Breaking: IOC អំពាវនាវដល់ អ្នករៀបចំកីឡា ឱ្យដកអត្តពលិករុស្ស៊ី បេឡារុស្ស និងមន្ត្រីពី ព្រឹត្តិការណ៍អន្តរជាតិ កុំឱ្យសល់ម្នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្រ្តីកាណាដា លោក Trudeau ប្រកាសហាមឃាត់ កាណាដា លើការនាំចូលប្រេង ពីរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង AFP នៅមុននេះបន្តិថ។
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ ការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលសរសេរជាអក្សរកាត់ថា ក.គ.អ.ប ស្ថិតក្រោមឱវាទគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលសរសេរជាអក្សរកាត់ថា គ.ស.ធ.ឌ ៕
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ” នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានបន្តកិច្ចព្រមព្រៀងឈប់បាញ់របស់ខ្លួន ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ដំណាច់ឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យអគ្គមេបញ្ជាការ នៃសេវាកម្មការពារជាតិ។ កិច្ច ព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស ត្រូវបានផ្តួចផ្តើមនៅខែតុលា ឆ្នាំ២០១៥។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា យោធាបានពង្រីកបទឈប់បាញ់ ដើម្បីជំរុញដំណើរការសន្តិភាពក្នុងប្រទេស និងដើម្បីឱ្យមានការខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ឧត្តមសេនីយ៍ឯក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជាអគ្គមេបញ្ជាការនៃក្រសួងការពារជាតិ...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មាន POLITICO ថាក្រុមពីឡុតជនជាតិអ៊ុយក្រែនជាច្រើននាក់ បានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញហើយ ដើម្បីអាច ចាប់ផ្តើមធ្វើការទទួលយកយន្តហោះចម្បាំងដែលជាជំនួយរបស់អឺរ៉ុប ត្រឡប់ទៅប្រទេសរបស់ខ្លួន។ អ៊ុយក្រែនបច្ចុប្បន្នកំពុងតែប្រើប្រាស់យន្តហោះចម្បាំង ម៉ូដេលចាស់ៗដែលផលិតនៅ ក្នុងប្រទេសរុស្សីកាលពីអតីតកាលប៉ុណ្ណោះហើយត្រឹមតែរយៈពេល២៤ម៉ោង អ៊ុយក្រែន នឹងអាចទទួលបានអាវុធ និងគ្រាប់រ៉ូកែត ជាច្រើនពាន់គ្រាប់ព្រមទាំងកាំភ្លើង យន្តកាំភ្លើងធំនិងឧបករណ៍យោធា ជាច្រើនផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាបានបញ្ជាក់ទេថាប្រទេសណាខ្លះដែលបានធ្វើការឧបត្ថម្ភយន្តហោះចម្បាំង ទាំងនោះប៉ុន្តែប្រធានក្រុមប្រឹក្សាសន្តិសុខ របស់អឺរ៉ុបលោក...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ជាអន្លើពីខ្សោយទៅបង្គួរលាយឡំផ្គរ រន្ទះ។ យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១មីនាបានឱ្យដឹងថាចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ថានៅក្នុងអំឡុងមួយសប្តាហ៍ខាង មុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖ ពីថ្ងៃទី២-៤ ខែមីនាឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ។ ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើត ឡើងនៅលើប្រទេសកម្ពុជា...
បរទេស៖ ថ្លែងទៅកាន់អង្គប្រជុំនៅអង្គការប្រជាជាតិ ស្តីអំពីបញ្ហាលុកលុយនៅអ៊ុយក្រែន កាលពីថ្ងៃចន្ទម្សិលមិញនេះតំណាងពិសេសរបស់រុស្សី ប្រចាំនៅយូអិនលោក Vasily Nebenza បានចេញមកបញ្ជាក់ថា រុស្សីមានគោលបំណងតែមួយគត់គឺជួយសង្គ្រោះ ជិវិតពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ Donbass និងដាក់ពិន័យចំពោះរដ្ឋាភិបាលអ៊ុយក្រែន ដែលកន្លងមក៨ឆ្នាំនេះបានធ្វើសកម្មភាព ឃោរឃៅនិង ការប្រល័យពូជសាសទៅលើពលរដ្ឋរុស្សី ដែលរស់នៅទីនោះប៉ុណ្ណោះ។ លោក Nebenza បានបញ្ជាក់បែបនេះទៀតថា៖ការកាន់កាប់ និងគ្រប់គ្រងទៅលើប្រទេសអ៊ុយក្រែន គឺមិនស្ថិតនៅក្នុងផែនការរបស់រុស្សីឡើយ។ គោលបំណងនៃប្រតិបត្តិការយោធា...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។ លោក Medinsky បានឲ្យដឹងបន្ទាប់ពីការពិគ្រោះយោបល់ថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ក៏បានចង្អុលបង្ហាញថា...
បរទេស៖ ក្នុងពេលដែលភាពតានតឹង នៃជម្លោះរវាងរុស្សី និងអ៊ុយក្រែន នៅតែក្តៅខ្លាំងនៅឡើយនោះ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញមកធ្វើការថ្លែងការណ៍ អំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន គួរកុំមានការព្រួយបារម្ភអ្វីថា សង្គ្រាមនុយក្លេអ៊ែរ នឹងអាចកើតឡើងនោះ។ លោក Biden បានព្យាយាមក្នុងការលប់បំបាត់ នូវការព្រួយបារម្ភនៃពលរដ្ឋអាមេរិក ដែលកំពុងតាមដានមើលឃើញថា កំដៅរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងមូស្គូ កំពុងកើនឡើងខ្លាំងជុំវិញ បញ្ហានៅអ៊ុយក្រែនអាចនឹងឈាន...