ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នា នៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ផងដែរ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងសហការី នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការកសាងរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” នៅចំណុចសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដែលកសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំងទេ។ លោកអភិបាលខេត្ត បានលើកឡើងអំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានអះអាងថា ទាហានរុស្ស៊ីបានរំលោភស្ត្រីក្នុងទីក្រុងនានារបស់អ៊ុយក្រែន ដែលពួកគេដណ្តើមបានរួចហើយ។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថាលោក Dmytro Kuleba បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍អនឡាញមួយដែលរៀបចំឡើងដោយក្រុមអ្នកគិតរបស់ Chatham House បាននិយាយថា មាន...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃនេះបានលើកឡើងថាលោកបានចរចាជាមួយនឹងប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន SpaceX លោក Elon Musk រួចមកហើយតាមរយៈវិដេអូខលកាលពីថ្ងៃសៅរ៍ហើយជាលទ្ធផល បុរសកាណាដារូបនេះបានសន្យាថានឹងបញ្ចូនប្រព័ន្ធអ៊ិនធឺណេតរបស់ Starlink ជាច្រើនទៀតមកកាន់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលកំពុងទទួលរងវាយប្រហារដោយរុស្សី។ លោក Zelensky ដែលបានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Twitter ហើយបាននិយាយទៀតដែរថា៖...
បរទេស៖ ក្នុងពេលដែលរុស្សី នៅតែបន្តទទួលបានទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ និងធ្វើឲ្យបញ្ហាហិរញ្ញវត្ថុចាប់ផ្តើមកើងឡើងនៅក្នុងប្រទេសពីសំណាក់ បណ្តាប្រទេសនៅអឺរ៉ុបនោះគេបានទទួលព័ត៌មានរុស្សីទើបតែទទួល បានកុងត្រាដ៏សំខាន់ំដែលអាចឲ្យខ្លួននាំចេញផលិតផលហ្គាស និងស្រូវសាឡីដ៏ច្រើនទៅកាន់ប្រទេសធំមួយ។ យោងតាមការចេញផ្សាយរបស់ RT.comបានឲ្យដឹងថាប្រទេសប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀង ក្នុងការនាំចេញហ្គាសធម្មជាតិនិងស្រូវសាឡីដ៏ច្រើន ទៅកាន់ប្រទេសប៉ាគិស្ថានហើយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាននាពេលកន្លងមក។ យោងតាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានដោយផ្ទាល់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏អស្ចារ្យរបស់លោកទៅកាន់ទីក្រុងមូស្គូកាលពីសប្តាហ៍ មុនជាពេលកិច្ចព្រមព្រៀង ជាច្រើនទាំងនេះត្រូវបានចុះហត្ថលេខាដោយក្នុងនោះ ស្រូវសាឡីប្រហែលជា២លានតោននឹងត្រូវប៉ាគីស្ថានបញ្ជាទិញពីរុស្សីជារៀងរាល់ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃនេបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិកជាច្រើនរូបបានធ្វើដំណើរទៅកាន់ប្រទេស វេណេស៊ុយអេឡាដើម្បីជួបជាមួយនឹងប្រធានាធិបតីលោក Nicolas Maduro ខណៈដែលជម្លោះរវាងរុស្សី និងអ៊ុយក្រែ នៅតែបន្តកើតឡើងនៅឡើយនោះ។ ប្រភពដែលមានទំនាក់ទំនងជិតស្និទ្ធ បានអះអាងថាជំនួបកាលពីថ្ងៃសៅរ៍នេះគឺជាជំនួបពិភាក្សា ដែលមានកម្រិតខ្ពស់បមផុតមួយក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ និងបន្ទាប់ពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបាន បែកបាក់ទាំងស្រុងកាលពីឆ្នាំ២០១៩ និងជាពេលដែលរដ្ឋាភិបាលវ៉ាស៊ិនតោន ទទួលស្គាល់លោកប្រធានាធិបតី Juan Guaido ជាប្រធានាធិបតីស្របច្បាប់បណ្តោះអាសន្នប្រឆាំងទៅ នឹងប្រធានាធិបតីបច្ចុប្បន្នរូបលោក...
