្ថែមថា “ក្រុមភ្នាក់ងារចែកចាយរបស់យើងនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែង បំពេញការងារដោយមិនគិតពីភាពនឿយហត់ ក្នុងស្ថានភាពអាសន្នកាលពីឆ្នាំ2021កន្លងមកនេះ ពួកគាត់នៅតែជាផ្នែកមួយ ដ៏សំខាន់របស់គ្រួសារ សែលកាត។ កម្មវិធីនេះជាចំនែកដ៏តូចមួយដែលបង្ហាញពីការថ្លែងអំណរគុណ របស់យើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគាត់។” លោក ហុង ហេង អាយុ 36 ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ធំគឺរថយន្ត Ford EcoSport 2021។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត សម្រាប់រង្វាន់ដ៏អស្ចារ្យនេះមិននឹកស្មានសោះថាខ្ញុំពិតជាបានឈ្នះរង្វាន់ពិតមែន។ ខ្ញុំរីករាយណាស់ដែលអាចស្វែងរកអតិថិជនថ្មីៗ និងនៅតែបន្តគាំទ្រដល់អតិថិជនដែលមានស្រាប់របស់ខ្ញុំ។” ភ្នាក់ងារចែក ចាយ ខាងខេត្ត សៀមរាបមាន ឈ្មោះថា ឡេត ឡូ មានអាយុ 32 ឆ្នាំបាន ឈ្នះ រង្វាន់ម៉ូតូ Honda Scoopy...
ជាងរយៈពេល២ពាន់ឆ្នាំមុន ការពាំនាំព្រះរាជ្យក្រឹត្យរបស់សម្តេចWudi រជ្ជកាលHan លោកZhang Qian បានដឹកនាំគណៈប្រតិភូបេសកកម្មសន្តិភាពចំនួនពីរដងធ្វើដំណើរចេញពីរាជធានីChang Anទៅកាន់តំបន់ខាងលិច សម្រេចបានបេសកកម្មត្រួសត្រាយផ្លូវ។ តាំងពីពេលនោះមកបានបើកនូវច្រកផ្លូវគោកសម្រាប់ប៉ែកខាងកើតនិងប៉ែកខាងលិច ដើម្បីទាក់ទងគ្នាទៅវិញទៅមក។ចំណែកផ្លូវសមុទ្រវិញដែលបានយកសមុទ្រចិនខាងត្បូងជាស្នូល ចេញរូបរាងនៅរជ្ជកាល Qin (មុនគ្រឹស្តសករាជឆ្នាំ២២១ដល់ មុនគ្រឹស្តសករាជឆ្នាំ២០៧)មានភាពរុងរឿងនៅរជ្ជកាលTang (ឆ្នាំ៦១៨ដល់ឆ្នាំ៩០៧)និងរជ្ជកាលSong (ឆ្នាំ៩៦០ដល់ឆ្នាំ១២៧៩)មានការប្រែប្រួលនៅរជ្ជកាលMing(ឆ្នាំ១៣៦៨ដល់ឆ្នាំ១៦៤៤)និងរជ្ជកាលQing(ឆ្នាំ១៦៣៦ដល់ឆ្នាំ១៩១២។ ផ្លូវសមុទ្របុរាណនេះបានក្លាយទៅជាទិសដៅមួយទៀតសម្រាប់ប្រទេសចិន ដើម្បីទាក់ទងជាមួយឯនាយសមុទ្រផងដែរ។«ផ្លូវសូត្រ»ធ្លាប់មានតួនាទីដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងការជម្រុញការផ្លាស់ប្តូររវាងទ្វីបអាស៊ី ទី្វបអឺរ៉ុបនិងទ្វីបអាហ្វ្រិកទៅវិញទៅមកនៅក្នុងវិស័យពាណិជ្ជកម្មនិងវប្បធម៌ជាដើម។ឆ្នាំ២០១៣ ពេលអញ្ជើញបំពេញបេសកកម្មនៅបណ្តាប្រទេសអាស៊ីកណ្តាលនិងប្រទេសអាស៊ីអាគ្នេយ៍ លោកXi Jinping...