បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ទូតហ្វីលីពីន បានបង្ហាញពីបំណងចង់ស្វាគមន៍ កងកម្លាំងយោធាអាមេរិក នៅក្នុងប្រទេសរបស់ខ្លួន ប្រសិនបើ វិបត្តិនៅអ៊ុយក្រែន នឹងបន្តកើនឡើង ទៅជាសង្គ្រាមដ៏មានកំដៅ ហើយរីករាលដាល ទៅជាជម្លោះរវាង អាមេរិកនិងរុស្សី។ មេដឹកនាំហ្វីលីពីន លោកប្រធានាធិបតី Rodrigo Duterte បានសម្រេចជ្រើសយក ខាងអាមេរិក...
បរទេស៖ មន្ត្រីជាន់ខ្ពស់ របស់សេតវិមានរបស់សហរដ្ឋអាមេរិក លោកស្រី Jen Psaki កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញមកទទួលស្គាល់អំពីរបាយការណ៍ ដែលបានអះអាងថាអាមេរិក ពិតជាបានសម្រេចចិត្តផ្អាកបញ្ជូន យន្តហោះចម្បាំងទាំង២៨គ្រឿង របស់ប៉ូឡូញ ទៅឲ្យអ៊ុយក្រែនពិតមែនហើយ ក៏ព្រោះតែមិនចង់ឃើញសង្គ្រាមលោកកើតឡើង។ លោកស្រី Jen បានបន្តដែរថាអាមេរិកបារម្ភថា ការបញ្ជូនលើកនេះនឹងក្លាយទៅជា ការពាក់ព័ន្ធដោយផ្ទាល់ របស់អាមេរិកព្រមទាំងសម្ព័ន្ធមិត្តណាតូ ចូលទៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងប្រទេសរុស្សី។...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមភេវរកម្មអន្តរជាតិ ISIS បានប្រកាសបញ្ជាក់ ពីការបាត់បង់ជីវិតនៃមេដឹកនាំ លោក Abu Ibrahim Al-hashemi Al Qurashi ហើយជាមួយគ្នា ក៏បានប្រកាសជាផ្លូវការមេដឹកនាំថ្មី ដែលមានឈ្មោះស្រដៀងគ្នា Abu Al Hassan Al hashemi Al Quraishi...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃព្រហស្បតិ៍នេះបានទទួលយក ការអំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ជាកន្លែងដែលលោកស្រី កំពុងបង្ហាញពីការគាំទ្រ របស់សហរដ្ឋអាមេរិក...
អង់ការ៉ា៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងប្រទេសតួកគី បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ស្តីពីច្រករបៀងមនុស្សធម៌ ឬបទឈប់បាញ់ណាមួយនោះទេ។ លោក Kuleba បានលើកឡើងថា លោកបានលើកឡើងពីការរំពឹងទុក នៃការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ប៉ុន្តែជាអកុសល...
ភ្នំពេញ៖ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូន ប្រជានុរាស្រ្តជាកូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម...
សម្តេចតេជោ ផ្តល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ដល់មន្ទីសុខាភិបាល រាជធានី -ខេត្ត ចំនួន១៣https://dap-news.com/national/2022/03/10/227867/ ត្រឹមឆ្នាំ២០២២ ភ្នំពេញមានសំណង់បុរី និងអគារខ្ពស់ៗជាច្រើន ខណៈគម្រោងសាងសង់ថ្មី ជាង ១ ០០០គម្រោងhttps://dap-news.com/national/2022/03/10/227850/ រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាសមត្ថកិច្ចការពារ សន្ដិសុខ ឲ្យបានសម្រាប់ បោះឆ្នោតឃុំ-សង្កាត់https://dap-news.com/national/2022/03/10/227847/ តំណាងអចិន្ត្រៃយ៍កម្ពុជា៖ អាមេរិក ពូកែទូន្មានគេ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី នឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប និងបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) “កំពុងប្រើប្រាស់ភាគច្រើនដាច់ខាតរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអឺរ៉ុប ដើម្បីបន្តការបំផ្លិចបំផ្លាញក្រុមប្រឹក្សាអឺរ៉ុប និងកន្លែងមនុស្សធម៌ និងផ្លូវច្បាប់” នៅលើទ្វីប ។ ក្រសួងបានសង្កត់ធ្ងន់ថា...
ម៉ូស្គូ៖ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនមានគោលបំណងណាមួយ ដែលបានបញ្ជាក់នោះទេ ទោះបីជាមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ជនភៀសខ្លួនជាង ២លាននាក់ និងរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យរស់នៅក្នុងទីក្រុង ដែលឡោមព័ទ្ធក្រោមការទម្លាក់គ្រាប់បែកមិនឈប់ឈរក៏ដោយ។ អ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ីកំពុងអនុវត្ត “អំពើប្រល័យពូជសាសន៍” ដោយការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol ប៉ុន្ដែភាគីប្រទេសរុស្ស៊ីបានឲ្យដឹងថា របាយការណ៍ទាំងនោះគឺជា “ព័ត៌មានមិនពិត” ដោយសារតែអគារនេះ គឺជាអតីតមន្ទីរពេទ្យសម្ភព ដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់សារព័ត៌មាន Sky News ឲ្យដឹងថា អ៊ុយក្រែននឹងបាត់បង់មនុស្សរាប់លាននាក់ទៀត ប្រសិនបើសម្ព័ន្ធមិត្តរបស់ខ្លួនមិនដាក់តំបន់ហាមមិនឲ្យមានការហោះហើរនៅទូទាំងប្រទេសរបស់លោក។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងនៅពេល ដែលរដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែន និងរុស្ស៊ីត្រៀមជួបពិភាក្សាគ្នានៅទីក្រុង Antalya ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍នេះ។ ទន្ទឹមនឹងនេះ អ៊ុយក្រែន បានប្រកាសថា ផ្លូវជម្លៀសជនស៊ីវិលពីទីក្រុងចំនួន ៧ នឹងបើកនៅថ្ងៃព្រហស្បតិ៍។ មហាសេដ្ឋី...