បរទេស៖សេតវិមាននៅសប្តាហ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ទៅកាន់បណ្តាញសារព័ត៌មានជាច្រើន ថារដ្ឋាភិបាលអាមេរិកកំពុងពិភាក្សាជាមួយនឹង រដ្ឋាភិបាលប្រទេសប៉ូឡូញដើម្បីឲ្យអ៊ុយក្រែនអាចទទួលយក យន្តហោះចម្បាំងចាស់ៗទាំងឡាយដែលសល់ពីសម័យសហភាពសូវៀត យកទៅទុកជាខែលរារាំងជាមួយនឹងការលុកលុយរបស់រុស្សី។ អ្នកនាំពាក្យរបស់សេតវិមាន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា៖ពួកយើងកំពុងធ្វើការងារជាមួយនឹងលទ្ធភាព ក្នុងការផ្តល់ឲ្យប៉ូឡូញវិញផងដែរនូវប្រព័ន្ធការពារជាតិមួយចំនួន ជំនួសវិញប្រសិនបើការដោះដូរនេះនឹងអាចកើតឡើង ដែលយន្តហោះចម្បាំងចាស់ៗទាំងនោះនឹងអាចប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែន។ យោងតាមការបញ្ជាក់របស់កាសែត Politico បានចេញផ្សាយថាមន្ត្រីមិនបានបញ្ចេញអត្តសញ្ញាណ របស់អាមេរិកជាច្រើននាក់បានអះអាងថារដ្ឋាភិបាលវ៉ាស៊ិនតោន នឹងធ្វើការបំពេញចន្លោះប្រហោងរបស់វិស័យការពារ ដែនអាកាសរបស់ប៉ូឡូជំនួសវិញប្រសិនបើប៉ូឡូញយល់ព្រម បញ្ចូនយន្តហោះចម្បាំងប្រភេទ MiG-29 ទៅឲ្យអ៊ុយក្រែន។ The...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.comកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ MasterCard និង Visa បានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសរុស្សី និងធនាគារទាំងអស់របស់រុស្សី ស្របតាមទណ្ឌកម្មទាំងឡាយជាបន្តបន្ទាប់ ទៅលើប្រទេសរុស្សី។ ទោះបីជាយ៉ាងណាក្តី សម្រាប់កាតដែលត្រូវបានអនុញ្ញាតិហើយនោះនឹងនៅតែអាចដំណើរការ បានជាធម្មតានៅក្នុងប្រទេសរុស្សីខណៈដែលប្រព័ន្ធទូទាត់លុយទាំងអស់ នៅក្នុងស្រុកកំពុងដំណើរការជាមួយនឹងប្រព័ន្ធ ទូទាត់អន្តរជាតិមួយដែលមានឈ្មោះថា NSPK (National Payment Card System) ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានរៀបចំទិវាអន្តរជាតិនារី (IWD) ឆ្នាំ២០២២ ក្រោមប្រធានបទ «បញ្ឈប់ភាពលំអៀងលើស្ត្រី» ដើម្បីបំបាត់ភាពមិនច្បាស់លាស់ ការមាក់ងាយ ការលាបពណ៌ និងការរើសអើង ដែលរារាំងស្ត្រី និងកុមារី ទូទាំងពិភពលោក។ នាឱកាសនោះដែរ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានកាលពីថ្ងៃសៅរ៍ថា ក្រុងម៉ូស្គូ នឹងពិចារណាប្រទេសណា ដែលដាក់តំបន់គ្មានការហោះហើរ ពីលើប្រទេសអ៊ុយក្រែន នឹងឈានចូលទៅក្នុងជម្លោះ ខណៈលោកក៏បាន គេដាក់ទណ្ឌកម្ម ជាសកលជាមួយនឹងការ ប្រកាសសង្រ្គាមផងដែរ...