ភ្នំពេញ ៖ លោកស្រី Manela V.Ferro អនុប្រធានធនាគារពិភពលោក (World Bank) ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានថ្លែងថា WB ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គាំទ្រកម្ពុជា លើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន ឯកភាពឲ្យប្រតិភូ គណបក្សភ្លេីងទៀន ជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដើម្បីជម្រាបជូនអំពីស្ថានភាពនយោបាយ មុនការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ នៅទីស្ដីការក្រសួង។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២២ថា...
ញូវយ៉ក៖ តម្លៃប្រេងបានបន្ដធ្លាក់ចុះកាលពីថ្ងៃអង្គារ ខណៈក្តីបារម្ភជុំវិញការរំខានដល់ការផ្គត់ផ្គង់បានធូរស្រាលឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបាត់បង់ ៦,៥៧ដុល្លារ ឬ ៦,៤ភាគរយ មកទូទាត់នៅ តម្លៃ ៩៦,៤៤ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅប្រភេទ...
គៀវ៖ លោក Yaroslav Zheleznyak សមាជិកសភាបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានបន្តច្បាប់អាជ្ញាសឹកបច្ចុប្បន្នរយៈពេល ៣០ ថ្ងៃទៀតចាប់ពីថ្ងៃទី២៦ ខែមីនា។ លោក Zheleznyak បានលើកឡើងថា ច្បាប់ដើម្បីបន្តច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៤៣ នាក់...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីសែល បានពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន និងវិធានការដើម្បីជម្លៀសជនស៊ីវិល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងនោះដែរលោកពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃរបស់លោក អំពីការចរចាដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ស្តីពីដំណោះស្រាយដែលអាចកើតមាននៃវិបត្តិ៕ប្រែសម្រួល ឈូក...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ខ្លាំងៗចំពោះ លោកខាងលិចនៅក្នុងសភាកាណាដា កាលពីថ្ងៃអង្គារសម្រាប់ការបដិសេធមិនបង្កើតការហោះហើរនៅអ៊ុយក្រែន ក្នុងគោលបំណងបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបង្ហាញខ្លួននៅចំពោះមុខសមាជិក សភាកាណាដាតាមរយៈតំណភ្ជាប់វីដេអូ លោក Zelensky បានបញ្ចេញការស្តីបន្ទោសយ៉ាងស្តើងចំពោះការបដិសេធរបស់លោកខាងលិច ក្នុងការបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែន ឬផ្គត់ផ្គង់ប្រទេសនេះជាមួយនឹងយន្តហោះចម្បាំង។ លោក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានឲ្យដឹងថា បាល់បានមកដល់ដៃតុលាការ សហរដ្ឋអាមេរិកហើយ ដើម្បីធានាឱ្យមានការបញ្ចប់ដោយ ជោគជ័យនៃកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Amir Abdulrahman បានឲ្យដឹងនៅពេលជួបជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov នៅរដ្ឋធានីមូស្គូរបស់រុស្ស៊ីថា “ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបទៅនឹងបញ្ហាសំខាន់ៗមួយចំនួន ហើយមិនខ្ជះខ្ជាយពេលវេលាទៀតទេ...
ព្រឹកថ្ងៃទី១៥ មីនា ២០២២ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩ (AMIM-19 : 19th ASEAN MILITARY INTELLIGENCE MEETING ) នៅក្រសួងការពារជាតិ ។
បរទេស៖ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណាលក់ប្រេងមួយចំនួនរបស់ខ្លួនទៅឱ្យប្រទេសចិន ដោយគិតជាប្រាក់យន់ ជាជាងគិតជាប្រាក់ដុល្លារ ។ អ្នកដែលដឹងពីបញ្ហានេះបានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអង្គារដោយលើកឡើងពី “កិច្ចពិភាក្សាសកម្ម” រវាងរដ្ឋាភិបាលទីក្រុងរីយ៉ាដ និង រដ្ឋាភិបាលទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
នាយប់ថ្ងៃទី ១៣ ខែមីនា ការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានបិទបញ្ចប់ នៅពហកីឡដ្ឋានជាតិចិន។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ដ៏អស្ចារ្យមួយលើកនេះ បានផ្តល់វេទិកានិងឆាក សម្រាប់អត្តលិក បណ្តាប្រទេសនានា ប្រកួតប្រជែងគ្នា និងបង្ហាញពីភាពអស្ចារ្យនៃជីវិត ដែលបានរួមចំណែកថ្មី សម្រាប់បុព្វហេតុកីឡាសកល បង្ហាញដោយពេញលេញ នូវទំនួលខុសត្រូវសកល និងការរួមចំណែកដ៏ឆ្នើម របស់ប្រទេសធំទិសបូព៌ា ក៏ដូចជាជាការអនុវត្តជាក់ស្តែង...