ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាស ស្ដីពី លើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត។សូមបញ្ជាក់ថាប្រកាសនេះមានគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវលិខិតប្រកាសពន្ធ ដូចមាន ចែងក្នុងមាត្រា ១១៧ នៃច្បាប់ ស្ដីពី សារពើពន្ធ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មិត្តជប៉ុន មិនត្រឹមតែជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៥ ខែមីនា...
ភ្នំពេញ៖ លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋ សង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។ លោក...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដ្ឋបាលឃុំ-សង្កាត់-ស្រុក បញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិត ទិញ-លក់ ដីរដ្ឋ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិ ស្ថាននិងធនធានធម្មជាតិ នៅរដ្ឋបាលខេត្តកែប នាថ្ងៃទី១៥...
ភ្នំពេញ ៖ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញជំនឿថា នឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀត ជាមួយកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ការបង្ហាញជំនឿនេះ ធ្វើឡើងក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង(នាវា URAGA លេខ៤៦៣ និងនាវា HIRADO លេខ៣០៥) ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ...
បរទេស៖ សេតវិមាន បានបញ្ជាក់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានព្រមានចិន មិនឲ្យជួយរុស្ស៊ី ក្នុងគ្រប់មធ្យោបាយ ណាមួយឡើយ បន្ទាប់ពីជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី Joe Biden និងអ្នកការទូតជាន់ខ្ពស់ របស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមានលោកស្រី Jen...
បរទេស៖ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានប្រាប់ El Pais នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទថា EU “មិនធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ” ។ លោកបាននិយាយថា ប្រទេសលោកខាងលិច មិនគួរចូលរួមក្នុងជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវឡើយ ដោយលោកបានលើកហេតុផលថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី...
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញគោលការណ៍ណែនាំ ពីការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា សម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត ខណៈកម្ពុជា ជាសមាជិករបស់ក្រុមអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG)។ យោងតាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា កម្ពុជា បានអនុវត្តអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ...
បរទេស៖ ជាការឆ្លើយតបទៅនឹង របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថា រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើសុំជំនួយយោធា ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែននោះ ត្រូវបានក្រសួងការបរទេសចិន បានចោទទៅមន្ត្រីសហរដ្ឋអាមេរិកថាបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដោយមានចេតនាអាក្រក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃចន្ទដោយឆ្លើយនឹងសំណួរ របស់អ្នកកាសែតបរទេសអំពី...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលលោកខាងលិច ដែលលើកទឹកចិត្តពលរដ្ឋរបស់ពួកគេឱ្យចុះឈ្មោះ ក្នុងប្រទេសអ៊ុយក្រែន គឺនឹងទទួលខុសត្រូវចំពោះការស្លាប់របស់ពួកគេ ដោយរុស្ស៊ីបានប្តេជ្ញាបន្តការវាយប្រហារដូចជា ការបំផ្លាញមូលដ្ឋាន Yavorov និងមិនបង្ហាញការអាណិតអាសូរ ដល់ទាហានស៊ីឈ្នួលទាំងអស់នោះឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យយោធារុស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov...