ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា រាល់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី អាចធ្វើឱ្យស្ថានីយអវកាសអន្តរជាតិធ្លាក់ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានព្រមាននៅថ្ងៃសៅរ៍នេះ ដោយអំពាវនាវឱ្យដកវិធានការដាក់ទណ្ឌកម្ម ។ យោងតាមលោក Dmitry Rogozin ទណ្ឌកម្មដែលខ្លះគិតទុកជាមុន អំពីការលុកលុយរបស់ទីក្រុងម៉ូស្គូ មកលើអ៊ុយក្រែន អាចរំខានដល់ប្រតិបត្តិការរបស់យានអវកាសរុស្ស៊ី...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបន្តនៅថ្ងៃសៅរ៍នេះ ខណៈភាគីពាក់ព័ន្ធកំពុងធ្វើការដើម្បីរកដំណោះស្រាយដោយសន្តិវិធី ។ ខាងក្រោមនេះជាការវិវត្តន៍ចុងក្រោយនៃស្ថានការណ៍ជម្លោះនេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃសុក្រថា ជំនួបដែលអាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន...
NANSHIPU៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានទៅទស្សនកិច្ចការហ្វឹកហ្វឺនកងទ័ពបម្រុង ក្រោមគ្រោងការណ៍ថ្មីដើម្បីជំរុញការត្រៀមខ្លួនធ្វើសង្គ្រាមនៅថ្ងៃសៅរ៍នេះ ដែលជាកម្មវិធីមួយដែលទទួលបានកម្លាំងរុញច្រាន បន្ថែមពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលបានផ្តល់ឱ្យចិននូវភាពច្របូកច្របល់ប្រឆាំងនឹងដែនកោះមួយនេះ ។ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យមានការជជែកដេញដោលគ្នាចំពោះកោះតៃវ៉ាន់ដែលទាមទារ ដោយចិនអំពីការត្រៀមខ្លួន និងយុទ្ធសាស្ត្ររបស់ខ្លួន...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា ទីប្រឹក្សាកំពូលអ៊ុយក្រែន និងមន្ត្រីអ៊ីស្រាអ៊ែលម្នាក់នៅថ្ងៃសៅរ៍នេះ បានបដិសេធប្រឆាំងនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា អ៊ីស្រាអ៊ែល ព្យាយាមធ្វើឱ្យអ៊ុយក្រែន ធ្វើតាមការទាមទាររបស់រុស្ស៊ី នៅអំឡុងពេលមានកិច្ចពិភាក្សាគ្នា ។ ប្រទេសអ៊ីស្រាអ៊ែល បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Naftali Bennett...
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានឱ្យដឹងថា ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅថ្ងៃសៅរ៍នេះនៅក្នុងទីក្រុងជាច្រើន រួមទាំងរដ្ឋធានី គៀវ Odessa, Dnipro និង Kharkiv ។ ជាង២សប្តាហ៍បន្ទាប់ពីទីក្រុងម៉ូស្គូ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្លានពានអ៊ុយក្រែន អង្គការសហប្រជាជាតិ និងអ្នកផ្សេងទៀតបានលើកឡើងថា ខ្លួនអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទីក្រុងដូចជា Mariupol ដែលជាច្រើនថ្ងៃត្រូវបានរងការវាយប្រហារ ដោយកងកម្លាំងរបស់លោក ប្លាឌីមៀ ពូទីន ។ អ្នកនៅរស់រានមានជីវិត...
ស្វាយរៀង ៖លោកជុក មុន្នីអនុប្រធានទីមួយក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលទេីបតែបញ្ចូលថ្មីចំនួន ៩៩នាក់។ ពិធីនេះមានការចូលរួមពីលោកបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងលោក ណុប ចំរើន ប្រធានគណៈកម្មាធិការគណបក្សក្រុងស្វាយរៀង និងលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀងជាច្រើនរូបផងដែរ។ លោក ជុក មុន្នី បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ...
AFP: នាវាទេសចរណ៍ដ៏ទំនើបរបស់ ថៅកែក្លឹប Chealsea, Abramovich ធ្វើដំណើរទៅកាន់ ដែនសមុទ្រ ប្រទេសម៉ុងតេណេហ្គ្រោ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP។ អ្នកថតរូប AFP ម្នាក់បាននិយាយថា superyacht ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីម្ចាស់ក្លឹបបាល់ទាត់ Chelsea ត្រូវបានដាក់ទណ្ឌកម្មលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបោះយុថ្កានៅ Montenegro កាលពីថ្ងៃសៅរ៍។ ទូក...
BREAKING: យ៉ាងហោចណាស់មនុស្ស 60 នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើង នៅប្រទេសកុងហ្គោ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
BREAKING: ទាហានអ៊ុយក្រែន ប្រហែល ១.៣០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី៖Zelensky។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
ស្វាយរៀង ៖លោកជុក មុន្នីអនុប្រធាន ទី មួយ ក្រុម ការងារ ថ្នាក់ កណ្ដាល ចុះជួយ ក្រុង ស្វាយរៀងនៅរសៀល ថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយ សមាជិក គណបក្ស ប្រជាជន...